Ep:40

720 34 0
                                    

« Jungsoo » Yoonji ដែលដើរនាំមុខនោះក្រឡេកមកមើលវិញយ៉ាងលឿនពេលដែលលឺសម្លេងមនុស្សស្រីហៅ បុរសម្នាក់នេះដែលតាំងខ្លួនថាជាមនុស្សដែលស្រលាញ់គ្នារហូតមក ។
« Maiya មានការអីមែនទេ?»

Jungsoo ញញឹមដាក់កូនស្រីម្ចាស់ចម្ការ ពេលនាងដើរមកជិតហើយហុចការបូបលុយឲ្យគេ ។
«លោកភ្លេចការបូប..!! លោកនេះពិតជាពូកែភ្លេចពិតមែន » វាមើលទៅដូចជាស្និទ្ធស្នាលដល់ហើយនៀក៎ ចាប់ដៃចាប់ជើងគ្នាមិនក្រែងភ្នែកអ្នកដែលឈរសម្លឹងមើលសោះ។

«អរគុណហើយណា៎..ស្រីស្អាតខ្ញុំនេះវាចេះតែភ្លេចឲ្យនាងយកមកឲ្យរហូត »
អូ៎ហូដល់ថ្នាក់យកឲ្យរហូតទៀតមែនទេ?? Yoonji ហួសចិត្តខាំបបូរមាត់ឃ្នក់ខ្នាញ់ក្នុងចិត្តជាពន់ពេកពេលស្តាប់លឺវាចាដូច្នេះចេញមក មិននឹកគិតទេថាគេមកទីនេះញឹកញាប់ប៉ុណ្ណាដល់ថ្នាក់ភ្លេចការបូបលុយញឹកញយឲ្យគេយកមកឲ្យ។

«ខ្ញុំពេញចិត្តហ្នឹងយកមកឲ្យណា៎ចាស៎..»
ម្នាក់ស្កសរទៅម្នាក់ស្កត្នោតមក ពិតជាគ្រឺតខ្លាំងមែនទែន ។

«នាងហេតុអីក៏សម្តីពិរោះយ៉ាងនេះន៎??» ត្រង់ប្រយោគនេះគេបែរជាមើលមកYoonji ដែលឈរសម្លឹងផងមាត់ទំពាផ្លែប៉ោមផង
នាងធ្វើមុខភ្លើរៗ មើលមកកាយវិកាផ្អែមល្ហែមរបស់ពួកគេទាំងពីរ ។

«លោកក៏មិនណយដែរ..»
«អ៊ែក..!! ខ្ពើម»

Yoonji ព្រូសប៉ោមចេញពីក្នុងមាត់មកប្រឹងលើកដៃជូតធ្វើដូចឆ្អើមខ្លាំងណាស់
ទាំងដែលមុននេះទំពាខ្មមៗយ៉ាងយូរ។

«នេះផ្លែប៉ោមនេះមានដង្កូវមែនទេ?ទើបនាងខ្ជះវាចោល» Maiya ដើរមកជិត Yoonji សួរនាំពីរឿងផ្លែឈើដោយខ្លាចវាមិនល្អ ។

«ត្រូវហើយគឺវាមានដង្កូវ..អ្អា៎'ហ៊ួយ...គួរឲ្យខ្ពើមណាស់ »
នេះបានចំជាក្មេងក្បាលខូចមែន នាងគប់ផ្លែប៉ោមវើរប៊ិះតែត្រូវក្បាល Jungsoo ដែលឈរអោបដៃញញឹមទាំងដឹងពីក្មេងម្នាក់នេះច្បាស់បំផុត ។

« ពិតមែនឬ??បើចឹងខ្ញុំប្រហែលជាត្រូវទិញថ្នាំបង្ការហើយ..!! »
«ត្រូវតែទិញណា៎..!! ទិញលេបខ្លួនឯងផង..ហឹស.!! »

Yoonji អោបដៃដើរចេញទាំងឆួលក្នុងចិត្តថាឲ្យបុិននិងហើយនៅតែភ្លើរមិនយល់ន័យទៀតស្រីម្នាក់នេះ ។

Uncle or Brother ✨( season 3) the series Onde histórias criam vida. Descubra agora