Ep:44

618 32 0
                                    

«ហ្ហឹក..!! អ្អាយ៎..»

Yoonji បើកភ្នែកស្លោរម្លឹងមើលអ្នកក្បែរខ្លួន នាងដកដង្ហើមញាប់ៗ ក្តាប់កម្រាលពូកយ៉ាងណែនថ្ងាសបែកញើសជោក ។
កែវភ្នែកដែលនាងសម្លឹងមើលទៅ Maiya បង្កប់ដោយភាពចម្ងល់ជាច្រើនហេតុអ្វី
ក៏មានរឿងបែបនេះហេតុអ្វីក៏នាងយល់សប្តិបែបរឿងមិនសមនិងកើត ។

« Yoonji អូនមានឈឺត្រង់ណាទេ?? បងសុំទោសដែលមើលថែអូនមិនល្អ » គេយកដៃមកអង្អែលក្បាលនាងតិចៗ បង្ហាញទឹកមុខព្រួយបារម្ភចំពោះនាងជាខ្លាំង មុននេះគេភ័យណាស់ដែលនាងស្រាប់តែសន្លប់មកភ្លាមៗបែបនេះ ។

« ជួយយកថ្នាំឲ្យខ្ញុំបន្តិចបានទេ? »
«បាទបាន.» Jungsoo ទាញថ្នាំនិងទឹកយកមកឲ្យនាង៕ គេសម្លឹងមើលនាង
លេបថ្នាំទាំងនោះ ក្នុងចិត្តក៏មិនស្ងប់មិនទុកចិត្តឡើយដែលនាងសន្លប់ទាណងហូរទឹកភ្នែកជោកថ្ពាល់ ។

«មោះហុចកែវឲ្យបង..អ៊ុប» Yoonji ទាញគេមកជិតខ្លួនរួចបង្គ្រប់មាត់ថើបគេយ៉ាងលឿន តែភ្នែករបស់នាងសម្លឹងទៅMaiya ដែលឈរក្បែរគ្រែ ហេតុអ្វីក៏ជានាង តើនាងបានធ្វើស្អីខុសទើបធ្វើបាបបែបនេះ នៅក្នុងយល់សប្តិនាងរត់គេចទាំងមិនដឹងមូលហេតុ ។

«ហ្អឹម..» Jungsoo ចម្លែកក្នុងចិត្តជាខ្លាំងពីដំបូងគិតថានិងរុញនាងចេញទៅហើយព្រោះនៅក្នុងបន្ទប់នេះមិនមែនមានតែពីរនាក់ឡើយ ។
តែគេធ្វើមិនបានមិនដាច់ចិត្តរុញនាងចេញឡើយទើបបណ្តោយឲ្យអារម្មណ៍អណ្តែតអណ្តូងថើបនាងលែងខ្វល់ពីអ្នកដែលឈរមើល ។

Maiya ដឹងខ្លួនថាជាជនទទឹងករហើយទើបបើកទ្វារចេញទៅលែងចង់នៅរំខានដល់ពួកគេទាំងពីរទៀត ។

«ហឹស..!! » Yoonji ច្រានគេខេញភ្លាមពេលដែលMaiya ចេញបាត់ពីក្នុងបន្ទប់ នាងធ្វើមុននេះព្រោះតែចង់ឌឺដល់Maiya ប៉ុណ្ណោះមិនបានចង់ទៅថើបមាត់ប្រុសសម្អុយដូចជាគេឡើយ ។

នាងលើកដៃមកជូតមាត់ចេញប្រៀបដូចជាខ្ពើមនិងគេណាស់ រួចក៏ប្រេះខ្លួនដេកបែរខ្នងឃ្លុំភួយត្រឹមករ នឹកគិតដល់រឿងដែលនាងបានឃើញមុនពេលសន្លប់មកដេកលើពូកនេះ ។

« Yoonji ..!! »
«ខ្ញុំចង់សម្រាក »
នាងតបខ្លីៗដោយមិនងៀកមកមើលឡើយ អារម្មណ៍កូនចិត្តមួយនេះក៏ស្រាប់តែអាក់អន់ចំពោះទង្វើរនោះឡើងមកភ្លាម ។ នាងក៏ចេះឈឺចិត្តដែរហេតុអ្វីក៏មិនសួរនាងសោះ តើកើតអ្វី? អូនខឹងបងរឿងនោះមែនទេ? បងសុំទោស! ឯណាពាក្យសម្តីទាំងអស់នេះ គេមិនព្រលានចេញមកទេឬ? ឬក៏គិតថានាងមិនបានឃើញអ្វីទាំងអស់ទើបធ្វើភ្លើរមិនដឹងខ្យល់បែបនេះ។

Uncle or Brother ✨( season 3) the series Where stories live. Discover now