ភាគ៣៥

618 38 0
                                    

     March រុញរទះតិចៗពីក្រោយនាងតូចដែលដេកសន្លប់ស្តូកស្តឹងអស់រយះពេលជា
យូរនោះមកចេញមកលំហែរខួរខ្លះ តាំងពីនាងដឹងខ្លួនមកគ្រប់គ្នាគឺនាងស្គាល់ទាំងអស់លើកលែងតែប្រុសម្នាក់នោះ ហើយប្រការដែលសំខាន់គឺនាងមាននាមថាជាគូរដណ្តឹងរបស់បងប្រុសម្នាក់ដែលតែងតែញ៉ោះនាងមករហូត ។
នាងក៏ទទួលដោយមិនប្រកែកអ្វីឡើយគឺយល់ព្រមគ្រប់យ៉ាងទោះជាមិនចងចាំរឿងរ៉ាវច្បាស់លាស់ទាំងស្រុងតែក៏ចាំបានថាជាគូដណ្តឹងMarch ពិតមែន ។

« Yoonji នៅក្នុងខ្លួនយ៉ាងម៉េចហើយ? មាននៅឈឺត្រង់ណាទៀតទេ? »  March បញ្ឈប់ការរុញរទះបន្តិចរួចក៏ដើរមកបន្ទាន់ជង្គង់ពីមុខរបស់នាង ។

« គឺកន្លែងខ្លះនៅស្ពឹក មិនទាន់ជាស្រួលបួលទាំងស្រុងឡើយ » 

នាងញញឹមដាក់គេវិញយ៉ាងស្រស់ស្អាតបំផុត
ពេលដែលគេយកចិត្តទុកដាក់បារម្ភពីនាងបែបនេះ ។

«ស្ពឹកត្រង់ណា? ចាំបងច្របាច់ឲ្យ..» Yoonji គ្រវីក្បាលយ៉ាងលឿនរុញដៃគេចេញមិនឲ្យច្របាច់ដៃជើងរបស់នាង ព្រោះនៅទីនេះមិនមែនមានតែពួកគេឡើយគឺមានទាំងអ្នកជម្ងឺដទៃទៀតដែលគេចេញ
មកលំហែរសម្រាកនៅសួននេះ ។

«កុំអីខ្មាសគេ..» 
«ស្រេកទឹកទេ?»
«អឹម..» Yoonji ងក់ក្បាលជំនួសចម្លើយទើបMarch ត្រូវប្រញ៉ាប់រុះរាន់ទៅរកមកឲ្យដោយទុកឲ្យនាងនៅអង្គុយចាំម្នាក់ឯងនៅសួនច្បារនេះ។

  ....

«ហ្អឹម..» Yoonji ព្យាយាមរកនឹកពីប្រុស
ម្នាក់នោះប្រុសដែលបង្ហាញខ្លួននៅពីថ្ងៃនោះ តែនាងមិនចាំអ្វីសោះដែលទាក់ទងហ្នឹងរូបគេតើគេជាអ្នកណាហើយមកពីណាសុខៗក៏មកបង្ហាញខ្លួនស្តែងៗបែបនេះកើត ។

« Yoonji »
«លោក..!!! » នាងតូចបើកភ្នែកធំៗសម្លឹងមើលគេទាំងភ្ញាក់ផ្អើល គេបង្ហាញខ្លួន
នៅចំពោះមុខនាងទៀយហើយ
តែនាងនៅតែរកនឹកមិនឃើញទាល់តែសោះ។
«ចាំបងបានទេ?? »
នាងគ្រវីក្បាលតតាត់ភ្នែកប្រឹងសម្លឹងគេទាំងពីក្បាលដល់ចុងជើង ។ Jungsoo លុតជង្គង់ចុះបន្តិចនៅចំពោះមុខរបស់នាង ។ គេលើកដៃច្របាច់ម៉ាស្សាកំភួនជើងឲ្យនាង ។ Yoonji ភ្ញាក់ផ្អើលចំពោះសកម្មភាពរបស់គេមិនតិចឡើយដែលមកធ្វើបែបនេះ ទាំងដែលនាងប្រាប់ហើយថាមិនដែលស្គាល់សោះតែគេធ្វើបែបនេះបានយ៉ាងម៉េចកើត ។

Uncle or Brother ✨( season 3) the series Where stories live. Discover now