Ep:52

747 33 0
                                    

ក្នុងនាមជាកូនស្រីម្នាក់ពិតជាមិនចង់ឲ្យអ្នកជាប៉ាម៉ាក់មកឈ្លោះគ្នាមើលមុខមិនចំឡើយ ទើបនាងរហ័សចូលជ្រែកហាមឃាត់ដោយពាក្យសម្តី ទាំងទឹកមុខមិនសូវល្អប៉ុន្មានឡើយ ។
«ប៉ាម៉ាក់កុំឈ្លោះគ្នាអីកូនសុំអង្វរចុះ.!! » នាងអង្រួនដៃម្តាយតិចៗដោយក្តីអង្វរករ បើម្តាយនាងមិនបញ្ឈប់ទេច្បាស់ជាមានរឿងធំមិនខានព្រោះក៏ដឹងស្រាប់ហើយម្តាយចិត្តក្តៅខឹងក៏
អាក្រក់ដែរ។
«យល់ដល់មុខកូន..!! ម៉ាក់ឈប់ក៏បានតែបើជាមួយអ្នកខ្លះម៉ាក់ខ្ពើមមុខណាស់» អ្នកជាម្តាយអោបដៃខឹងបែរមុខធ្វើពើរមិនខ្វល់ពីប្តីដែល ធ្វើឫកសម្យទម្យអង្វរករនាងដោយខ្សែរភ្នែកឡើយ ។
«ចា៎ៗ..!! កូនដឹងហើយ» នាងទាញទាំងដៃម្តាយនិងឪពុកដាក់ពីលើគ្នា បំណងផ្សំផ្គុំឲ្យជានាវិញ មើលមកឪពុកដូចជាស្រពោបស្រពោនពេកហើយពេលម្តាយមិនអើពើរជាមួយយ៉ាងហ្នឹង ។
« ម៉ាក់ទៅខាងក្រៅសិនហើយកូនសម្រាកចុះ» Heeyoon គ្រលាស់ដៃចេញពីប្តីរួចដើរចេញពីបន្ទប់យ៉ាងលឿន ។ គេមើលមកកូនស្រីទាំងធ្ងន់ក្នុងចិត្តអាណិតដល់កូនពេកក្រៃ លើកនេះត្រឹមតែប៊ិះចុះបើលើកក្រោយស្លាប់តែម្តងគេមិនមានវិប្បដិសារីដល់ថ្ងៃស្លាប់ទៅហើយមិនខានទេ។
«ប៉ាសុំទោសកូនស្រី...!! »
ទឹកភ្នែកអ្នកជាប៉ាស្រក់ចុះមកក្រោមការមើលឃើញយ៉ាងច្បាស់ក្រឡែតពីកូនស្រី
ប៉ានាងយំព្រោះដឹងកំហុសដែលធ្វើដាក់នាងមែនទេ? គាត់យំអាណិតដល់រូបនាងហើយ នាងមិនដែលគិតសោះថាបានឃើញទឹកភ្នែកឪពុកច្បាស់យ៉ាងនេះ ។
«ប៉ា..!!! » Yoonji ស្រវាឪពុកមកអោប នាងយំប្រណាំងនិងចិត្តដែលឈឺពេលនាកន្លងមក នាងក៏ខុសដែលធ្វើតាមចិត្តខ្លួនឯងមិនខ្វល់អ្នកដែលចិញ្ចើមខ្លួនតាំងតែពីតូចមក
តែវាជាការដែលនាងជ្រើសរើសយកទោះជាបកក្រោយកែខៃអ្វីក៏មិនដូចដើមឡើយ វាជ្រុលអស់ហើយនាងក៏មានកូនក្នុងពោះសង្ឃឹមថាកូនមួយនេះជួយនាងក្នុងការផ្សះផ្សាកំហឹងរបស់ប៉ានាងចំពោះបុរសដែលស្រលាញ់ទៅចុះ។
«ប៉ាប៊ិះតែធ្វើឲ្យបាត់បង់កូនទៅហើយ.!! ប៉ាគិតមិនបានដិតដល់ប៉ាធ្វើឲ្យកូនគ្រាំចិត្ត ប៉ាធ្វើឲ្យចៅប៉ាក្លាយជាក្មេងដែលទន់ខ្សោយ ប៉ាមិនល្អ»

«ហឺកៗ...!! ហឺកៗ..!! »

នាងយំអោបឪពុកណែនដៃ លែងនិយាយស្តីអ្វីទៀតហើយការយំដង្ហក់ត្រឹអើករបស់នាងអាចធ្វើឲ្យឪពុកដឹងច្បាស់ណាស់កូនឈឺចាប់ប៉ុណ្ណាក៏មិនស្មើរឪពុកម្តាយដែលខំបមបីតាំង
ពីក្តិបមនុស្សដែរ ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora