61

842 39 0
                                    

Jungsoo រត់តាមនាងពីក្រោយតឹកៗរួចក៏ស្រវាចាប់ដៃរបស់នាងឲ្យបែរក្រោយប្រឈមមុខនិងគេវិញ។ មិនដឹងជាត្រូវនិយាយបែបណាទើបសមនោះទេព្រោះគេមិនបានដឹងពិតមែនពីគំនិតរបស់ Hanie ដែលមានមកលើរូបគេហើយបំណងមិនល្អលើមនុស្សស្រីដែលគេស្រលាញ់ឡើយ។
'' បងសុំទោស''
Yoonji រាដៃហាមកុំឲ្យគេបើកមាត់និយាយទៀត នាងថយក្រោយមកសម្លឹងមុខប្រុសត្រចៀកស្រាលភ្នែកអន់មើលមិនដឹងពីគោលបំណងរបស់ស្រីម្នាក់ដែលក្លែងធ្វើជាល្អស្លូតបូតតែធាតុពិតពិសពុលដូចថ្នាំពិស។
'' មិនបាច់និយាយទេ អូនមិនអត់ទោសឲ្យឡើយ''
'' ហេតុអីទៅ? បងពិតជាមិនដឹងទេថាHanie មាននិស្ស័យបែបនេះ បើដឹងបងមិនយកខ្លួនបៀតទេ''
'' សម្តីប្រុសថាកុំឲ្យជឿ សម្តីប្រុសព្រានសាវ៉ារាប់រយពាន់ល្បិចកល ធ្លាប់សាងបាបធ្លាប់បោកប្រាសស្រីគិតឬថានិយាយងាយៗបែបហ្នឹង អូនអាចជឿ? ឃើញស្រីមុខស្រស់ស្បែកសររាងស្វែលនិយាយពីថាតាមសម្លឹងបាក់ករចោល''
ស្អីរបស់នាងទៀតហើយរាលដាលដល់ណាណីហើយនិយាយពីរឿងនេះសោះចេញរឿងនោះពិបាកស្តាប់ពិបាកពន្យល់ហើយដល់ថ្នាក់មកវែកញែករឿងកន្លងទៅ។
'' អេ៎..!!! បងមិនយល់ពីអ្វីដែលអូននិយាយឡើយ park Yoonji កុំរាលដាលច្រើនពេកបានទេ? ធ្វើខ្លួនឲ្យដូចមនុស្សធំខ្លះផង មិនមែនក្មេងបៀមដៃដើរស្រាតទៀតទេ''
ថានាងទៅវារាលដាលតែគេនេះមកនិយាយបូកឡូករឿងពីក្មេងដើរស្រាតស្អីដែរអាហ្នឹងពីក្មេងអ្នកណាដែលថាមិនធ្លាប់ស្រាត ធ្វើដូចកើតមកមានខោមានអាវស្លៀកមកអញ្ចឹង។
'' ឥលូវបានសម្តីណាស់ ថាឲ្យបន្តិចសោះតមកវិញលើសលប់''
'' អ្នកណាអាយុច្រើនជាងឥលូវនិង?? '' Jungsoo ជ្រួញចញ្ចើមបូញមាត់សួរគេឈឺក្បាលនិងក្មេងមិនទាន់អស់ធំនេះណាស់ ធ្វើជាម្តាយឆាប់ៗនេះហើយតែចរិកនៀក៎ដូចមនុស្សមិនទាន់ឈប់ស្លៀកខោទឹកនោម។
'' បងនិងហើយក្បាលកញ្ចាស់ហើយមកតមាត់ជាមួយក្មេង'' នាងដាក់ទៅវិញមាំងៗ ខ្លាំងទាំងសម្តីនិងកាយវិកាអ្នកណាឲ្យគេចេះតែតាមចិត្តនាងធ្វើអីពេលនេះវាធ្លាប់ហើយចង់កែក៏មិនអាចព្រោះ នាងនិងមិនព្រមដាច់ខាងគ្មានផ្លូវ។
'' អុីចុម...!!!! នេះកាន់តែឡើងចាងហើយតា៎.!! មកនេះបងវ៉ៃអូនចេញម្តង ឈ្លើយគ្មានដឹងមនុស្សចាស់សោះ''
Jungsoo ចូលទៅចាប់នាងបីដើរសម្តៅរកទឹកសមុទ្រទាំងដែលនាងព្យាយាមរើបម្រះទធាក់ជើងខ្វាយៗ ។
'' លែង...!! Jungsoo បងធ្វើអី!? ដាក់អូនចុះភ្លាម..!! ហឹកៗ.!! ''
'' សម្តីខ្លាំងនិយាយមិនគោរពមនុស្សចាស់បងត្រូវតែប្រដៅអូនចេញម្តង''
Yoonji ខ្ញាំដើមដៃរបស់គេ ផ្អឹបក្បាលនិងទ្រូងនាយកម្លោះបិតភ្នែកលែងហ៊ានសម្លឹងទៅទឹកសមុទ្រពេលគេបីមកដល់ត្រឹមចង្កេះរបស់គេនោះ។
'' អូនឈប់ហើយ..!! កុំទម្លាក់អូនចូលទឹកអី អូនឈប់និយាយឈ្លើយហើយ'' Jungsoo ញញឹមបានចិត្តពេលបង្រ្កាបនាងឲ្យសុំអង្វរបែបនេះ ប្រពន្ធក្មេងមិនគួរបណ្តោយ តែឈ្លើយគឺវាលើសហើយ។
'' ឥលូវរើសយកមួយទៅរវាងធ្លាក់ចូលទឹក និងបាត់ខឹងបង''
'' អត់..!! ''
នាងនិយាយចេញមកបែបនេះ គេដើរចូលទៅក្នុងទឹកកាន់តែជ្រៅវាជិតដល់ត្រឹមទ្រូងហើយ បើដាក់ចុះប្រាកដជាលិចមិនខានព្រោះនាងទាបជាងគេឆ្ងាយណាស់។
'' 1 2 ..''
'' អូនឈប់ខឹងហើយ ..!!! ឆាប់ទៅលើគោកវិញទៅ..!! ''
'' សាកបន្តិចទៅហី? ទឹកត្រឹមទ្រូងបងទេ''
'' ត្រឹមទ្រូងបងតែវាលិចក្បាលអូន''
Jungsoo សើចតិចៗនិងមុខក្រញ៉ូវរបស់នាង។ បើមិនធ្វើបែបនេះពិតជាទំនើងកាន់តែខ្លាំងទៅៗហើយ តាំងខ្លួនជាឪពុកោងប្តីផងប្រដៅឲ្យឈប់ឈ្លើយដាក់អ្នកអាយុច្រើន។
___

