Jungsoo និង Yoonji ក៏បាននាំគ្នាមកមើលSukimie នៅពេទ្យ។ គេត្រូវសម្តែងធ្វើជាខឹងគ្នាតាមបំណងរបស់Yoonji ដែលសុំព្រោះមិនចង់បង្ករបញ្ហារដល់គេទៀត។
« Sukimie នាងបានគ្រាន់បើឬនៅ?» Jungsoo ឈរជ្រែងហោប៉ៅធ្វើមុខ
ស្មើរសួរទៅអ្នកដែលអង្គុយផ្អែកខ្នងនិងក្បាលគ្រែ។«គឺមិនសូវជាអីប៉ុន្មានទេ បើនាងនោះមិនមកជាមួយ» Sukimie សម្លក់ចង់លានភ្នែកទៅកាន់Yoonji ដែលឈរពីក្រោយ Jungsoo
តែនាងស្រាប់តែធ្វើភ្នែកភ្លឹះៗ រៀបឫកដូចគ្មានដឹងលឺអ្វីសោះ ។ វាធ្វើឲ្យSukimie កាន់តែក្តៅក្រហាយ ។«នាងឌឺខ្ញុំ?» Jungsoo ច្រួញចិញ្ចើមសម្លឹងតាមដៃដែលចង្អុលមកគេ ។
ពិតជាមានរឿងទៀតមិនខាន។« ឌឺ? ខ្ញុំអត់បានធ្វើអីទេ..!! អ្នកនាងកញ្ចាស់..!! អូ៎..!ច្រឡំអ្នកនាងSukimie កើតរោគរវើរវាយ? ខ្ញុំនៅស្ងៀមៗក៏ថាខ្ញុំឌឺ.!! ហុឺយ.!!! ចំមែនហើយកូនអ្នកជំនួញធរកិច្ចធំកប់ពពកនេះ »
នាងពេបមាត់ព្រិចភ្នែកញាប់ស្អេកគ្រវីក្បាលធ្វើដូចSukimie ជាមនុស្សឡប់សតិនិយាយស្តាប់គ្នាមិនយល់។«នេះៗហើយ.!! គឺសម្តីបែបហ្នឹងហើយថាមិនឌឺទៀត?»
«កាន់តែឆ្កួតហើយ Sukimie នាងកុំចឹងពេកបានទេ? Yoonji នៅក្មេងណាស់ នាងចាស់ចំណាស់និងហើយនៅប្រកាន់ទៀត?» Jungsoo ចេញមុខកាន់ជើងភ្លាមទោះជាដឹងលឺផ្ទាល់ត្រចៀកហើយថានាងក្មេងល្ងីរល្ងើររបស់គេនេះពិតជាចង់ឌឺមែនក៏ដោយ ។«លោកកាន់ជើងនាងនេះ?» Sukimie ចង្អុលមុខYoonji ខាំមាត់ស្ទើរតែបែកឈាមក្តៅមិនស្ទើរទេ។
«អត់ទេ..!! តែខ្ញុំមិនចូលចិត្តឲ្យអ្នកណាមកថាឲ្យមនុស្សរបស់ខ្ញុំ..»
«មនុស្សរបស់លោក??? នេះមានន័យថាយ៉ាងម៉េច? លោកនិងនាងដេកជាមួយគ្នាហើយ?»
Jungsoo មិនឆ្លើយតែគេបែរជាទាញYoonji មកកៀកចង្កេះធ្វើព្រងើយលើកនេះបើនាងហ៊ានតែចោតប្រកាន់មនុស្សរបស់គេទៀត គឺត្រូវមែនហើយ។« លោកពូធ្វើអី? ក្រែងបាននិយាយគ្នាហើយតា៎ថា..!!!»
«បិតមាត់របស់នាង park Yoonji នាងគ្មានសិទ្ធប្រកែកជាមួយខ្ញុំ បើនិយាយយ៉ាងម៉េចគឺយ៉ាងនិង..»
អ្នកណាដែលត្រូវគ្រាំចិត្តពេលនេះសម្បីតែមុខក៏គេមិនចង់មើលផងនាងនៅតែជំនះក៏វាគ្មានប្រយោជន៍ដែរ ។
Sukimie ខឹងញ័រដៃទទ្រើកនាងទាញកែវទឹកនៅលើតុជះឆាច់ទៅលើ Yoonji
ធ្វើឲ្យនាងសើមមួយចំហៀងខ្លួន ។
ESTÁS LEYENDO
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...