Ep:49

674 33 0
                                    

ថ្ងៃរះក៏លឿនព្រះអាទិត្យលិចក៏ឆាប់បន្តប្តូរវេនគ្នាផ្លាស់ពីមួយពេលទៅមួយពេល មេឃភ្លផងរំលឹកដល់អនុស្សាវរីយ៍ដ៏ជូចត់ វេលាកម្សត់នៅថ្ងៃនោះ នាងចាំច្បាស់ណាស់ នៅក្រោមដំណក់ភ្លៀងដ៏សែនរងារចិត្តឈឺព្រើតៗ
សង្វែគដល់ប្រុសកម្លោះដែលដេក
ហាលភ្លៀងរងរបួសយ៉ាងដំណម ។

ចិត្តរបស់ស្ទើរតែប្រេះបែកខ្ញែកម្តងៗបន្ទាប់ពីសម្លឹងទៅកាន់ទឹកភ្លៀងដែលកំពុង
ស្រក់កាត់បង្អួួចតក់ៗ ក្នុងចិត្តស្រែកសឹងតែដង្ហក់ស្ទើរដង្ហើមពេលនឹកដល់គេម្តងៗ។

នាងលើកដៃទៅដាក់ផ្ទាល់និងផ្ទៃកញ្ចក់
បង្អួចបើកវាំងនួនឡើង សម្លេងយំក៏បន្លឺឡើងម្តងទៀតជាមួយសម្លេងទឹកភ្លៀងឈូៗសឹងតែ
បាក់មេឃសង្កត់មនុស្សបាន ។ នាងយំនាងសើចស្របពេលជាមួយគ្នាអារម្មណ៍ស្រងេះស្រងោចចិត្តផ្សារខ្លោចរីងស្ងួតដូចជាឈាមដែលកកមួយដុំនៅត្រង់ទ្រូងខាងឆ្វេង ។ វាជាអ្វី?? ជាតុក្កតា? ជាជ័រមែនទេ? ទើបធ្វើមិនដឹងមិនលឺសម្លេងដង្ហក់ជិតដាច់ខ្យល់របស់នាង ហេតុអីចិត្តខ្មៅយ៉ាងនេះ នាងធ្វើអ្វីមិនគប្បីខ្លាំងណាស់ទៅមែនទេ? គ្រាន់តែស្រលាញ់មនុស្សដែលខ្លួនស្រលាញ់គ្រាន់តែធ្វើតាមបេះដូងសម្លេងស្រែកហៅរកគ្នាប៉ុណ្ណឹងសោះ ក៏មិនអនុញ្ញាតឲ្យបេះដូងនាងដែរ?

Yoonji បើកកញ្ចក់បង្អួចលើកដៃ
ត្រងទឹកភ្លៀង មុខស្លេកគ្មានសំណើម បបូរហើបម្ហបៗតែក៏ស្រាប់លាន់លឺៗព្រោះតែស្រែកយំស្រែកហៅឈ្មោះមនុស្សប្រុស
ម្នាក់នោះ មិនមានវិនាទីណាដែលនាងមិនស្រែកហៅឈ្មោះរបស់គេឡើយ។

« ហុឹកៗ..,!! Jungsoo បងមកជួយអូនផង អូនពិបាកទ្រាំណាស់បងមករកអូនមក..»

នាងអុកគូតញ៉ាច់ទៅលើឥដ្ឋការ៉ូ លើកដៃមកអោបខ្លួនប្រាណដែលរងារព្រោះតែមេឃភ្លៀងធ្លាក់ខ្លាំងៗ ដូចប្រហារចំបេះដូងរបស់នាងឲ្យប្រេះបែកមួយរំពេចនេះអញ្ចឹង ។

'' ក្រាក.'' ស្នូរសម្លេងស្បែកជើងបោះជំហ៊ានមួយៗចូលទៅរកស្រីតូចច្រឡឹងដែលអង្គុយអោបខ្លួនឯងដោយភាពសង្រែង
ឯកាបំផុត។ ដៃក្រាស់លូកទៅប៉ះសក់របស់នាងថើរៗ ជាហេតុនាំឲ្យនាងងៀកមកសម្លឹងមុខម្ចាស់ដៃទាំងទឹកភ្នែកដាបលើថ្ពាល់ នាងគ្រវីក្បាលចំពោះវត្តមានរបស់បុរសម្នាក់នេះជាខ្លាំង នាងមិនចង់ជួបប្រុសម្នាក់នេះទេគឺចង់ជួបJungsoo បុរសដែលនាងស្រលាញ់ នាងស្រលាញ់តែគេម្នាក់ប៉ុណ្ណោះ ។

Uncle or Brother ✨( season 3) the series Unde poveștirile trăiesc. Descoperă acum