Jungsoo ធ្វើមុខស្អុយសម្លក់អ្នកជាកូនចៅនិងមនុស្សស្រីដែលអង្គុយក្បែរ ជាមនុស្សឲ្យទៅរាប់អានឆ្កែបានយ៉ាងម៉េចនាងចេះតែនិយាយចេញមករួច បើកុំតែយល់ថានាងទ្រុឌទ្រោមទេណា មិនអញ្ចឹងកុំសង្ឃឹមថាគេលើកឲ្យនោះ ។
____
បន្ទាប់ពីធ្វើដំណើរអស់ជិតមួយម៉ោងវាក៏បានមកដល់ព្រលានយន្តហោះ គ្រប់យ៉ាងត្រូវត្រៀមរួចជាស្រេចអស់ហើយមុនទៅរកនាងដល់មន្ទីពេទ្យនោះ ។ Jungsoo ហុចដៃឲ្យនាង
ស្រវាចាប់មុននិងនាំគ្នាចូលទៅខាងក្នុងព្រលាន។
នាងសម្លឹងគ្រប់មនុសហសដែលដើរទៅវិញទៅមកជាមួយការមិនស្រួលក្នុងចិត្តទើបនឹកឃើញរឿងមួយដែលចង់ធ្វើនិងមិនឲ្យពួកគាត់ខូចចិត្តចំពោះនាងទៀតឡើយ ។
«អូនខ្ចីទូរស័ព្ទបន្តិចមក»
«យកធ្វើអី?» គេសួរដេញដោលមិនអស់ចិត្តពីរឿងនេះទៀតហើយ ឆ្ងល់ហេតុអ្វីក៏ចូលចិត្តសួរខ្លាំងម្ល៉េះគ្រាន់ហុចឲ្យដោយមិនចាំបាច់និយាយអ្វីច្រើនគឺចប់ហើយ ។
«ពួកយើងទៅកូរ៉េវិញអូនចង់ទៅនៅផ្ទះលោកតាលោកយាយ» នាងធ្វើមុខអង្វរករទៅកាន់គេព្រោះបើនៅន្លែងផ្សេងច្បាស់ជាមានរឿងអ្វីមួយមិនខានទើបនាងចង់ទៅនៅទីនោះនិងបានជីតាជួយមិនខ្លាចមានអ្វីកើតឡើងទៀតឡើយ។
«អូន??»
«អូនសុំអង្វរណា៎ៗ..!! ទៅនៅផ្ទះលោកតាអូនណា៎បងណា៎»
នាងរំអុកធ្វើខ្លួនដូចជាក្មេងមិនទាន់ផ្តាច់ដោះ អោបដៃគេដោយឫកពាញិកញ៉ក់បែបតម្រូវការដែលខ្លួនចង់បាន ។
«ក៏បាន» គេព្រមតាមទាំងមិនចង់ តែក៏មិនហ៊ានបដិសេធនិងសំណើរតិចតតួចរបស់នាងឡើយ ឲ្យនាងធ្វើតាមអ្វីដែលចង់គេលែងជំទាស់ហើយ ។
« ប៉ា..» ទូរស័ព្ទបានដល់ដៃភ្លែតនាងចុចតេទៅឪពុក យល់ថាមិនគប្បីដែលចេញមកជា
លើកទី២ដោយមិនប្រាប់ឪពុកម្តាយ
មិនចង់បង្ករកំហុសឆ្គងដដែលៗ ។
( Yoonji កូននៅឯណា? កូនដឹងទេថាប៉ាម៉ាក់បារម្ភណាស់)
« ប៉ាកូនត្រឡប់ទៅកូរ៉េវិញហើយកូនត្រឡប់ទៅជាមួយមនុស្សដែលកូនស្រលាញ់ ប៉ាកុំបារម្ភអីកូនមិនគេចទៅណាទេ..!! បើប៉ាត្រឡប់ទៅកូរ៉េវិញដែរទៅរកកូននៅផ្ទះលោកតាបាន.!! កូនសុំទៅនៅទីនោះជាមួយគាត់» នាងលែងលាក់លៀមទៀតហើយប្រាប់ឲ្យអស់តែម្តង ជាកូនដែលមិនល្អមិនចង់បន្តការភូតភរដែលធ្លាប់សាង ហើយសង្ឃេមថាប៉ារបស់នាងនិងយល់ពីនាងខ្លះបន្ទាប់ពីនិយាយបែបនេះហើយ ។
( Yoonji)
«ប៉ាកុំបារម្ភអីមើលថែម៉ាក់ឲ្យបានល្អនិងសុខភាពរបស់ប៉ា.,!! កូនស្រលាញ់អ្នកទាំងពីរ»
នាងនិយាយចប់បិតទូរស័ព្ទក្រឹប រួចទើបញញឹមសម្លឹងមនុស្សដែលខ្លួនស្រលាញ់បំផុត ។
«ទៅបានឬនៅ?»
«បានហើយ» Jungsoo កៀកចង្កេះនាងដើរចូលទៅមុខទៀត រឿងមួយក៏បានបញ្ចប់គេក៏ធូរទ្រូងដែរបើសិនជាប៉ានាងមិនស្អប់ខ្ពើមប្រកាន់និងគេទៀត ។
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...