Yoonji លើកដៃអង្អែលថ្ពាល់
ដែលត្រូវសង្សាចាស់កម្លោះជើងល្អនោះទះ វាឈឺមិនអន់ទេមានទាំងស្នាមម្រាមដៃនៅសេសសល់ទៀត។ ហេតុអ្វីក៏ស្រីម្នាក់នោះមកធ្វើបាបនាងបែបនេះ មនុស្សគេមិនស្រលាញ់ហើយនៅតាមតោងទាមគេទៀតចំជាឆ្កួតរកលេខដាក់គ្មានហើយ ។« ឆ្កួតមែន..!! នាងនោះទះខ្ញុំឡើងចង់វៀចថ្គាម ស្នាមម្រាមដៃជាប់ដូចជាព្រះយូឡាយ៍» YoonJi រអ៊ូរង៉ូវៗសម្លឹងមើលមុខខ្លួនឯងតាមកញ្ចក់។
_____
'' គ្រាំង...!!! ''
Jungsoo រុញទ្វារចូលមករកនាងក្នុងបន្ទប់ដោយមិនថ្នមដៃទឹកមុខក៏ក្រេវក្រោធមិនដឹងជាមួម៉ៅមកពីណានោះទេ។
« Yoonji park Yoonji »
«នាងនៅឯណា?? ឆាប់ចេញមកជួបខ្ញុំឥលូវនេះ» jungsoo ដើរមកតាមនាងដល់បន្ទប់ទឹក កំពុងតែឃើញនាងឈរនៅពីមុខកញ្ចក់។
នាងធ្វើមុខស្លឺរសម្លឹងមើលអ្នកដែលស្រែក
ឡូឡាដូចជាមនុស្សឆ្កួត។ គេមានរឿងអីម្តេចក៏ទឹកមុខកាចដល់ថ្នាក់នេះ។
«ពូមានរឿងអី..?? អ្អាយ៎..»
Yoonji ស្រែកភ្លាត់សម្លេងពេលត្រូវប្រុសកម្លោះចាប់កន្រ្តាក់ទាញដៃចេញពីក្នុងបន្ទប់មួយទំហឹង។ សឹងតែដួលផ្កាប់មុខទៅហើយ។«នាងបានធ្វើអីខ្លះ?? ហាស?ប្រាប់ខ្ញុំមកនាងក្មេងល្ងើរ..»
jungsoo អង្រួនកាយស្រីតូចខ្លាំងៗ ស្រែកគំហកបិះតែធ្វើឲ្យនាងគាំងរកពាក្យហាស្តីមិនចេញ។«ហុឹកៗ..!! »
«កុំយំ..!! ហើយឆ្លើយប្រាប់ខ្ញុំភ្លាមមកនាងបានធ្វើអីខ្លះដាក់ Sukimie
ទើបដល់ថ្នាក់ចូលពេទ្យសង្រ្គោះបន្ទាន់បែបនេះ?» Yoonji ហូរទឹកភ្នែកតក់ៗនូវពាក្យសម្តីគំហកក្រឆក់ក្រឆែងដូចនាងជាអ្នកទោសដែលគេចាប់ដាក់គុកនាំមកសួរចម្លើយអញ្ចឹង។«ខ្ញុំសួរហេតុអ្វីក៏ចេះតែយំបែបនេះ?? »
«អ្អាយ៎..»
jungsoo
រុញនាងដួលទៅលើពូកទាំងកម្រោលព្រោះតែនាងមាត់រឹងសួរមិនឆ្លើយគិតតែពីយំវាធ្វើឲ្យគេមួម៉ៅខ្លាំងក្លាលើសដើម។
«ហុឹកៗ..ខ្ញុំមិនបានធ្វើអីនាងទេ...!! ហុឹកៗ..!! » Yoonji លើកដៃជូតទឹកភ្នែកដែលកំពុងតែហូរសស្រាក់ឆ្លាស់គ្នាជូតចេញម្ខាងហូរមកម្ខាងទៀត។ នាងមិនបានធ្វើអ្វីខ្លាំងក្លាដល់ថ្នាក់ឲ្យស្រីម្នាក់នេះចូលបន្ទប់សង្រ្គោះបន្ទាន់ឡើយ។តើហេតុអ្វីក៏វាក្លាយជាបែបនេះទៅវិញ ។
«បើមិនបានធ្វើចុះហេតុអ្វីក៏Sukimie នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់? ខ្ញុំទើបតែចេញពីរួចធុរះហើយនាងក៏បង្កររឿងបែបហ្នឹង?
ធ្វើជាក្មេងស្តាប់បង្គាប់ ត្រឹមត្រូវមួយថ្ងៃមិនបានទេ? តាំងពីខ្ញុំស្គាល់នាងមក
តើមានពេលណាដែលខ្ញុំនៅជាមួយហើយមិនឈឺក្បាលនោះ?» Jungsoo ស្តីបន្ទោសថាឲ្យនាងហូរហែររៀបរាប់ពីចំនុចមិនល្អចុះចំនុចល្អនោះវានៅឯណា? គេមិនដែលមើលឃើញទេ? ឬក៏ក្នុងភ្នែកគេមើលឃើញតែចំនុចអវិជ្ជមានរបស់នាង។?
« ហុឹកៗ..!! នាងជាអ្នកមករករឿងខ្ញុំដល់ផ្ទះ..!! ខ្ញុំគ្រាន់តែការពារខ្លួនប៉ុណ្ណោះ »
Jungsoo ខាំមាត់មួម៉ៅសម្លឹងមើលនាងដែលដេកយំដង្ហក់ដូចជាមានមនុស្សស្លាប់ ។
«ឆាប់មកនេះ.!! ក្រោកឲ្យលឿនមកកុំមកយំយែកទឹកសំបោកអី»
«នាំខ្ញុំទៅណា?? ហុឹកៗ..!! អ៊ូយខ្ញុំឈឺ..!! កុំដើរលឿនពេក..» Yoonji ត្រូវគេអូសឲ្យដើរតាមទាំងច្រង៉ាប់ច្រងិលប្រៀបបានដូចទៅនិងអ្នកដែលបង្ករកំហុសទាំងស្រុង ។
គេមិនបានមកខ្វល់ពីទឹកភ្នែករបស់នាងឡើយ
សំខាន់គឺត្រូវនាំនាងទៅកែកំហុស
គ្រប់យ៉ាងនោះឡើងវិញ ។
ВЫ ЧИТАЕТЕ
Uncle or Brother ✨( season 3) the series
Любовные романы''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...