ភាគ៣៤

622 39 0
                                    

        សម្រឹបជើងធ្ងន់ៗកំពុងតែដើរតម្រង់មករកគ្រែអ្នកជម្ងឺដែលកំពុងតែដេកស្តូកស្តឹងហាក់ដូចជាគ្មានព្រលឹងសោះ វាប្រៀបបីដូចជានាងកំពុងតែក្លាយជាស្លាប់បាត់បង់ជីវិតអីបែបនេះ ។

   Jungsoo ដាក់បាច់ផ្កាទៅម្ខាងជិតខ្លួនរបស់នាង ។ គេយកទៅអង្អែលរង្វង់មុខរបស់នាងថើរៗបង្អូសចុះមកត្រឹមបបូរមាត់ដែលស្លេកគ្មានឈាម ទឹកភ្នែករបស់គេក៏ស្រាប់តែស្រក់ចុះមកម្តងទៀត ។ គេអោនទៅថើបថ្ងាសនាង
ថ្នមៗទឹកភ្នែកក៏ស្រក់មកលើមុខរបស់នាងតូច
វាវេទនាណាស់ដែលឃើញនាងដេករាប់ខែនៅលើគ្រែបែបនេះ គ្រប់ពេលគឺញេតែងតែលួចមកមើលនាងពេលដែលគ្រប់គ្នាចេញទៅបាត់អស់ ។

« ឆាប់ដឹងខ្លួនមកណាបងសុំអង្វរអូន Yoonji កុំគេងយូរពេក..!!!!! ដឹងទេថាអូនឥលូវស្គមខ្លាំងណាស់ ..!!!! បងស្រលាញ់អូនឆាប់ដឹងខ្លួនមកណា.!!!! » 
គេយកដៃរបស់នាងមកផ្អឹបជាប់ហ្នឹងថ្ពាល់របស់ខ្លួនហើយក៏ថើបតិចៗ ប៉ះដោយទាំងទឹកក្តៅ
ឧណ្ឌៗចេញពីប្រឡង់ភ្នែកអ្នកកម្លោះ ។

       __________

'' ទុឺតៗ...'' ចង្វាក់បេះដូងនៅលើ
ឧបករណ៍ស្រាប់ត្រង់ភ្លឹងឈប់លោតទៀត រាងកាយរបស់Yoonji ចាប់ផ្តើមកន្រ្តាក់ៗញ័រៗ
ដូចមនុស្សប្រកាច់ជិតស្លាប់

« Yoonji Yoonji ឆាប់ហៅដុកទ័រ..ហុឹកៗ..ឲ្យលឿនឡើង» 

អ្នកជាម្តាយយំសោកចាប់ដៃកូនមកផ្អឹបជាប់ទ្រូងដេញកូនប្រុសឲ្យទៅហៅគ្រូពេទ្យ ។

« សុំងៀកបន្តិច..» ដុកទ័រវ័យក្មេងចូលមក
ពិនិត្យស្ទង់អាការះរបស់នាងចុះឡើង ភ្នែកក៏ចេះតែមើលទៅសញ្ញាចង្វាក់បេះដូងដែលត្រង់ភ្លឹងនៅលើអេក្រង់.,!!!

« ហ្អឹក..អឺ..»  អ្នកគ្រប់គ្នាដែលនៅក្នុងបន្ទប់ស្រាប់តែភ្ញាក់ផ្អើលគ្រប់គ្នាហ្នឹង
ហេតុការណ៍ដែលបានកើតឡើង នាងស្រាប់តែបើកភ្នែកស្លោរសម្លឹងឡើងទៅលើ ដកដង្ហើមផើតញាប់ៗ រួចក៏ចាប់ដៃដុកទ័រសង្ហារយ៉ាងណែន ។

« នាងយ៉ាងម៉េចហើយ? បើស្តាប់យល់ខ្ញុំនិយាយត្រូវតែធ្មេចភ្នែកលឺទេ?»
Yoonji ក៏ធ្មេចភ្នែកពិតមែនបានន័យថានាងរស់ឡើងវិញហើយជីវិតរបស់នាងអាចស្រោចស្រង់បានវិញហើយ ។

Uncle or Brother ✨( season 3) the series Место, где живут истории. Откройте их для себя