Ep:55

821 35 0
                                    

សម្លេងចេចចាច៎បន្លឺឡើងក្បែរត្រចៀកដែលរំខានដល់ដំណេកអ្នកដែលមិនទាន់អស់ងងុយនៅឡើយ មេឃក៏នៅងងឹតមិនទាន់ឃើញព្រះអាទិត្យរះឡើងផងនាងក៏ក្រោកគោកកាករំខានមិនឲ្យគេបានដេកទៅហើយ។
« Jungsoo ងើបឡើង..!! ជុ៎ជុ៎..!! Jungsoo »
Yoonji ខ្សឹបដាក់ត្រចៀកគេទុកថាជាការដាស ព្រោះនាងងើបហើយមិនអាចបន្តឲ្យគេដេកមិនក្រោកសម្ពឹកនៅត្រង់ហ្នឹងឡើយ ។
« សុំគេងតទៀត..» គេតបវិញទាំងលំបាកភ្នែកក៏បើកមិនចង់រួច នាងចេះតែកេះកុសជិះជាន់រំខានតែម្តងហើយ ។
«អូនឃ្លានឆាប់ក្រោកលឿនឡើង..!! »
នាងថ្ងូរជាសម្លេងយំសោកតិចៗលាយលំការ
សម្តែងបង្ហូរទឹកភ្នែកដែលស្រក់ចុះមក មិនបានចេញពីចិត្តតែក៏ជាការសម្តែងដែរ បើមិនក្រោកទៀតខឹង10ថ្ងៃមិនខ្ចីវាចារកឥលូវហើយ។
« បងនៅងងុយអូនសម្លាញ់..!! »
Yoonji គ្រវីក្បាលពេបមាត់មិនយល់ព្រមជាមួយគេឡើយ បើចង់បានអីហើយត្រូវតែផ្គាប់ចិត្តកុំឲ្យខកខ្លួនទាន់។
«អូនឃ្លានក្រោកទៅធ្វើអីឲ្យអូនញាំ..»
Jungsoo ទាញទូរស័ព្ទដៃនៅលើតុមកមើលម៉ោង ពុទ្ធោអើយនាងធ្វើសុីគេខ្លាំងណាស់ម៉ោងទើបតែ៥ព្រឹកទេមកឃ្លានអីទៅនៀក៎វាជាពេលដែលកំពុងតែគេងលក់ស្រួលខ្លួនផងមកដាស់ឲ្យទៅធ្វើរបស់ញាំចឹងកើត។
«អូនហ្អា៎..!!! ម៉ោងទើបតែ៥ទេណា៎ មកឃ្លានអី ឆាប់គេងវិញមក»
Jungsoo ទាញនាងមកដេកវិញភ្លាមៗ តែនាងដែលព្រមជាមួយមែនទេ រំអុកទាល់តែគេព្រមទៅធ្វើអីឲ្យនាងញាំបើមិនដូច្នោះទេគ្មានបានគេងមួយថ្ងៃពេញតែម្តង។
«អត់ទេៗ..!! ក្រោកមកអូនឃ្លាន»
«ហុឺយ..» Jungsoo ក្រោកទាំងនៅងងុយបើកភ្នែកនៅព្រិលនៅឡើយតែខំព្យាយាមទៅតាមនាងអូស ដើរចេញពីក្នុងបន្ទប់។

នៅក្នុងផ្ទះពេលនេះមិនទាន់មានអ្នកណាភ្ញាក់ទេក្រៅពីពួកគេ អ្នកនៅផ្ទះគឺក្រោកម៉ោង៦បើចៅហ្វាយស្មើរណាក៏មិនដឹង។
អាងតែខ្លួនពពោះនាងរំអុកសព្វបែបយ៉ាងតាមចិត្តដែលខ្លួនត្រូវការ។
«ចង់ញាំអី?» Jungsoo បើកទូរទឹកកកមើលរបស់ដែលត្រូវយកមកចម្អិនរួចក៏ងៀកមកសួរស្រីស្រស់ដែលឈរក្បែរដៃញញឹមដូចផ្ការីកខែវស្សាជោកជាំទឹក។
«អីក៏បាន»
«បើចឹងញាំសាឡាដ»
«អត់ទេសុទ្ធតែបន្លែ»
« បាយខ្ចប់ប្លែ»
«ហ៊ុយ..!! បន្លែរដដែលហ្នឹង»
« ត្រីចំហ៊ុយ»
«ត្រីមានឆ្អឹងខ្លាចឆ្លាក់ករ»
«សាច់គោ?»
«សាច់ញាំឡើងធុញហើយប្តូរអីផ្សេងបានទេ?»
«ស៊ុបមានខ្មៅ?»
«អាហ្នឹងក៏មិនកើតហ៊ុតទឹកស៊ុបហើយងងុយដេក»
Jungsoo ក្តាប់មាត់សម្លក់នាងសឹងជ្រុះចុះដល់ការ៉ូនេះក៏មិនយកនោះក៏មិនត្រូវចិត្តញាំមិនកើតចុះនិយាយថាស្អីក៏បានធ្វើអី? គេសឹងតែឆ្កួតឥលូវហើយ ។
«មិនបាច់ញាំទេចឹងទៅគេងវិញ»

Uncle or Brother ✨( season 3) the series Onde histórias criam vida. Descubra agora