ភាគ៤

1.1K 43 0
                                    

JungA  មានបងប្អូន2នាក់នាងមិនមែនជាកូនទោលនោះទេ..!!! រឿងនេះត្រូវបានលាក់ទុកជាការសម្ងាត់រហូតមកតែដល់ថ្ងៃមួយរឿងទាំងអស់នេះក៏បានបែកធ្លាយចេញមក
ដោយនាងច្រម៉ក់មាឌល្អិតអាយុ15ឆ្នាំ ប្រទះឃើញបុរសម្នាក់នោះដោយចៃដន្យ មើលដំបូងស្មានថាជាមិត្តភក្តិរបស់ប៉ានាងតែដល់ពេលមើលយូរៗទៅគេនៅក្មេងជាងពូរនាងឆ្ងាយណាស់ តែមុខមាត់រាងរៅដូចគ្មានខុសត្រង់ណាបន្តិចឡើយ ដោយសារតែការចង់ដឹងចង់លឺទើបបានជាធ្វើឲ្យនាងមកដល់ផ្ទះរបស់លោកពូម្នាក់នោះ។
ព្រោះតែបែបនេះហើយទើបគ្រប់គ្នាបានដឹងថាគ្រួសារJeon មិនមែនមានកូនតែម្នាក់

   គឺគេជាបងប្អូនភ្លោះជាមួយJungA កើតក្រោយនាងតែ5នាទីប៉ុណ្ណោះ។

   បន្ទាប់ពីរបានដឹងរឿងគ្រប់យ៉ាងហើយ
ម្នាក់ៗស្រឡាំងកាំង សឹងតែមិនជឿនិងត្រចៀករបស់ខ្លួនឯងវាស្តែងពេកឬយ៉ាងម៉េចក៏មិនដឹងដូចគ្នា។  JungA ទន់ជង្គង់រាបផ្ទាល់និងការ៉ូ នេះនាងមានប្អូនប្រុសម្នាក់តើមែនទេ? វាមិនមែនគ្រាន់តែស្តាប់ច្រឡំពិតទេ??

«បើចឹងប្អូនប្រុសរបស់ខ្ញុំគេឈ្មោះអ្វី?? » JungA សួរទាំងពេពើរចង់ដឹងចង់ឃើញអ្នកជាប្អូនខ្លាំងណាស់ក្នុងពេលនេះ ពួកគាត់ពិតជាលាក់នាងបានល្អណាស់រយះពេលជាច្រើនឆ្នាំមកនេះ ។ 
«គេឈ្មោះ Jung Soo ប្អូនប្រុសរបស់ឯង» Jungkook ភ្នែករលីងរលោងពេលលឺដំណឹងថាកូនរបស់ខ្លួននៅមានជីវិតមិនបានស្លាប់ដូចដែលខ្លួនគិតនោះទេ។
« yoonji » អ្នកគ្រប់គ្នាចោលភ្នែកមើល
មកនាងទាមទាចង់ដឹងនូវចម្លើយនិងសំណួរជាច្រើន ហេតុអ្វីក៏ក្មេងម្នាក់នេះជាអ្នកដឹងលឺបើកកកាយវាឡើងមក តែក៏អរគុណដែលជានាងមិនមែនអ្នកក្រៅ។

     __________

  ចាប់តាំងពីដឹងរឿងនោះមកពួកគេជីកកកាយឲ្យមនុស្សតាមរកបុរសដែល yoonji បានឃើញតាមរយះរូបថតមួយសន្លកឹកនោះ Jungkook ជឿជាក់ច្បាស់ណាស់ថាប្រាកដជាកូនរបស់ខ្លួនព្រោះរាងរៅដូចទៅនិងគេគ្រប់យ៉ាង។

______

« បងប្រុស » yoonji ស្រែកហៅអ្នកដែលមានអាយុដំណាលនិងបងបង្កើតរបស់ខ្លួន នាងអស់ដៃអស់ជើងដើរទៅមុខលែងរួចហើយព្រោះតាំងចេញពីរៀនមកគឺនាងនិងគេដើរឆ្វែលគ្រប់កន្លែងនៅម្តុំផ្សាទំនើប  ។
«យ៉ាងម៉េចឯង? ហៅមិនបាត់មួយម៉ាត់សោះ » March ងៀកក្រោយសម្លក់មុខរបស់ក្មេងរពឹស រួចក៏ដើរទៅជិតបន្ទាន់ខ្លួនចុះបន្តិចឲ្យនាងឡើងជិះខ្នង។
«ហិកៗ..» yoonji មិនបង្អង់យូរឡើយពេលឃើញបែបនេះចាំឱកាសបែបនិងយូរហើយតែមិនហ៊ាននិយាយ។
«អឹប..» March អៀវនាងដើរត្រាច់ចរដូចមនុស្សវង្វែងម្តាយអៀវប្អូនដើររក។
«បងប្រុសធ្ងន់ទេ?»
«នៅឲ្យស្ងៀមកុំសួរច្រើនពេក..!!
សុីច្រើនណាស់ដែរតែខ្លួនស្រាលដូចសំឡី»
Yoonji បានចិត្តពេលគេមិនរអ៊ូថាធ្ងន់បែរជាថាស្រាលទៅវិញ នាងរឹតដៃអោបករគេកាន់តែស្អិតរមួតជាងមុនបើអ្នកមិនដឹងអាចថាពួកគេជាគូរសង្សារផងនៀក៎ផងស្និទ្ធគ្នាយ៉ាងនេះ ។

Uncle or Brother ✨( season 3) the series Wo Geschichten leben. Entdecke jetzt