អ្នកដែលភ័យបុកពោះបំផុតនោះគឺ Yoonji ដែលត្រូវប្រុសកំហូចម្នាក់នេះបើកឡាននាំចេញមក ។ ទឹកមុខញញឹមស្រស់ខ្លាំងណាស់ចង់តែតាប់ឲ្យបែកទេនៀក៎។
« នែ៎..!!!! បងចង់នាំអូនទៅណា? »
«នាំទៅដេក..!! យប់ហើយគិតថាគេនាំទៅអង្គុយញាំបាយមើលតុក្កតា?»Jungsoo ញញឹមវាយចិញ្ចើមឌឺយ៉ាងព្រើល ឲ្យជឿយ៉ាងម៉េចបាននៀក៎បើចរិកបែបហ្នឹងនោះ
ព្រានខិល។« មិនចង់ទៅជាមួយទេ..!! នាំទៅផ្ទះវិញភ្លាម»
Yoonji ងក់ងរបែបកូនក្មេងដែលកំពុងតែចាំអ្នកមកលួង នាងធ្វើជាអោបដៃមុខស្អុយប៉ែសម្លឹងគេមិនដាក់ភ្នែក ។
«អត់ចង់..!!! »គេងៀកមកតបយ៉ាងខ្លីដែលធ្វើឲ្យនាងឆួលចង់តែទះឲ្យបែកកញ្ចប់មាត់តា៎ ឌឺនោះឌឺហើយតាបុិនេះនាងទើបតែបានដឹង ។
«បងចង់ធ្វើសុីអូន? »
«ឆ្លាតគ្រាន់បើ»Yoonji ងក់ក្បាលលើកដៃបោចសក់របស់គេទាញមកក្រោយ ក្តៅណាស់ដែលចូលចិត្តធ្វើចរិកឲ្យតែឆួលឆេះទប់មិនបាន ។
«អ៊ូយ..!!!! ឈឺ..!! លែងៗ.!! Yoonji លែងដៃពីសក់ក្បាលបងភ្លាមស្រីចម្កួត »
ដៃម្ខាងបើកឡានម្ខាងទៀតលើកមកទាញដៃនាងចេញ ។ គេច្រួញចិញ្ចើមឆ្ងល់មិនស្ទើរទេពេលដែលនាងប្តូរទៅជាមនុស្សផ្សេងទៀតហ៊ានវ៉ៃហ៊ានជេលែងខ្លាច
ហើយតើមែនទេ??« បត់ឡានទៅវិញអូនមិនចង់ទៅជាមួយបងទេ..!! ខ្លាចដេកស្បាប..»
នាងពេបមាត់ធ្វើជាយំដូចមែនទែន តែជួយមិនបានទេគេដឹងល្បិចអស់ហើយកុំគិតចង់មកបោកឲ្យសោះ ។«ឆើស..!!! »
_____________
Jungsoo ឈប់ឡានងក់គេបើកទ្វារចុះពីលើឡានឈរចាំស្រីស្រស់ចេញមកតែនាងនៅសម្ងំមិនព្រមចុះមកឡើយទាល់តែត្រូវគេចាប់
លីដាក់លើស្មា ។«អ៊ូយ..!! ដាក់អូនចុះ..!! Jungsoo »
« រឹងរួស..ផាច់»
«ទះគូទទៀត..»Jungsoo អស់សំណើចនិងចរិកឆ្កួតឡប់របស់នាងណាស់ឥលូវនេះ វាមិនដូចពីមុនដែលគេធុញទ្រាន់មិនចង់ក្បែរព្រោះតែចរិកបែបនេះ ។
តែឥលូវស្រលាញ់ចរិកកូនហ្នឹងស្ទើរតែលេបចូលក្នុងពោះ ។
ŞİMDİ OKUDUĞUN
Uncle or Brother ✨( season 3) the series
Romantizm''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...