ភាគ៣១

722 41 0
                                    

March ឈរធ្វើមុខស្អុយសម្លឹងអ្នកដែលសន្លប់មិនទាន់ដឹងខ្លួន គេចេញមកពីប្រជុំ
ទៀតហើយនាងនៅមិនទាន់ដឹងខ្លួនទៀតធ្វើពុទទាកទាញចំណាប់អារម្មណ៍ទេដឹងនៀក៎ គិតហើយក៏ត្រូវចូលមកអង្គុយក្នុងឡានសម្លឹងមុខនាងម្តងចំជាយ៉ាប់ពិតមែន
ស្រីម្នាក់នេះ។

«នែ៎..!!! » March យកដៃទៅចុចថ្ងាសរបស់នាងតិចៗជាការដាសឲ្យនាងភ្ញាក់ដឹងខ្លួន ព្រោះគេធុញហ្នឹងចាំនាងពិតមែនហើយ មិនគួរចូលទៅក្នុងជណ្តើរយន្តជាមួយនាងសោះ ។

«ដឹងខ្លួនឡើងស្រីជើងល្អ..!!!! »
ហៅតិចៗមិនភ្ញាក់ដឹងខ្លួនមែនទេ ចាំមើលណា៎ស្រែកឲ្យផ្អើលតែម្តង ។ គេរាប់ពី១ដល់៣នៅក្នុងចិត្តរួចក៏ញោចមាត់ញញឹមឡើងទាំងមានល្បិចពេញខ្លួន ។

« Chun xonie ~..!!!! បងស្រលាញ់អូន..» គេស្រែកមួយទំហឹងដាក់ក្រដាសត្រចៀក
អ្នកដែលដេកធ្មេចភ្នែកព្រិមៗ ការពិតដឹងខ្លួនហើយតែនៅសម្ងំមែនទេ?? ទាល់តែចឹងបានដឹងប្រឹង..!!! ។

« អ្អាយ៎..!!! ងាប់ហើយអាឆ្កួតនេះស្រែកមើលតែភ្លើងឆេះផ្ទះ..»

នាងស្ទុះក្រោកមកទាំងខឹងសម្បារខ្ញៀវខ្ញាបំផុត
ក្តាប់មាត់ក្តាប់ដៃសម្លក់ប្រុសកម្លោះ ។

« ដឹងខ្លួនហើយតែមិនព្រមក្រោក ម៉េចជាប់ស្នេហ៍ខ្ញុំ?»
ប្រុសកម្លោះលើកចិញ្ចើមសួរ តែក៏ត្រូវទទួលបកមកវិញយ៉ាងសមចិត្ត ។

«ត្រូវហើយលង់ស្នេហ៍លោកហើយ..!! ធ្វើយ៉ាងម៉េចទៅនៀក៎.!!! អ៊ូយ..!! បងសម្លាញ់អូន
ស្រលាញ់បង..»

នាងពេបមាត់និយាយពាក្យទាំងអស់នេះដោយក្តីរអើមបំផុត
ជ្រុលចឹងហើយចាក់បណ្តោយតែម្តងទៅ ពិតជាអំណួតណាស់ប្រុសម្នាក់នេះ ។
«chun xonie ..!!!! ស្រីឆ្កួត..»

គេលើកដៃទៅចង្អុលមុខស្រីស្រស់ ខ្នាញ់ហ្នឹងសម្តីរបស់នាងបំផុតហើយដែលពូកែឌឺបែបនេះ។

«ម៉េចក៏ស្គាល់ឈ្មោះខ្ញុំ?»

នាងស្រាប់តែឆ្ងល់ឡើងភ្លាមៗ ពេលគេហៅទាំងត្រកូលចេញមកបែបនេះ មិនទាំងដែលប្រាប់ផងស្គាល់ដឹងត្រកូលទៀត ។

«លើផ្លាកអាវរបស់នាង..!! »

March បូញមាត់សម្លឹងមើលផ្លាកឈ្មោះរបស់នាងដែលបិតជាប់លើដើមទ្រូងបន្តិច ទើបxonie យកដៃអោបខ្លួនយ៉ាងលឿនព្រោះគិតថាគេសម្លឹងមើលអ្វីផ្សេង ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora