ភាគ២៥

853 46 0
                                    


ពាក្យសម្តីចាក់ដោតខ្លាំងណាស់ Sukimie ។ ប៉ុន្តែនាងសុខចិត្តទ្រាំញញឹមចម្អកមុននិងដើរចាកចេញទៅ ។ អ្វីក៏ដោយបើនាងទាស់ចិត្តហើយវាប្រាកដជាមានលទ្ធផលមិនល្អឡើយ។

__________

'' ទុឺតៗ..'' Yoonji ស្រវាទូរស័ព្ទមក
មើលនាងដកដង្ហើមចេញចូលឲ្យស្រួលពោះបន្តិចសិនទើបចុចទទួល ។

« មានការអី?»
(នៅឯណា? )
«នៅផ្ទះ..»
(ខ្ញុំនៅខាងមុខផ្ទះ នាងឆាប់ចេញមកបើមិនចង់ឲ្យខ្ញុំឡើងទៅដល់បន្ទប់)

Yoonji ធ្វើមុខក្រញ៉ូវចុះទៅជួបតាម
អ្នកម្ខាងទៀតប្រាប់ ។

នាងយកសក់មកបាំងមុខ
ដើរមួយៗទៅរកអ្នកដែលបង្គាប់បញ្ជាមក ។

«Yoonji »

Jungsoo ចូលទៅចាប់ដៃនាងយ៉ាងលឿន ប្រឹងចាប់ក្បាលនាងឲ្យនៅមួយកន្លែង តែនាងចេះតែងៀកចេញមិនមើលមុខគេឡើយ។

«ម៉េចមិនមើលមុខខ្ញុំ? »
«កុំរវល់អីបានទេ? »
« park Yoonji មើលមុខខ្ញុំភ្លាម..!! »

Jungsoo ចាប់ផ្តើមមួម៉ៅពេលនាងនៅមិនស្ងៀមនិយាយក៏មិនស្តាប់គ្នា ។

«អ៊ូយ..»

ដោយសារតែទ្រាំលែងបានទើបគេត្រូវចាប់ផើយចង្កានាងឡើង ក៏ជ្រុលដៃទៅប៉ះរបួសនៅគែមមាត់ ។

«កើតអី? នេះលេងគ្នាដល់ថ្នាក់នេះ?»
«មើសលែងទៅ..»

Jungsoo ក្រសោបមុខស្រីស្រស់រួចក៏សម្លឹងមើលតាំងពីមាត់មកដល់កញ្ចឹងករទាំងស្នាមម្រាមដៃច្បាស់តែម្តង ។

«លែងៗ..អ្អាយ៎..»
«កុំស្រែក..»

គេសម្លុតតិចៗលើកបីនាងទៅដាក់ក្នុងឡាន រួចទាញទ្វារបិតក្រឹប ។

«ឈឺខ្លាំងទេ?? »
«បារម្ភ?»
«បារម្ភ»
សម្លេងខ្សោយជាងពីមុន តែវាក៏ធ្វើឲ្យនាងញញឹមបានភ្លាមៗ ។

« ចុះបើSukimie ច្របាច់ករខ្ញុំស្លាប់បាត់តើគិតយ៉ាងម៉េច? »
«សម្លាប់ Sukimie សងសឹកឲ្យនាង»

Yoonji ញញឹមដូចផ្ការីករុលក្បាលចូលក្នុងដើមទ្រូងរបស់គេ ។ នាងអោបគេណែនបំផុតខ្លាចរបូតគេចេញពីហត្ថា ។

«សុំទោសព្រោះតែបងទើបអូនឈឺខ្លួន »

គេនិយាយបងអូនទៀតហើយ ស្តាប់លឺហើយក៏ដូចយ៉ាងម៉េចៗទេក្នុងខ្លួន ។

Uncle or Brother ✨( season 3) the series Where stories live. Discover now