Ep:45

665 33 0
                                    

«សុំទោសៗ.!!! បងមិនល្អធ្វើឲ្យអូនយំចាប់ពីថ្ងៃនេះទៅបងនិងមិនស្និទ្ធស្នាលជាមួយMaiya ទៀតទេ..!! ឈប់យំណា៎»

Jungsoo ក្រសោបមុខនាងរួចយកថ្ងាសទៅទល់ជាមួយថ្ងាសរបស់នាង ។ មិនគួរធ្វើយ៉ាងណាឲ្យល្អជាងនេះទេព្រោះគេមិនល្អដោយខ្លួនឯងគេធ្វើឲ្យនាងយំម្តង
ហើយម្តងទៀត។

« លែងខ្ញុំ Jeon Jungsoo ប្រុសចង្រៃ..!!
ហុឹកៗ..!! ប្រុសអាក្រក់ប្រុសឆ្កួត»

Yoonji យំងក់ងរវាយទ្រូងគេឌឹបៗ អន់ចិត្តខ្លាំងណាស់ដឹងទេ ដែលត្រូវមកឃើញរូបភាពបែប
ស្និទ្ធស្នាលលើសពីអ្នកស្គាល់បែបនេះ ។ បើបង្វិលពេលវេលាម្តងទៀតបាននាងប្រាកដជាចូលទៅចាប់ហែកពួកគេជាចម្រៀកៗមិនខានទេ ពេលនុងគឺនាងស្លុងដៃជើងរឹងដើរទៅ
មុខលែងរួច ។

« បានៗ..!! បងសុខចិត្តជាប្រុសអាក្រក់ប្រយសឆ្កួតអោយតែអូនឈប់ខឹងហ្នឹងបងណា៎ៗ..!! ឈប់ខឹងបងណា៎ Yoonji ..»

គេប្រលួងលោមដោយវាចាទន់ភ្លន់ ក្រសោបចាប់អោបថើបគ្រប់កាយវិការដែលធ្វើមកលើនាង ។ និយាយរួមគឺគេលួងលោមរបៀបកេងចំណេញតែម្តង ជាព្រាននារីវាតែបែបហ្នឹងហើយ ។

« លោកសន្យាមកថាមិនធ្វើបែបនេះទៀតទេ? សន្យាមកថាទុកខ្ញុំតែម្នាក់នៅក្នុងបេះដូងរបស់លោកស្រលាញ់តែខ្ញុំ.,!! មើលថែខ្ញុំអស់មួយជីវិត»

Yoonji លើកកូនដៃរបស់គេមកថ្ពក់ជាប់កូនដៃរបស់នាង ។ និយាយចេញមកទាំងអស់នូវរឿងដែលខ្លួនចង់ធ្វើជាមួយគេនៅថ្ងៃ
អនាគតទោះដឹងច្បាស់ថាប៉ារបស់នាងប្រឆាំងក៏នាងមិនខ្វល់ព្រោះនាងស្រលាញ់គេ ។ ប្រុសម្នាក់នេះដែលធ្វើឲ្យនាងចេះអន់ចិត្តអន់ថ្លើមចំពោះរឿងស្នេហា ។ លទ្ធផលទៅថ្ងៃមុខបែបណាក៏នាងស្មគ្រ័នៅក្បែរគេមិនដកថយឡើយ។

« បានបងសន្យាហ្នឹងមិនធ្វើដូច្នេះទៀតទេនិងនៅក្បែរអូននៅជាមួយអូនមើលថែអូន
ដល់ចាស់សក់ស្កូវ»

Yoonji ជាមនុស្សងាយបាត់ខ្លាំងគ្រាន់តែគេលួងលោមបន្តិចបន្តួចក៏ប្រែក្លាយទៅ
ជាធម្មតាវិញភ្លាមឆាប់ភ្លេចរឿងដែលកើត
ឡើងនិងណាស់ ។

_________

មួយសប្តាហ៍ក្រោយមក..!!!

Uncle or Brother ✨( season 3) the series Onde histórias criam vida. Descubra agora