ទឹកភ្នែកហូរចេញមកសើមរោមភ្នែក
តិចៗចិត្តក៏ខ្លោចអាណិតដល់ស្រីដែលខ្លួន
ស្រលាញ់នាងក្លាយទៅជាយ៉ាងនេះក៏ព្រោះតែគេ ។ គេមិនល្អដែលមិនអាចការពានាងបាន រយះពេល២ខែកន្លងមកនេះទម្រាំតែរកនាងឃើញគេជិតឆ្កួតម្តងៗហើយ នឹកខ្លាំងណាស់ តែដល់ពេលឃើញសភាពនាងយ៉ាប់យឺនមិនដូចកាលពីមុនក្មេងស្រីដែលស្រស់ស្អាតទឹកមុខស្រស់ថ្លាមិនមែនពេលនេះស្លេកស្លាំងដូចជិតស្លាប់ឡើយ ។« Jung-Jungsoo ហឺកៗ.!! ជាបងមែនទេ? ប្រាប់អូនមកជាបងមែនទេ? អូនមិនបាន
យល់សប្តិទៀតទេឬ? »នាងលើកដៃក្រសោបថ្ពាល់ អ្នកដែលឈរធ្មឹងអោនមុខចុះមករកនាង ។ គេបង្ហាញខ្លួនហើយមកយកនាងទៅជាមួយហើយ នាងលែងឯកាកូននៅក្នុងពោះក៏មិនអត់ប៉ាដែរ។
«គឺបង.!! បងមកយកអូនទៅវិញយើងទៅជាមួយគ្នាណា៎..»Jungsoo អោនថើបនាងទាំងទឹកភ្នែក
ស្រក់តក់លើថ្ងាសរបស់នាង ស្ថានភាពដែលអាក្រក់បំផុតបើនាងបានឃើញទឹកភ្នែករបស់គេ ទើបរហ័សអោនថើបយ៉ាងលឿន ។
« ចា៎..!! ហឺកៗ..» នាងទាំងអោបទាំងយំព្រោះនេះជាការពិត ដែលនាងបានជួបគេវិញ
បុរសដែលស្រលាញ់បំផុតនៅក្នុងជីវិតគេមិនបានបោះបង់នាងឡើយ អរគុណដែលធ្វើឲ្យនាងរង់ចាំដោយមិនខកបំណងចំពោះគេ សេចក្តីទុកចិត្តក៏កើនឡើងទ្វេរបន្ទាប់ពីគ្រប់យ៉ាងបានបង្ហាញច្បាស់ៗ គេនៅតែស្រលាញ់នាងដដែល ហើយសង្ឃឹមថាគេនិងសប្បាយចិត្តបើបានដឹងនាងមានកូន។
«តោះ» Jungsoo លើកបីនាងដើរចេញទៅខាងក្រៅព្រោះគេបានរៀបចំរួចអស់
ហើយសម្រាប់យកនាងទៅវិញ លើកនេះបើគេមិនឲ្យរកឃើញគឺទោះបីស្លាប់ទៅវិញហើយក៏ប៉ាក្មេកមិនអាចរកឃើញតាមដល់កន្លែងដូចមុនឡើយ ។
« អូននឹកបងណាស់..!!»នាងសម្លឹងមើលគេដោយចិត្តអណ្តែតអណ្តូង រូបពិតមិនបានក្រលៃ ដៃដ៏កក់ក្តៅ ស្នាមថើបដ៏ផ្អែមល្ហែមដែលធ្លាប់ផ្តល់ឲ្យនាងពេលនេះត្រឡប់មកវិញហើយ ក្នុងពេលនេះនាងលែងមានអារម្មណ៍ថាខ្លាចអ្វីទៀតហើយ ព្រោះមានគេនៅក្បែរ នាងភ្លេចអស់រឿងទក្ខសោកសេចក្តីសុខក៏ឈានចូលមក គ្រួសារក៏ជួបជុំគ្នាប៉ាម៉ាក់កូនវាប្រាកដជារីករាយជាក់ជាមិនខាន។
«បងនឹកអូនដូចគ្នា»
« ពួកយើងទៅណា?»
«ទៅកូរ៉េវិញ» Yoonji ក្រឡេកមើលឆ្វេងស្តាំរួចទាញករអាវគេឲ្យអោនចុះមករកនាង។
រាងក្រាសហាក់បីដូចជាឆ្ងល់នូវអ្វីដែលនាងធ្វើតែគេក៏អោនចុះទាល់តែបានជាមួយការទាមទារក្នុងពេលនេះ បបូរមាត់ទាំងពីរប៉ះគ្នាហើយក៏តបទៅវិញទៅមក មុននេះត្រឹមតែថើបក្បាលតែពេលនេះបបូរមាត់។
« Jungsoo..!!! »
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...