ភាគ៣

1.2K 44 0
                                    

Tony អូសវ៉ាលីជូនដំណើរអ្នកជាចៅហ្វាយគេធ្វើមុខស្រងូតស្រងាត់ដែលចៅហ្វាយតូចត្រូវឃ្លាតឆ្ងាយ។
« អាចង្រៃយើងមិនមែនទៅងាប់ទេចាំបាច់
ធ្វើមុខចឹងដែរ?» song-pyo ខាំមាត់មួម៉ៅនិងអ្នកជាកូនចៅធ្វើមុខដូចគេត្រូវទៅស្លាប់ចឹង។
«ចៅហ្វាយទៅចឹងខ្ញុំនឹកងាប់ហើយ»
«នឹកក្បាលឯង..!!! បិតមាត់ឲ្យជិតកុំនិយាយប្រាប់អ្នកណាឲ្យសោះថាយើងទៅកូរ៉េ..» song-pyo លើកដៃចង្អុលមុខTony ព្រមទាំងខាំធ្មេញគ្រឺតស្ទើរស'ឡប់ ។
«ធ្វើដំណើរសុវត្ថិភាពណាចៅហ្វាយ ចាំខ្ញុំចាត់ការរឿងនៅទីនេះ..» song-pyo អូសវ៉ាលីដើរចេញទៅក្រោមការសម្លឹងមិនដាក់ភ្នែករបស់កូនចៅ។ Tony ដកដង្ហើមធំជាច្រើនសារតើវានិងមានរឿងអ្វីខ្លះកើតឡើងពេលទៅដល់កូរ៉េនោះ។

________

ពីរថ្ងៃក្រោយមក..!!!!!

Yoonji ក្មេងកំហូចចេញពីរៀនមិនទៅផ្ទះនាងលួចដើរលេងជាមួយមិត្តភក្តិដោយកុហក
ថាមករៀនបន្ថែមនៅផ្ទះមិត្ត ។ yoonji ដើរមើលនេះមើលនោះគ្រប់កន្លែងជាមួយ
មិត្តភក្តិតែក៏ប្រទះហ្នឹងបុរសម្នាក់ដែល
ឈរបែរខ្នងសម្លឹងមើលទៅហាងលក់របស់ក្មេងលេង។
« yoonji ឆាប់មកឯងនៅមើលអី?? » Riilee ដើរមកអូសដៃមិត្តភក្តិពេលនាងភ្លឹកនៅមួយកន្លែង។
«ឯងទៅមុនទៅណាយើងមានការមួយភ្លែត..»
«ចឹងប្រញាប់តាមមកណា..»
«អឹម..» yoonji ដើរតិចៗទៅជិតមនុស្សប្រុសម្នាក់ដែលឈរបែរខ្នង គេខ្ពស់ស្រឡះ
មើលតែពីក្រោយក៏សង្ហារចុះទម្រាំបែរមកទៀតតើសង្ហារយ៉ាងណាទៅ..!!
«ការបូបលុយ??» yoonji អោនទៅរើសការបូបលុយយកមកកាន់វាប្រាកដជារបស់គេហើយព្រោះវានៅក្បែរជើងរបស់គេ។
«អឹម..!! បងប្រុស..!!! នេះជាការបូបរបស់បងមែនទេ??» yoonji កេះគេឲ្យ
ងៀកមករកនាងរួចក៏ហុចការបូបនោះឲ្យ។
គេពាក់មួុកពាក់ម៉ាស់ជិតឈឹងមើលមិនឃើញមុខឡើយឃើញតែប្រឡង់ភ្នែក ។ yoonji អស់សង្ឃឹមជាខ្លាំងពេលមិនបានឃើញមុខគេបែបនេះ។
«អឹម..» song-pyo ទទួលយកការបូបពីដៃរបស់នាងតូចរួចក៏ងក់ក្បាលដាក់នាងបន្តិច។
Yoonji ជាក្មេងឆ្ងល់ច្រើន នាងចង់ដឹងណាស់ចង់ឃើញមុខរបស់គេណាស់តើវាស្រស់សង្ហារកម្រិតណាទៅ..!!!
«អឺ..!! បងប្រុសសុំដោះមួកចេញបន្តិចបានទេ?» song-pyo គ្រវីក្បាលបដិសេធនិងសំណើររបស់ក្មេងស្រីដូចជានាង។
«ចិត្តអាក្រក់ម្ល៉េះនៀក៎..»
«រំខាន..» song-pyo បង្ហើបសម្លេងបន្តិចរួចក៏ដើរខ្នងដើរចេញ ។ គេធុញក្មេងសួរច្រើនដូចជានាងណាស់ចេះដឹងចង់ឃើញមុខស្អីនាងកូនក្មេងអើយ។
«នែ៎..!! គ្រាន់តែសុំមើលមុខបន្តិចសោះក៏មិនបាន..!! ចិត្តខ្មៅ..»
«នាងនិយាយស្អី?? ក្មេងសម្តីមិនពិរោះស្តាប់សោះ » Song-pyo ច្រានក្បាលនាងឲ្យទ្រេតទៅក្រោយបន្តិចរួចក៏ដើរបែរខ្នងដាក់អ្នកដែលខាំមាត់ក្តៅក្នុងចិត្ត ។ នាងរត់ទៅទាញមួកគេចេញពីក្បាលខ្លាំងអីតែឯងនោះ។
« នាង..!!! » song-pyo បែរមកវិញលើកដៃចង្អុលក្មេងឈ្លើយមិនស្គាល់ចាស់មិន
ស្គាល់ខ្ពស់ទាបសោះ
«គ្រាន់តែចង់មើលមុខសោះក៏អាក្រក់ម្ល៉េះ»
Song-pyo ខាំមាត់ងក់ក្បាល គេទាញម៉ាស់ចេញពីមុខតាមបំណងរបស់ក្មេងដែលចង់បាន។

