តាំងពីឡើងមកអង្គុយក្នុងឡាន
នាងយំរហូត។ ដល់ថ្នាក់ធ្វើឲ្យអ្នកដែលអង្គុយបើកឡានក៏កើតមានចិត្តអាណិតនាងពន់ពេក។
គេសម្លឹងមើលនាងតាមកញ្ចក់រហូត ទោះមិនប្រាប់ក៏ដឹងថាចៅហ្វាយនាយស្តីថាឲ្យនាងដែរ។ ទើបត្រូវយំដល់ថ្នាក់នេះ ។
«អ្នកនាង..អឺ..ឈប់យំបានហើយ» Tony ហុចក្រដាសជូតមាត់មួយប្រអប់ឲ្យទៅនាង ដើម្បីជូតទឹកភ្នែកដែលប្រឹងយកដៃគ្រវាសចេញនោះ។
«អរគុណបងប្រុស..ហឺក..»
Yoonji នៅអណ្តឺកអណ្តក់នៅឡើយតែប្រឹងនិយាយមកាន់អ្នកដែលមានអាយុច្រើនជាង។
« ខ្ញុំថាអ្នកនាងគួរតែឈប់យំ..!! ចៅហ្វាយគាត់ធ្វើបែបនេះប្រាកដជាមានហេតុផលហើយ គាត់មិនមែនជាមនុស្សដែលធ្វើអ្វីមួយដែលគ្មានហេតុផលឡើយ»
«បងប្រុសមិនយល់ទេ..!! គាត់ស្តីថាឲ្យខ្ញុំ
គាត់និយាយសម្តីត្រគោះបោះបោកដាក់ខ្ញុំ ឲ្យខ្ញុំអោនក្បាលសុំទោសអ្នកដែលមើលងាយម្តាយឪពុករបស់ខ្ញុំ..»
នាងយំរៀបរាប់ប្រាប់រឿងទាំងនោះ។ វាឈឺចិត្តណាស់ដែលត្រូវគេជេស្តីឪពុកម្តាយហើយក៏ត្រូវចោតថាជាអ្នកខុសអោនក្បាលដាក់គេទៀត ។
«ហឹម...!! ខ្ញុំថាអ្នកនាងកុំអន់ចិត្តជាមួយចៅហ្វាយអីណា៎..!! គាត់ធ្វើក៏ដើម្បីអ្នកនាងដែរ..!! ហើយអ្នកនាងដឹងទេថាអ្នកនាងជាមនុស្សស្រីទីមួយហើយដែល
ចៅហ្វាយចំណាយពេលវេលាកំដរពេញមួយថ្ងៃ សុខចិត្តទុកការងារចោល..»Yoonji នៅតែយំមិនបាត់ទោះជា
គេប្រឹងនិយាយលួងលោមយ៉ាងណាក៏ដោយ។ នាងគ្រាន់តែឈឺចិត្តឈឺថ្លើមចំពោះទង្វើរដែលគេធ្វើមក។ ចាំបាច់អីទាញនាងកញ្ឆក់កញ្ឆែងអូសមកកាត់មនុស្សគ្រប់គ្នាបែបនេះ ។_______
បន្ទាប់ពីTony ជូននាងមកដល់ផ្ទះដោយ
សុវត្ថិភាពហើយគេក៏ត្រឡប់ទៅវិញ ។Yoonji បើកទ្វារចូលក្នុងបន្ទប់ទាំងអារម្មណ៍ទទេស្អាត។ នាងត្រូវមានឈ្មោះថាជាអ្នកនាំរឿង
ល្ងីរល្ងើរបំផុតក្នុងកែវភ្នែករបស់គេ។ គេនៅតែទុកសង្សាចាស់នោះសំខាន់ដោយដេញនាងត្រឡប់មកវិញ ខ្លួនក៏នៅកំដរសង្សារ
ចាស់ទុកនាងចោលមិនបានមកខ្វល់ជាមួយឡើយ គេយល់ពីនាងដែរទេ? មិនឃើញស្នាមម្រាមដៃលើថ្ពាល់របស់នាងទេ?
ទើបជឿស្រីម្នាក់នោះទាំងស្រុង ។
ŞİMDİ OKUDUĞUN
Uncle or Brother ✨( season 3) the series
Romantizm''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...