Jungsoo ដាក់នាងចុះទៅលើដីខ្សាច់រួចផើយចង្ការរបស់នាងឲ្យសម្លឹងមើលមុខគេ។ វាមិនចម្លែកទេដែលខឹងងក់ងរព្រោះវាជាអត្តចរិកក្មេង17ចូលវ័យ18ឆ្នាំ។
'' នៅខឹងទៀត?''
'' អត់ទេតែស្អប់មុខ'' នាងអោបដៃដើរចេញពីគេទៅរហូតមិនដឹងជាទិសដៅខាងណាឲ្យប្រាកដតែសំខាន់គឺចង់នៅម្នាក់រំងាប់អារម្មណ៍ដែលគេស្រែកគំហកមកលើនាងមុននេះ។ វាមិនធ្ងន់ធ្ងូរតែអាក់អន់ស្រពោនចិត្ត នៅចំពោះមុខអ្នកផ្សេងតែត្រូវលឺពាក្យសម្តីខ្លាំងៗមកលើមនុស្សដែលខ្លួនប្រាប់ថាស្រលាញ់ថែបារម្ភរាល់ថ្ងៃ។
'' តាមមកទេ?'' Yoonji ងៀកក្រោយបែរ ស្ងាត់បាត់មនុស្សហើយគេមិនតាមមកទេ បើចឹងក៏ល្អពេលត្រឡប់ទៅវិញនិងមានលេសខឹងបន្តទៀត និងមិននិយាយរកមួយអាទិត្យពេញបឹបតែម្តង។

'' នៅជុំវិញខ្លួននេះមានតែគូរស្នេហ៍គេដើរបណ្តើរគ្នាតែឯណាគូរខ្ញុំ ??? ''
នាងដើររអ៊ូង៉ូវៗម្នាក់ឯង ភ្នែកក៏រលីងរលោងចង់យំចេញមកតែខ្លាចខ្មាសគេព្រោះគេដើរទៅមកមិនដាច់គ្នាសោះ ដៃលើកឡើងអោបកាយខ្លួនឯងដែលមានអារម្មណ៍ថាកំពុងតែរងាដោយសារខ្យល់នៃរលកសមុទ្រហើយ។
'' ស្អីនិង??'' ដើរចូលតួខូចចិត្តសុខៗក៏មានអាវមកគ្របពីលើស្មាថែមទាំងមានដៃមួយគូរមកអោបនាងពីក្រោយទៀត ។ Yoonji ងៀកទៅបន្តិចថ្ពាល់ក៏ប៉ះនិងបបូរមាត់អ្នកដែលនាងរអ៊ូរទាំនឹកនាដល់មួយថ្ងៃហើយ ។
'' រងារបងក៏អោប កក់ក្តៅទេ?''
Yoonji មិនតបតែបែរជាហូរទឹកភ្នែកមកភ្លាមៗ នាងបែរខ្លួនអោបរឹតគេយ៉ាងណែនដៃ វាកក់ក្តៅពេលក្បែរគេ។ ទោះខឹងអន់ចិត្តតែក៏មិនអាចអត់ពីគេបានដែរ។
'' ក្មេងល្ងើរឈប់យំទៅ បងមិនដាច់ចិត្តទុកឲ្យអូននៅម្នាក់ឯងទេ''

នាងយំកាន់តែខ្លាំង លឺសម្តីចេញពីមាត់បុរសដែលខ្លួនស្រលាញ់ហើយក៏កើតក្តីរំភើបចេញពីក្នុងចិត្ត ក្តីសុខដែលគេនៅក្បែរ ក្តីទុក្ខប្រសិនឃ្លាតពីរូបគេ។

Uncle or Brother ✨( season 3) the series Where stories live. Discover now