ជាចុងក្រោយគ្មានអ្នកណាឈ្នះអ្នកដែលអាយុច្រើនជាងឡើយ អំណាចប្រៀបដូចជាខ្លាJimin មិនហ៊ាននិងឪពុកក្មេកឡើយតែក្អកផ្តេសផ្តាសងាប់លែងបានជួបប្រពន្ធកូនទៀតហើយឲ្យតែខ្លាំងតម្លើនឫកខុសកាលៈទេសៈ។
'' ឯង..!!! រកលុយមកដណ្តឹងកូនយើងដល់ពេលនោះយើងលែងឃាត់ឃាំងហើយ''
Jungsoo ញញឹមទទួលសំណើរប៉ាក្មេកទោះជាមុខស្អុយមិនរីកដាក់គេក៏ដោយក៏ពេញចិត្តឲ្យតែបានកូនក្រមុំរបស់គេមកក្នុងដៃ។
'' ប៉ាចិត្តល្អបំផុតហើយ'' Yoonji ហក់ទៅអោបករឪពុកធ្វើឲ្យគេដាច់ផ្ងារទៅក្រោយលើសាឡុងធំប៉ុណ្ណឹងហើយនៅតែអោបរឹតឪពុកដូចពីក្មេងទៀត ។
'' បានហើយមិនបាច់មកលួងចិត្ត''
នាងបែរជាសើចស្ញេញមិនខ្វល់ពីទឹកមុខឪពុកឡើយបានដៃហើយតែប៉ុណ្ណេះនាងលែងខ្លាចទៀតហើយគឺរស់នៅដូចគេឯងដើរបណ្តើរគ្នាដូចកាលពីមុនទៀត។
'' ចេះធ្វើឯងងរទៅកើត'' អស់ពីកូនចូលប្រពន្ធម្តងមកទាញមុខទាញមាត់របស់គេ ចរិកគឺមិនឆ្ងាយគ្នាឡើយប្រពន្ធកូន។
'' ឈប់ទៅឈឺណាស់'' គេចាប់ទាញដៃប្រពន្ធចេញពីថ្ពាល់រួចអង្អែលតិចៗ សម្លក់ប្រពន្ធដោយប្រយោលសែនអាណិតណាស់ដែលគ្មានអ្នកកាន់ជើងលោកប្តីសម្លាញ់អើយ។____________
ប្រទេសជប៉ុន...!!!!
ប៉ូលីសមួយក្រុមនាំគ្នាមកអ៊ូអរពេញផ្ទះរបស់ Sukimie ។ មកដំណើរការរឿងក្តីកាលពីមុននោះដោយអ្នកទោសបានសារភាពថាគឺជានាងដែលជាអ្នកនៅពីក្រោយខ្នងរឿងនេះ។
'' លែងខ្ញុំ ពួកលោកគ្មានសិទ្ធមកចាប់ខ្ញុំឡើយ'' នាងរើបម្រះស្រែករកជំនួយពីឪពុកឲ្យជួយ កូនចៅរបស់ប៉ានាងដកកាំភ្លើងកាន់គ្រប់ដៃ ។
'' លែងកូនខ្ញុំទៅនាងមិនបានខុសទេ''
'' មានគេប្តឹងមកពីសហទួតនៅកូរ៉េពីរឿងក្តីកាលពី7ខែមុនដែលកូនស្រីរបស់លោកបញ្ជាឲ្យគេបើកឡានបុកកូនស្រីរបស់លោក Park ពេលនេះសុំទៅប៉ុស្តិ៍ជាមួយនិងពួកយើង''
Sukimie គ្រវីក្បាលមិនព្រមទៅតាមសម្រួលនាងយំអោបដៃឪពុកជាប់។
'' ខ្ញុំមិនបានធ្វើទេ.!! ''
ពួកគេមិនខ្វល់ឡើយគឺត្រូវតែយកនាងទៅដាក់ទោសពីបទមានចេតនាចង់សម្លាប់មនុស្សវាមានទោសធ្ងន់ណាស់។
'' ប៉ាជួយខ្ញុំផង.!! ហឹកៗ.,! ប៉ា.!! ''
'' ផាំងៗ.!! ''
'' អ្អាយ៎..'' សម្លេងកាំភ្លើងបន្ទរជាច្រើនគ្រាប់រំពងពេញផ្ទះ ប៉ារបស់ Sukimie និងកូនចៅទាញកាំភ្លើងប្រយុទ្ធតបតនិងគ្នានិងក្រុមប៉ូលីសព្រោះតែហាមឃាត់មិនឲ្យគេយកកូនស្រីទៅ ហើយអ្នកដែលត្រូវស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោអធម្មគឺជាប៉ារបស់នាង។
Sukimie ស្លុុតធ្វើអ្វីលែងត្រូវពេលឃើញឪពុកដេកដួលក្នុងថ្លុកឈាមយ៉ាងនេះ ។
នាងលុតជង្គង់ចុះទាញឪពុកមកដាក់លើភ្លៅយំស្រែកហៅប៉ាជាប់មាត់ ។
'' Sukimie..!!! មើលថែខ្លួនពេលអត់ពីប៉ា..'' គាត់លើកដៃដែលប្រឡាក់ប្រឡូសដោយឈាមមកស្ទាបអង្អែលជូតទឹកភ្នែកឲ្យកូនស្រី តែនាងគិតតែពីយំគ្រវីក្បាលតតាត់។
'' អត់ទេប៉ា..!!! ដឹងខ្លួនឡើង.!!! ប៉ា.!! អត់ទេៗ.!! ប៉ាមិនអាចស្លាប់ទេ សងប៉ាយើងវិញមកអា៎យ..!! សងប៉ាយើងវិញ..!! '' នាងយំផងស្រែកផងលាយគ្នា អោបឪពុកដែលផុតដង្ហើមទៅមុននេះព្រោះតែចរិករឹងរួសព្យាបាទរបស់នាងទើបធ្វើឲ្យខ្លួនឯងនិងឪពុកធ្លាក់ក្នុងដំណាក់កាលស្រោចស្រង់លែងបាន នាងត្រូវមានទោសពីបទប៉ុនប៉ងធ្វើឃាតដោយចេតនាឪពុកស្លាប់ព្រោះតែចង់ការពារកូន។
ВЫ ЧИТАЕТЕ
Uncle or Brother ✨( season 3) the series
Любовные романы''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...