Yoonji បើកភ្នែកធំៗសម្លឹងមើលទៅគេទាំងមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង។
«ពូ..!! ពូ Kook»
ពូkook?? ក្មេងនេះឆ្កួតអីទៀតហើយ។ សុខៗក៏មកហៅគេបែបនេះ។
« ពូមកទីនេះធ្វើអី?? ហើយហេតុអីក៏ធ្វើ
មិនស្គាល់ខ្ញុំ??» yoonji ចូលទៅអោបដៃរបស់អ្នកកម្លោះ តែក៏ត្រូវគេប្រលេះដៃចេញមិនត្រឹមតែឆ្កួតទេនៅមកច្រឡំថាគេជាពូរបស់នាងទៀត។
«នាងនិយាយឆ្កួតស្អី?? ពូkookក្បាលនាងអី?? ខ្ញុំមិនមែនពូនាងទេ នាងក្មេងឆ្កួត» song-pyo មួម៉ៅឡើងមកភ្លាមស៊យណាស់ដែលមកត្រូវជួបមនុស្សដែលឆ្កួតដូចជានាងនោះ ។
«ពូkook ពូ kook » yoonji
ស្រែកហៅអ្នកដែលដើរមិនងៀកក្រោយនោះផ្អើលនេះជិតៗនាំគ្នាមើលមកនាងស្រ..!! ។
« នេះវាមានរឿងអីនិង?? គាត់ជាពូkookច្បាស់ណាស់ហេតុអីក៏គាត់និយាយបែបនេះ? » yoonji ឈរទ្រេមទ្រុមគិតមិនចេញ
ប្រុសម្នាក់មិញនេះដូចទៅនិងJungkook គ្រប់យ៉ាងតែទាស់ត្រង់ថាគេនៅក្មេងមិនចាស់ដូចជាពូនាងឡើយ ។

Yoonji ជាក្មេងចិត្តឆាវនាងរត់ទៅក្រៅយ៉ាងលឿនតាមបុរសមិញនេះដែលនាងគិតថាជាពូរបស់នាង ។ yoonji រត់ដាច់ជើងចោលតាមគេពីក្រោយ គេកំពុងតែចូកឡានហើយ ។ នាងទាញទូរស័ព្ទយ៉ាងលឿនមកថតរូបរបស់គេ។

_____________

#ផ្ទះគ្រួសារJeon

« មករកអី?? » March អង្គុយលើសាឡុងស្រែកសួរអ្នកដែលរត់ឡើងទៅខាងលើ នាងមិនខ្ចីឆ្លើយព្រោះមិនបានមករកគេឡើយ
Yoonji ឡើងមកដល់បន្ទប់អ្នកដែលមានអាយុសឹងទេស្មើរនិងឪពុក។ នាងបើកទ្វារចូលទៅខាងក្នុងដោយមិនគោះទ្វារបន្តិចឡើយ។
« លោកពូ..» Jungkook ងៀកមកមើលនាងគេច្រួញចិញ្ចើមសម្លឹងមុខនាងភ្លឹះៗ នេះមានការអីដល់ថ្នាក់ចូលមកមិនគោះទ្វារ។
« yoonji ឯងមានការអី??» នាងសម្លឹងមើលប្តីប្រពន្ធមួយគូរនេះទាំងអារម្មណ៍មួយដែលពិបាកពណ័នា។
« ពូមានចេញទៅក្រៅដែរទេ??»
«ហេតុអីក៏សួរបែបនេះ yoonji » SouA ដើរមកជិតក្មួយស្រីមើលទៅនាងដូចជាប្លែកណាស់។
«ខ្ញុំបានឃើញពូគុកនៅផ្សាទំនើប..»
«ផ្សាទំនើប?? តែពូមកផ្ទះតាំងពីថ្ងៃ»
អ្នកគ្រប់គ្នានៅក្នុងគ្រួសារក៏ឡើងមកបន្ទប់Jungkook ទាំងអស់តាមមកមើលថាតើវាមានអ្វីទើបក្មេងរពឹសដូចជារត់មកមិនឆ្លើយជាមួយអ្នកណាសោះ..៕
«នេះយ៉ាងម៉េចហ្នឹង?? Yoonji ឯងដឹងអ្វីឃើញអ្វីឆាប់ប្រាប់មីងមក..» SouA ភ្នែករលីងរលោងចាប់អង្រួនស្មារបស់នាងតិចៗ ។
«ខ្ញុំឃើញប្រុសម្នាក់គាត់មុខមាត់ដូចជាពូ kookតែពេលដែលសួរគាត់ថាមិនមែនទេ..!! គាត់ថាខ្ញុំច្រឡំមនុស្ស»
«ហុឹកៗ..» SouA ទន់ជង្គង់យំខ្សឹកខ្សួលពេលលឺបែបនេះ ។
«ម៉ាក់មេះវាយ៉ាងម៉េច?? មានរឿងអីលាក់បាំងនិងខ្ញុំមែនទេ?? » JungA បន្ទាន់ជង្គង់
ភ្នែករលីងរលោងសម្លឹងមុខម្តាយនិងឪពុក ។

___________

Uncle or Brother ✨( season 3) the series Место, где живут истории. Откройте их для себя