'' គ្រាន់តែជាតួជំនួស''
Xonie សញ្ចឹងគិតទុកសោកម្នាក់ឯង នាងលើកដៃគ្រវាសទឹកភ្នែកចេញតាមកន្ទុយភ្នែកនោះយ៉ាងលឿន ពេលនឹករលឹកដល់បុរសម្នាក់ជាសង្សាតែគេមិនសូវដែលចាប់អារម្មណ៍យកចិត្តទុកដាក់ជាមួយនាងឡើយ គេនៅក្បែរនាងតែពេលដែរគិតថាខ្លួនឯងស្មុគស្មាញ Stress រឿងការងារ មិនសប្បាយចិត្តជាមួយអ្វីដែលបានធ្វើ ។
« ហឹស..!! ឯងត្រឹមជាមនុស្សដែលគេទុកគ្រាន់កំដរប៉ុណ្ណោះ»
នាងសើចចម្អកដាក់ខ្លួនឯងតាមក្នុងកញ្ចក់ នាងលើកដៃមកសៀតសក់ប្រឹងសម្តែងធ្វើដូចជាខ្លួនឯងរឹងមាំគ្រប់ពេល ទាំងដែលមានពេលខ្លះនាងក៏លួចយំពួនអោបទ្រូងមិនឲ្យគេដឹងឡើយ។
« xonie » March ចូលអង្គុយក្នុងឡាន ដោយការៈធុញថប់តប់ប្រម៉ល់ពេលត្រឡប់មកដល់វិញ
គេហៅឈ្មោះនាងដោយសម្លេងស្រទន់
រួចក៏ទាញនាងមកអោបរឹតតាមចិត្តដែលកំពុងតែឯកា ។ ខណៈពេលនេះតើនាងអាចធ្វើអ្វីបានក្រៅពីយំស្ងាត់ៗមិនឲ្យគេបានលឺ
នាងលើកដៃស្រវាអោបគេវិញដោយអង្អែលខ្នងគេថ្នមៗ ។ មិនដឹងថាគេទុកនាងជាអ្វីក៏នាងមិនខ្វល់សំខាន់គឺនាងស្រលាញ់គេចង់នៅក្បែរ
ខ្លួនរបស់គេមិនចង់ឃ្លាតឆ្ងាយឡើយ ទោះឋានះជាមនុស្សកំដរមនុស្សជំនួសក៏ព្រម ។
«ពួកយើងទៅកន្លែងមួយ»
«ទៅណា? » March ព្រលែងនាងចេញពីការអោប ដោយដៃចាប់ក្រសោបថ្ពាល់នាងទាំងសងខាង ចំណែកឯ Xonie វិញក៏ធ្វើភ្នែកម៉ក់ៗសម្លឹងមកគេវិញដូចគ្នា ។
«ទៅដល់ដឹងហើយ»
«ក៏បាន» នាងញញឹមទាំងបង្ខំ អារម្មណ៍មួយទៀតក៏រំភើបដែលបានគេថ្នាក់ថ្នម បបួលទៅនេះទៅនោះបែបនេះ៕ នេះហើយឬអារម្មណ៍ដែលលង់ស្រលាញ់គេតែម្ខាងអារម្មណ៍ដែលមានក្តីសុខទោះដឹងច្បាស់ថាវាមិនមែនជាការពិតបន្តិចឡើយ ។ឡានក៏បរចេញទៅតាមទិសដៅដែលគេប៉ងប្រថ្នាជាមួយមនុស្សស្រីដែលជាសង្សារបស់ខ្លួន មិនច្បាស់ថាស្រលាញ់ឬក៏យ៉ាងណាឡើយចំពោះស្រីម្នាក់នេះ គ្រាន់តែដឹងថាគេអារម្មណ៍ល្អពេលនៅជាមួយនាងបែបនេះ។
____________
[ប្រទេសកូរ៉េ]
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...