@ព្រឹកថ្ងៃថ្មី..!!!
ត្របកភ្នែកតូចកម្រើកយឺតៗគ្រាប់ភ្នែករ៉េសម្លឹងមើលជុំវិញខ្លួន វាទទេស្អាតរាបធេង។ មនុស្សប្រុសជាទីស្រលាញ់ក៏មិននៅក្នុងបន្ទប់ជាមួយគេទៅណាបាត់ហើយ យប់មិញដេក
អោបនាងស្អិតដូចតុកកែតែព្រលឹមឡើងក៏បាត់ស្រមោលឆឹង....៕'' ក្រឹក..'' សម្លេងបើកទ្វាបន្លឺឡើងបង្ហាញនូវវត្តមានប៉ាម៉ាក់និងបងប្រុសរបស់នាង ។ អ្នកជាម្តាយចូលមកអោបក្រសោបខ្លួនកូនស្រីទាំងស្លុតចិត្តមិនដែលនឹកគិតថាវាក្លាយទៅជាយ៉ាងនេះ កូនមិនដែលវ៉ៃមួយដៃទេថែដូចពេជ្របែរជាត្រូវអ្នកផ្សេងមកធ្វើបែបហ្នឹងដាក់ ។
« ប៉ាម៉ាក់បងប្រុស..» នាងពេបយំព្រោះតែចិត្តរំភើបនិងវត្តមានអ្នកដែលជាគ្រួសារ តែវាក៏ធ្វើឲ្យអ្នកជាឪពុកសឹងតែស្រក់ទឹកភ្នែកពេលមើលចំសភាពកូនស្រីដែលស្រលាញ់ថ្នាក់ថ្នមបំផុត។
« កូនឈឺត្រង់ណាខ្លះ? ប្រាប់ម៉ាក់មក..អ្នកណាដែលថ្លើមធំធ្វើបាបកូនស្រីម៉ាក់»
«កូនមិនស្គាល់..!! ហុឹក..!! កូនដឹងត្រឹមតែគេថាគេចង់សម្លាប់កូន..ហុឹកៗ..!! ពេលនោះកូនខ្លាចខ្លាំងណាស់ម៉ាក់..»
នាងយំកាន់តែខ្លាំងអោបដៃណែនដៃបំផុតបើពេលនោះជីវិតនាងត្រូវអស់ពិតមែនមិនដឹងថាគ្រួសាររបស់នាងហ្នឹងត្រូវទទួលរងនូវទុក្ខសោកបែបណានោះទេ ។
«ចុះកូនចាំមុខវាបានទេ»
អ្នកជាប៉ាដើរមកជិតអង្អែលក្បាលកូនស្រីសួរឡើងទាំងចង់ដឹងហ្នឹងចាប់វាមកកាប់ជា
កង់ៗប្រហើនដែលហ៊ានធ្វើបាបកូនស្រីរបស់park Jimin ។«កូនចាំបាន..!! គេមានមុខមាត់គួរឲ្យខ្លាចមានស្នាមពីរឆ្នូតនៅលើមុខ..!! ហើយគេនិយាយកូនត្រូវតែទទួលកម្មជំនួសប៉ាម៉ាក់»
Jimin & Heeyoon សម្លឹងមើលមុខគ្នា សត្រូវមកពីណាបើរាល់ថ្ងៃនេះគិតតែពីរឿងការងារ បើកាលពីមុនវាអាចមានពិតមែនតែឥលូវនេះនឹកមិនឃើញថាជាអ្នកណាឡើយ ។
« ចាំប៉ាឲ្យប៉ូលីសស៊ើបរឿងនេះ..!!! កូនកុំភ័យអីប៉ាមិនឲ្យវារួចខ្លួនឡើយ..»
គេនិយាទាំងមុឺងម៉ាត់បំផុតដាក់កូនស្រី សន្យាហ្នឹងនាងថាយកវាមកដាក់ទោសឲ្យបាន ។
BINABASA MO ANG
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...