ភាគ៣៨

650 40 0
                                    

Yoonji ត្រូវគេអូសឲ្យដើរតាមពីក្រោយរហូតមកដល់ឡាន គេរុញនាងចូលទៅអង្គុយក្នុងឡានផ្លឹបរួចទើបដើរវាងទៅអង្គុយកន្លែងបើក។
នាងតាមសម្លឹងគេមិនដាក់ភ្នែកសោះ ធ្វើអ្វីក៏មិនប្រាប់ចេះតែប្រើកាយវិកាយទេឬ??

«នែ៎..!! គិតនាំខ្ញុំទៅណា? លោកមិនប្រាប់បន្តិចទេ? » នាងស្រែកឡូឡាគើងភ្លាម បន្ទាប់ពីគេចេះតែធ្វើមុខស្អុយមុខងាប់មិនតបតបន្តិចសោះឡើយ ។

«ស្ងាត់មាត់បងនាំអូនទៅកន្លែងដែលស្ងប់ស្ងាត់មានតែពួកយើងពីរនាក់» នាងដូចជាមិនយល់កន្លែងស្ងប់ស្ងាត់?? អ្វីទៅ??ឋានណា
លោកព្រះ។
«អត់ទេខ្ញុំមិនទៅជាមួយឡើយ..!!
ហុឹកៗ..មិនទៅ»
« Yoonji កុំស្រែកឡូឡាបានទេ? បងមិនបាននាំទៅសម្លាប់ឯណា..» គេបែរមកក្រសោបចាប់រង្វង់មុខនាង មិនឲ្យងៀកទៅណាឡើយគឺសម្លឹងចំៗភ្នែកទល់ភ្នែក ។
«លោកអាចហ្នឹងធ្វើបាបខ្ញុំទេ?»
«បងមិនធ្វើបាបអូនទេ..»
Yoonji ស្ងប់ចិត្តបានបន្តិចទើបឈប់ស្រែកឡូឡាព្រមស្ងាត់ស្ងៀមមិនតវ៉ាអ្វីទៀត ។

________

Jungsoo បើកឡានមកជាយក្រុងដែលជាកន្លែងដែលគេប្រាប់ថាស្ងប់ស្ងាត់មានតែនាងនិងគេ ។ នៅតាមដងផ្លូវជិះកាត់មកសុទ្ធតែដើមឈើរអមតាមផ្លូវខៀវស្រង៉ាត់ធំៗ វាមានព្រមទាំងចម្ការជាហូរហែរពេលដែលជិតដល់កន្លែងដែលត្រូវស្នាក់ ចម្ការផ្លែឈើ គ្រប់ប្រភេទ ចម្ការផ្កាកុលាបអមតាមផ្លូវច្រកចូល ។ Yoonji ញញឹមសម្លឹងមើលទៅអ្វីៗគ្រប់យ៉ាងដែលខ្លួនបានឃើញវាហាក់ដូចជាឋានសួគ៌មួយយ៉ាងអញ្ចឹងដែលនាងមិនធ្លាប់ជួបវាពិតជាស្រស់ស្រាយបំផុតហើយ ។

«លោកតើខ្ញុំអាចចុះទៅបេះញាំបានទេ? » Yoonji ចង្អុលទៅចម្ការផ្លែឈើដែលJungsoo បើកឡានកាត់ ប្រសិនបើឆោងដៃទៅលូកបេះបន្តិចក៏វាបានដែរ ។
«អត់ឃ្លានដល់ថ្នាក់ហ្នឹង?» គេសើចតិចៗនិងសម្តីរបស់នាង ស្តាប់ទៅដូចជាកំពុងថាឲ្យ តែវាមិនមែនឡើយគេកំពុងតែអស់សំណើចនិងនាងច្រើនជាង ។
« ខ្ញុំមិនបានអត់ឃ្លានតែខ្ញុំឃើញវាទំនងគួរឲ្យចង់ញាំ..»
«ចាំដល់ផ្ទះបងឲ្យអូនញាំបងហើយ»
«ញាំបង?» នាងជ្រួញចិញ្ចើមនិងសម្តីគេជាខ្លាំងបានន័យថាម៉េច? ញាំបងយ៉ាងម៉េចវិញ ។
« ត្រូវហើយអូនសម្លាញ់គឺញាំបង..»
«គួរឲ្យចាប់អារម្មណ៍ដែរតា៎..»

Uncle or Brother ✨( season 3) the series Where stories live. Discover now