ភាគ១៨

833 43 0
                                    

         March អូសវ៉ាលីជូននាងមកដល់បន្ទប់គេបម្រុងនិងចូលទៅថើបក្បាលរបស់នាងមួយខ្សឺតតែក៏ត្រូវនាងថយក្រោយយ៉ាងលឿន។
«អរគុណបងប្រុស..!! » March ញញឹមទាំងមិនសូវសមដាក់នាង។ ក៏លើកដៃអង្អែលក្បាលជំនួសការថើបវិញ ។

«ហត់ហើយអូនសម្រាកចុះ.!! បងទៅវិញហើយ»
«ចាស៎..» Yoonji ញញឹមស្រស់លើកដៃទាញទ្វារបិត នាងអឹបត្រចៀកនិងទ្វារស្តាប់សម្រឹបជើងរបស់គេ ។ ទៅបាត់ហើយមែនទេ? Yoonji បោះវ៉ាលីគ្រាំងទៅលើការ៉ូ គើងដេកផ្កាប់មុខនៅលើពូក តើនាងគួរតែយំឬក៏សើចទើបល្អតែក្នុងពេលនេះគឺនាងយំមិនចេញទេបានត្រឹមតែមួម៉ៅក្តៅឆេះឆួលនៅក្នុងចិត្តប៉ុណ្ណោះ ។
«ហុឺយ...!!!!! ធុញណាស់»  Yoonji គប់បោះបោកខ្នើយដើម្បីរំសាយក្នុងចិត្តដែលកំពុងតែក្រោធ នាងនឹកមិនចេញថាត្រូវធ្វើយ៉ាងណាបន្ត។

       ___________

   Heeyoon អង្គុយសម្លឹងមុខប្តីភ្លឹះៗមានពាក្យជាច្រើនដែលចង់និយាយ ។
«មើលមុខបងធ្វើអី? អូនចង់និយាយអី?»
«គឺមានច្រើនណាស់» Jimin ឡើងទៅដេកលើពូកទាញនាងមកដេកអោបជាមួយគ្នា ។

« រឿងកូនយើង?»
«ត្រូវហើយ..!! អូនខ្លាចកូនធ្វើទាំងបង្ខំដូចអូនកាលពីមុន..!! អូនខ្លាចកូនយើងខូចចិត្ត»
«March និងកូនយើងស្គាល់គ្នាតាំងពី
តូចបងទុកចិត្ត March តែបើកូនយើងមិនព្រមបងក៏មិនថាអ្វីបានដែរព្រោះពួកយើងក៏ធ្លាប់ធ្វើរឿងដែលមិនចង់រួចមកហើយ..!! បងមិនចង់ឲ្យកូនត្រូវគ្រាំគ្រាដូចយើង..»
« ចុះបងគិតយ៉ាងម៉េចបើកូនចង់ផ្តាច់ពាក្យ?»
«ស្របតាមកូន..យើងមិនអាចបង្ខំចិត្តកូនឲ្យតាមយើងគ្រប់យ៉ាងនោះទេ..!! » Heeyoon ងើយក្បាលមកថើបថ្ពាល់ប្តីទាំងសងខាងនាងញញឹមស្រស់ដេកក្នុងរង្វង់ដៃរបស់គេ ។
«ស្រលាញ់បងបំផុត..»
«ស្រលាញ់អូនដូចគ្នា..»  រឿងដែលធ្លាប់ឆ្លងកាត់មកមិនចង់ឲ្យកូនធ្វើដូចឡើយព្រោះវាវេទនាចិត្តដែលត្រូវបង្ខំធ្វើអ្វីដែលខ្លួនមិនចង់ ។

          __________


         9 am

Yoonji អង្គុយញាំអាហារទល់មុខឪពុកនាងគិតតែពីឆ្ងោកមិនហើបមាត់មួយម៉ាត់ឡើយ តែក៏ដួចជាស្រស់ស្រាយមិនទម្នេញអ្វីសោះ ។
« Yoonji បងប្រុសត្រូវទៅក្រៅចង់ទៅជាមួយទេ? » 
Yoonji គ្រវីក្បាលបដិសេធមិនមែនមិនចង់ទៅតែមានណាត់ហើយ ។
« ម៉ាក់មានរឿងចង់សួរ»
«សួរមកម៉ាក់»
«កូនយល់ព្រមភ្ជាប់ពាក្យជាមួយ March ពិតមែន? តែបើមិនព្រមប៉ានិងម៉ាក់ក៏មិនថាអីដែរ»  Yoonji
សម្លឹងមុខឪពុកម្តាយនាងរ៉េភ្នែកចុះឡើងតែក៏ប្រទះនិងបងប្រុសដែលធ្វើឫកពាគួរឲ្យចង់វ៉ៃ។
« សើចរកតាបងឯងស្អី? តិចទះវៀចថ្គាម» នាងជេតាអ្នកជាបងនៅពីមុខឪពុកម្តាយ តាJiyoon ក៏ជាតានាងដែរហេតុអ្វីក៏និយាយបែបនេះ។
«Yoonji ..!! តាដែលកូនជេនិងគឺជាប៉ារបស់ម៉ាក់»
«អុ៎យ..!! កូនសុំទោសម៉ាក់..!! កូនភ្លេចខ្លួន..» នាងតូចលើកដៃសំពះក្រាបក្បាលលើទ្រូងម្តាយទាំងហួសចិត្តចេះភ្លេចទៅកើត ។
«ឈ្លើយកាត់ទៅម៉ែ..» Jimin បន្ថែមតាមក្រោយវាមិនប្លែកទេដែលកូនស្រីចរិកបែបនេះ ។
«ចុះបងនិងត្រឹមត្រូវណាស់? កូនប្រុសខិលខូចក៏កាត់តាមបងដែរ..»
«ទៀត..!! រាលដាលដល់ខ្ញុំទៀតហើយ..» Jiyoon ធ្វើមុខស្អុយប៉ែសម្លឹងឪពុកម្តាយដែលប្រកែកគ្នា ។
«យីមកទម្លាក់កំហុសឲ្យប្តីទៀតហើយ..!! »
«ចុះបើវាជាការពិត»

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora