ពេលដែរគេចូលទៅងូតទឹកបាត់ នាងក៏ដើរមកអើតមើលក្នុងធុងសម្រាម។ Yoonji លើកខ្ទប់មាត់យំម្តងទៀតហេតុអ្វីក៏នាងត្រូវមកឃើញរូបភាពទាំងអស់នេះ។
គ្រប់យ៉ាងព្រោះតែនាងមិនចង់ត្រូវបាត់បង់គេទៀតទើបមិនសួរនាំរឿងអម្បិញមិញនេះ។ សុខចិត្តលើកយករឿងក្នុងចិត្តមកនិយាយជំនួសដែលចិត្តឈឺពើតៗ...។_______
«ហ្អឹម..»
Jungsoo ដកដង្ហើមធំសម្លឹងមើលអ្នកដែលដេកលើសាឡុង
គេដឹងគេយល់ថាហេតុអ្វីទើបនាងមិនដេកលើពូក ។« ចាំស្អែកខ្ញុំឲ្យគេប្តូរទាំងគ្រែតែម្តងល្អទេ?»
Jungsoo ដេកអោបនាងពីក្រោយគេធ្មេចភ្នែកនិយាយបង្ហើរល្វើយៗ។
«....» នាងមិនតបនៅស្ងៀមមិនមានប្រតិកម្មអ្វីទាំងអស់ តែគេអាចសន្និដ្ឋានខ្លួនឯងក៏ដឹងថានាងកំពុងតែតូចចិត្តរឿងទាំងនេះហើយ ។«មិនអោបខ្ញុំតបវិញទៀត? នាងខ្ពើមខ្លួនខ្ញុំ? »
គេចេះតែសួរពីមួយសំណួរទៅមួយសំណួរតែអ្នកដែលដេកសម្ងំស្ងៀមៗមិនហើបមាត់ឆ្លើយជាមួយឡើយ។
«ខ្ញុំងូតទឹកដុសសាប៊ូស្អាតហើយ បើមិនជឿសាកហិតមើលទៅ»
កាន់តែនិយាយកាន់តែផ្តេសផ្តាសអ្នកណាដែលទៅហិតដូចឆ្កែរនោះ ។
« Yoonji »
« ខ្ញុំដឹងលឺហើយ..!! ឈប់សួរបានទេ? »នាងងៀកមកតបស្តីជាមួយទាំងមុខស្រពោនបើភ្នែកវិញហើមស្បុល។
« Yoonji »
Jungsoo លើកដៃក្រសោបមុខរបស់នាង រួចអង្អែលរង្វង់ភ្នែកថើរៗ នាងយំដល់ថ្នាក់នេះគេក៏មិនស្រួលក្នុងចិត្តឡើយ។
ព្រោះតែអារម្មណ៍ចំណង់របស់គេធ្វើឲ្យនាងត្រូវមកទួញសោកបែបហ្នឹង??« ស្រលាញ់ខ្ញុំពិតឬក៏បានតែមាត់.!!! ពាក្យសម្តីដែលបង្ហើរចោលទេ?? »
នាងសួរទាំងចម្ងល់ដែលវាមានផុសក្នុងចិត្ត
មិនប្រាកដថាគេស្រលាញ់មែនឬលេង។ មនុស្សប្រុសចូលចិត្តបង្ខំគ្រប់ពេលនាងតែងតែស្របតាម ព្រោះតែចិត្តដែលមានឲ្យគេមិនចង់ឲ្យគេត្រូវមកឈឺក្បាលដោយសារខ្លួន។« សួរបែបនេះបានន័យថានាងមិនជឿជាក់លើខ្ញុំ? »
« ក៏ឆ្លើយតាមដែលសួរមក..!! មិនមែនបកមកវិញទេ»
«ចុះដែលគិតទេថាខ្ញុំនិងបោកនាង?»
Yoonji ក្រោកអង្គុយសម្លឹងមុខរបស់គេ។ បើនិយាយបែបនេះនាងក៏ជឿច្រើនជាងពាក្យថាស្រលាញ់ ។
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...