ភាគ៣៣

702 35 0
                                    



       @បន្ទប់សង្រ្គោះបន្ទាន់..!!!!

Jungsoo ដើរទៅវិញទៅមកនៅមុខបន្ទប់គេផ្គុំដៃបិតភ្នែកបួងសួងសុំឲ្យព្រះតាមថែរក្សានាងឲ្យផុតពីគ្រោះថ្នាក់

«កុំកើតអីលឺទេ? អូនកុំកើតអីឲ្យសោះ..!! កុំទៅចោលបង»

គេដើរវិលចុះវិលឡើងសឹងតែសឹកឥដ្ឋការ៉ូ ស្រក់ទឹកភ្នែក
តក់ៗ គេទន់ខ្សោយពេលដែលនាងស្ថិតក្នុងស្ថានភាពបែបនេះ ។

«កូនយើងនៅឯណា? » Jimin មកដល់ភ្លាមគេទាញកន្រ្តាក់កអាវប្រុសកម្លោះ ខាំធ្មេញសង្រ្គឺតក្រឺតក្រតៗ។

«នាងនៅខាងក្នុង..» Jungsoo បែេមុខទៅសម្លឹងបន្ទប់ដែលគេឈររង់ចាំអស់រយះពេលជាច្រើនម៉ោងហើយតែមិនទាន់ឃើញដុកទ័រចេញទៀត ។

«ចៅហ្វាយស៊ើបដឹងហើយទាន » 

Tony រត់មកទាំងត្រហេបត្រហើប គេសម្រួលអារម្មណ៍បន្តិចសិនទើបនិយាយបន្ត ។

«គឺមានអ្នកបញ្ជានៅពីក្រោយខ្នង..!! ជាមនុស្សស្រីតែបុរសម្នាក់នោះមិនស្គាល់ឈ្មោះនាងឡើយ ថែមទាំងមិនចំណាំមុខទៀត» 

«ឌឹប..!!! » Jungsoo ត្រូវមួយកណ្តាប់ដៃពីអ្នកដែលខ្លួនហៅថាប៉ាក្មេក គេដួលទៅលើឥដ្ឋការ៉ូលើកដៃមកជូតឈាមនៅគែមមាត់ ។

គ្មានអ្នកណាហ៊ានចូលទៅឃាត់ឡើយ ពេលគេកំពុងតែខឹងអ្វីក៏អាចធ្វើបានដែរ ។

« មិនបាច់សួរក៏ដឹងថាជាអ្នកណាដែរ ស្រីស្នេហ៍សង្សាចាស់របស់ឯងនោះហើយ..!! វាមិនមែនជាលើកទីមួយទេដែលស្រីម្នាក់នោះធ្វើបាប
កូនរបស់យើង »

«ខ្ញុំសុំទោស..!! សុំទោស..ហឹកៗ..!!! »

គេយំអោនមុខចុះលុតជង្គង់មិនសម្បីតែហ៊ាន
ប្រឈមមុខហ្នឹងអ្នកគ្រប់គ្នាឡើយ ។

« Jungsoo ក្រោកឡើង» អ្នកជាឪពុកបង្កើតចូល
មកទាញកូនប្រុសឲ្យក្រោកឡើងវិញ តែគេនៅក្រាញមិនព្រមក្រោក ។

« ក្រោកឡើងមកកូនប្រុស»

ម្តាយចូលមកលើកម្តងទើបគេព្រមក្រោកតែអោនមុខចុះដដែល ។

«ផាច់ៗ..!! » សម្លេងទះដៃលាន់ឡើងមកពីមនុស្សស្រីដែលពួកគេសង្ស័យថាជាដើមហេតុនៃរឿងរ៉ាវគ្រប់បែបយ៉ាង ។

Uncle or Brother ✨( season 3) the series Where stories live. Discover now