ភាគ២៤

806 46 0
                                    

   អ្នកជាប៉ាគ្រាកូនស្រីដើរចូលផ្ទះមួយៗ គេសឹងតែភ្លេចសម្លឹងរូបរាងនាងឲ្យឆឹងតែម្តង
ហើយនៀក៎ទើបត្រូវងៀកមកចាប់អារម្មណ៍ថាលើខ្លួនរបស់កូនស្រីពេលនេះគឺអាវដៃវែងកឹបឡេវរបស់មនុស្សប្រុស ។

«ឈប់សិន..!! នេះជាអាវមនុស្សប្រុស? កូនទៅធ្វើស្អីមក? » 

Yoonji ចាប់ផ្តើមភ័យមួយកម្រិតទៀត តើគួរតែកុហកឬក៏ឆ្លើយការពិតទើបល្អ។

«មិន-មិនមែនទេប៉ា..!!! »
«ប្រកែកយកត្រូវទៀត..?» 

Jimin លើកចិញ្ចើមសួរទៅកាន់កូនស្រី នាងចង់កុហកយ៉ាងម៉េចបើភស្តុតាងច្បាស់ម្លឹងៗ។

«កូនមិនបានកុហក..!! គឺអាវមិត្តភិក្តិកូននាងជា Tomboy.!! ទើបមានអាវដូចមនុស្សប្រុសប៉ាគួរតែយល់ហើយ» 
មាត់ប្រកែកទាំងភ័យញ័រដៃញ័រជើងទៅហើយពេលនេះ ។

«..»
«អុ៎យ...ប៉ាកូននិយាយការពិត»

ដោយគ្រាន់តែឪពុកស្ងាត់បន្តិចសោះនាងប្រញាប់រំអុកអង្រួនដៃយ៉ាងលឿន ។

«ចូលផ្ទះឲ្យម៉ាក់កូនលាបថ្នាំឲ្យ..!!
ម៉ាក់កូនប្រាកដជាបារម្ភណាស់ហើយពេលនេះ»

Yoonji ញញឹមតិចៗទាំងឈឺមាត់ឈឺករសឹងតែស្លាប់ ស្រីម្នាក់នុងដៃធ្ងន់ពិតមែន តែឆ្ងល់ខ្លួនឯងហេតុអ្វីក៏គ្មានកម្លាំងតបតជាមួយនាងវិញសោះចឹង ។

_______

«ស្លាប់ៗ..!! កូនស្រីមើលមុខមើលករជាំស្នាមដល់ថ្នាក់ហ្នឹងផង? បើជាម៉ាក់វិញណាវ៉ៃមិនឲ្យតដៃជាមួយបានឡើយ..!! ថ្ងៃក្រោយម៉ាក់ប្រាប់បើវ៉ៃត្រូវតែកូនជាអ្នកឈ្នះ
ហើយដាក់ឲ្យអ្នកម្ខាងទៀតទ្រោមលែង
ហ៊ានតដៃជាមួយ»  

Jimin ហួសចិត្តហ្នឹងប្រពន្ធមិនតិចទេដែលនាងមកប្រដៅបែបហឹង្សាដាក់គ្នាបែបនេះ ចាស់ចំណាស់ហ្នឹងហើយនៅតែនិយាយ
រឿងទះតប់គ្នាទៀតប្រពន្ធអើយប្រពន្ធ ។

«ប្រដៅកូនម៉ាកហ្នឹងមែនទេ? នេះកូនយើងជាស្រីអូនចង់ឲ្យទំនើងដូចអូនពីក្រមុំ? ល្មមៗបានហើយ Min Heeyoon កុំដល់ថ្នាក់ឲ្យបងនិយាយច្រើនដងពេក » 

អ្នកជាប្រពន្ធក្តាប់មាត់សម្លក់ប្តី នាងនិយាយបែបហ្នឹងក៏ព្រោះតែមិនចង់ឲ្យកូនត្រូវឈឺខ្លួនតែម្ខាងឬក៏នាងខុស???

Uncle or Brother ✨( season 3) the series Where stories live. Discover now