Yoonji សម្លឹងមើលមុខអ្នកដែលបីខ្លួនភ្លឹះៗ គេញញឹមមកជាយូរហើយ នេះវាកើតអ្វីឡើងចំពោះគេទៅឆ្ងល់ដល់ហើយឆ្ងល់ខ្លាំងៗ។
នាងលើកដៃទៅស្ទាបអង្អែលថ្ពាល់អ្នកកម្លោះប្រកបទៅដោយមន្ទិលក្នុងចិត្តជាច្រើន ឡប់ហើយញញឹមសឹងតែរីកមាត់ហើយ។
«កើតអី? ញញឹមរឿងអី? » Jungsoo បញ្ឈប់ការដើរបន្តិចរួចអោនមកសម្លឹងចំមុខរបស់នាងវិញ ។«ញញឹមព្រោះអូនប្រច័ណ្ឌនិងបងនោះអី?»
«ជុប៎..» គេឆ្មក់ថើបថ្ពាល់នាងមួយខ្សឺត ដែលវាធ្វើឲ្យនាងផ្អើលៗព្រោះតែគេថើបទាន់ហន់អីយ៉ាងនេះ ។
«អត់ទេ.!! គ្រាន់តែអផ្សុកទើបចេញមកដើរលេង»
«ដើរលេងចំប្លង់ល្អណាស់អូនហ្នឹង»គេនៅតែរក្សាស្នាមញញឹមនៅលើផ្ទៃមុខដដែល វាធ្វើឲ្យនាងកាន់តែលង់ឈ្លក់វង្វែងនិងរូបគេជាងពីមុនទៅទៀត ។
< លោកពង្វក់ខ្ញុំជិតឆ្កួតហើយប្រុសចង្រៃ> នាងក្តាប់មាត់ពោលឡើងក្នុងចិត្ត លើកដៃទៅតោងករអាវគេយ៉ាងណែន ព្រោះតែអារម្មណ៍លង់ឈ្វក់និងប្រុសម្នាក់នេះដល់ដំណាលកាលមួយដែលងើបក្បាលលែងរួច ។
________
ខណៈដែលមកដល់បន្ទប់ភ្លាមគេដាក់នាងឲ្យអង្គុយលើពូកថ្នមៗ រួចទៅទាញថតតុយកថ្នាំមករឹតឲ្យនាង ។ ពេលរួចរាល់ហើយទើបគេចូលទៅងូតទឹកលាងជម្រះខ្លួន ។
Yoonji ងើបដើរបានតិចៗទៅយកទូរស័ព្ទរបស់Jungsoo ដែលដាក់ចោលលើតុ យកមកចុចរកអ្នកផ្ទះ ។« Hello បងប្រុស..!! »
( Yoonji? នេះឯងមែនទេ? បាត់ទៅណាដឹងទេថាគ្រប់គ្នាបារម្ភខ្លាំងណាស់..)
«បងប្រុស...»
( ឥលូវនៅឯណាឆាប់ប្រាប់មកបងទៅទទួល)
«គឺ..»'' ក្រាក.!! ''
Jungsoo ចេញពីក្នុងបន្ទប់ល្មមពេលដែលនាងបម្រុងហើបមាត់ប្រាប់បងប្រុសទៅហើយ ។«ធ្វើស្អី Yoonji? » ប្រុសកម្លោះកញ្ឆក់
ទូរស័ព្ទពីក្នុងដៃរបស់នាងគប់ប្រាវទៅតាម
ប្រឡោះបង្អួចវាបង្កើតភាពភិតភ័យជាខ្លាំងដល់អ្នកដែលសម្លឹងតាមខ្សែរភ្នែរដែលកំពុងតែខឹងរបស់គេ។
«ខ្ញុំ..!! »
«ធ្វើបែបនេះចង់ត្រឡប់ទៅក្រុងវិញ?» គេអោនមុខទៅសួរយ៉ាងកៀកបំផុតជិតនិងមុខរបស់នាងខណៈពេលនេះដែល នាងភ័យឡើងបែកញើសជោកថ្ងាស។
«ខ្ញុំគ្រាន់តែនឹកអ្នកផ្ទះ..!! លោកកុំដាច់អហង្ការពេកអី..» Jungsoo ដើរតម្រង់មាត់ទ្វារ លែងតបលែងស្តីជាមួយនាងបន្តទៀត ព្រោះពេលនេះគេ ក្តៅចិត្តនិងនាងខ្លាំងណាស់ដែលហាមប្រាមគ្រប់ពាក្យគ្រប់ម៉ាត់ហើយនៅតែប្រឹងជំនះប្រហើនធ្វើវាឡើងទៀត..!!!
BINABASA MO ANG
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...