Yoonji តោងដៃអ្នកកម្លោះយ៉ាងស្អិតពេលឃើញឪពុករបស់ខ្លួនដើរកាន់តែកៀកមករកនាង ទឹកមុខអ្នកជាប៉ាពេលនេះគឺនឹងធឹងបំផុត ពេលខ្លះមើលហើយក៏គួរឲ្យខ្លាចខ្លាំងណាស់សម្រាប់នាង។
« Jungsoo »
«កុំខ្លាច » អ្នកកម្លោះអង្អែលដើមដៃនាងតិចៗជាមួយហ្នឹងអារម្មណ៍ដែលភ័យខ្លាចមិនខុសពីនាងប៉ុន្មានឡើយតែគេស៊ូធ្វើជាមិនខ្លបខ្លាចអ្វីបន្តិចឡើយដើម្បីនាងគេអាចធ្វើបានគ្រប់បែបយ៉ាងទាំងអស់ ។នាងបែរមកមើលមុខអ្នកកម្លោះម្តង ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកជាមួយនិងអារម្មណ៍ហ្មងសៅក្នុងចិត្តជាពន់ពេក ។
«ផឹប..»
«អ្អាយ៎..» ដៃក្រាស់មកកញ្ឆក់ដើមដៃរបស់កូនស្រីឲ្យបែរទៅរកខ្លួន ។ចំណែកឯប្រុសកម្លោះត្រូវប៉ារបស់ Yoonji បញ្ជាកូនចៅឲ្យចាប់យកទៅវាយដំទោះជាគេខ្លាំងបុិនណាក៏មិនអាចឈ្នះបុរសមាឌធំៗគ្នាជិត10នាក់នោះដែរ ។ Jungsoo ត្រូវកូនចៅរបស់ Jimin វាយដំឡើងទ្រោមខ្លួនឈាមហូរចេញតាមមាត់កខ្លាក់ បែកភ្នែក បែកមុខ ក្នុងខ្លួនក៏គ្រាំដេកត្រាំនៅលើដី មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងរ៉ាវដូចមើលឃើញ ទេវតាកំពុងយំ
អាណិតគេដែរមែនទេ?
_«ប៉ា.!! » Yoonji ក្រឡេកឃើញអ្នកជាឪពុកភ្លាមបែរខ្លួនបម្រុងរត់គេចតែក៏ត្រូវប៉ារបស់នាងចាប់កន្រ្តាក់ទាញដៃមកវិញយ៉ាងលឿន ។
«ទៅផ្ទះវិញ»
«អត់ទេខ្ញុំមិនទៅវិញទេ..!! ប៉ាលែងខ្ញុំ» នាងយំសស្រាក់ព្យាយាមប្រលេះដៃចេញពីឪពុកដែលទាញនាងឲ្យតម្រង់ទៅរកឡាន ។
«ទៅវិញជាមួយប៉ាកុំនៅជាមួយអាមនុស្សដែលធ្វើឲ្យកូនមានតែរឿងក្តៅក្រហាយមិនចេះអស់ដូចជាគេអី» អ្នកជាប៉ាខំប្រឹងនិយាយលួងលោមកូនស្រីដោយចិត្តត្រជាក់បំផុតមិនចង់ឲ្យនាងត្រូវឈឺចាប់ព្រោះសម្តីគេឡើយ ។
«អត់ទេកូននៅជាមួយ Jungsoo កូនមិនទៅវិញកូននៅជាមួយមនុស្សដែលកូនស្រលាញ់..»
«មិនបាន» Jimin សង្កត់ពាក្យខ្លាំងបំផុតដាច់ខាតគឺមិនព្រមឲ្យនាងនៅជាមួយក្មេងប្រុស
ម្នាក់នេះឡើយ ។
«អត់ទេប៉ា..!! ហុឹកៗ..លែងកូន ប៉ាមិនដូចម៉ាក់ប៉ាចិត្តខ្មៅប៉ាមិនបើកសិទ្ធិសេរីភាពឲ្យកូនជ្រើសរើសដោយខ្លួនឯង ប៉ាធ្វើតាមតែចិត្តនិង
បំណងរបស់ប៉ា..!! ប៉ាពង្រាត់កូនចេញពីមនុស្សដែលកូនស្រលាញ់» Yoonji យំផងនិយាយផងរៀបរាប់ពីអ្វីដែលខ្លួនកំពុងតែជួបក្នុងពេលនេះ ។
«Yoonji ..!!! » Jungsoo ស្រែកហៅនាងពីចម្ងាយទាំងខ្លួនឈឺរបួសគ្រប់កន្លែងដែលត្រូវមនុស្សរបស់Jimin ជិត10នាក់ព្រួតគ្នាវ៉ៃទាត់ធាក់មិនដកដៃ..,!!
«កូនចង់ឲ្យវាងាប់នៅទីនេះ? បើចង់ឲ្យវារស់មានជីវិតទៅវិញជាមួយប៉ាហើយក៏ឈប់ទាក់ទងជាមួយវាទៀត» កែវភ្នែកដែលស្អប់បង្ហាញឲ្យឃើញច្បាស់ថាគេនិងធ្វើឲ្យប្រុសម្នាក់ដែលកូនស្រីខ្លួនស្រលាញ់និងត្រូវធ្ងន់ជាងនេះបើនាងនៅតែរឹងទទឹង។
«ហុឹកៗ..ប៉ាកុំធ្វើបាបគាត់..! ប៉ាប្រាប់ឲ្យពួកគេឈប់បានហើយ..» Yoonji ដល់ថ្នាក់លើកដៃប្រណមសុំអង្វរឪពុកដែលកំពុងសម្លឹងមកនាងដោយការមិនពេញចិត្ត។
«ទៅវិញកូនគ្មានសិទ្ធស្រលាញ់អាប្រុស
ម្នាក់នេះ កូនគ្មានសិទ្ធតវ៉ាអ្វីឡើយប៉ាមិនគួរនាំកូនត្រឡប់មកវិញនោះទេ»
«ប៉ា...!!! »
«បិតមាត់ហើយត្រឡប់ទៅវិញ..» Yoonji រើបម្រះទាល់តែរួចផុតពីកណ្តាប់ដៃឪពុក រត់ទៅរកមនុស្សដែលខ្លួនស្រលាញ់កំពុងតែហូរឈាមតតក់តាមមាត់។
«ហុឹកៗ...!!! Jungsoo ងើបមុខឡើងបងយ៉ាងម៉េចហើយ» នាងលើកគេឡើងមកដាក់លើភ្លៅរុញច្រានមនុស្សដែលវាយធ្វើបាបមនុស្សដែលខ្លួនស្រលាញ់ឲ្យចេញឆ្ងាយ នាងស្ទាបអង្អែលផ្ទៃមុខដែលដាបឈាមស្ទើរតែមើលលែងយល់ ទឹកភ្នែកហូរប្រណាំងនិងដំណក់ទឹកភ្លៀង សម្លឹងមើលប្រុសម្នាក់នេះដោយសង្វែគចិត្តបំផុត។
«ពួកឯងចាប់វាចេញ» Jimin បញ្ជាកូនចៅឲ្យយកJungsoo ចេញពីកូនស្រីរួចក៏ចាប់ដើមដៃកូនឲ្យក្រោកឈរដើរតាមគេម្តងទៀត។
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...