Ep:62+63(The end)

2K 67 1
                                    

អស់រយះពេលជាច្រើនខែកន្លងទៅពិធីមង្គលការក៏បានប្រារព្វឡើងគ្រងដោយកម្លោះក្រមុំ3គូរ ៕ Yoonji អង្គុយញញឹមដាក់ក្នុងកញ្ចក់ពោះរាងធំគ្រាន់បើហើយនៅតែចាប់មកស្លៀកឈុតរៀបការ តែក៏ស្អាតម៉្យាងដែរវាប្លែកព្រោះថ្ងៃនេះការទាំងបីទាំងប្អូនតែម្តង។
កូនក្រមុំអង្គុយតម្រៀបគ្នានៅចំពីមុខកញ្ចក់សុទ្ធតែជាអ្នកស្គាល់ស្រាប់មិនពិបាកឡើយ។
'' បងស្រីខ្ញុំពិបាកដកដង្ហើមណាស់'' Yoonji ត្អូញប្រាប់ទៅ Jumii ដែលអង្គុយក្បែរនាងនិងXonie ។
'' ទ្រាំបន្តិចទៅនេះមកពីឯងខ្លួនឯងដែលទៅធ្វើឲ្យមានកូន''
ងាប់ងើយនេះបើដឹងថាយ៉ាងនិងនាងមិនខ្ចីត្អូញប្រាប់ឡើយលោកអើយសមគ្នាណាស់ទាំងប្តីនិងប្រពន្ធចរិកមិនខុសគ្នាឡើយបងនាងក៏បែបនិងបងថ្លៃរឹតតែយ៉ាប់ទៀត។
'' ឯងដកដង្ហើមចេញចូលមួយៗមកណា៎'' Xonie សម្របសម្រួលជួយដល់មិត្តដែលធ្វើមុខស្ញូញរអ៊ូមិនដាច់សូរសោះ។
'' Xonie ល្អជាងគេ''
'' ឆើស..!! '' នាងពេបមាត់ដាក់អនាគតបងថ្លៃដែលធ្វើឫកពាមិនខ្វាយខ្វល់សោះចំពោះនាង។

_______

នៅក្នុងលំហរដ្ឋានមួយដែលត្រូវបានរៀបចំតុបតែងលំអរយ៉ាងស្អាត ស្រោបស្របដោយផ្កាពណ៌ចម្រុះគ្នាជាច្រើនតាំងពីច្រកចូលរហូរមកដល់ខាងក្នុង នៃភូមិគ្រឹះត្រូកូលJeon៕
គ្រប់គ្នាគឺមកជួបជុំអបអរដល់ក្រុមគ្រួសារស្វាមីភរិយាថ្មី ។
Jungsoo ឈរសារ៉េក្រវ៉ាត់ករខ្លួនឯងឲ្យមើលទៅត្រឹមត្រូវសង្ហារលេចធ្លោជាងគេ។ រួចក៏ដើរលបៗចេញពីបន្ទប់កូនកម្លោះប៉ុនប៉ងទៅរកកូនក្រមុំរបស់គេ។
'' Yoonji ...!! '' Jungsoo ញញឹមបក់ដៃហៅនាង មករកគេ ។
Yoonji ក្រោកមករកអ្នកជាប្តីរួចញញឹមហុចថ្ពាល់ប៉ោងៗឲ្យគេច្បិចលេង។
'' អូនយ៉ាងម៉េចហើយ?? ''
គេសួរព្រោះតែបារម្ភដែលឃើញនាងត្រូវស្លៀកឈុតអស់ទាំងនេះតើវាពិបាកប៉ុណ្ណាទៅ។
'' គឺគ្មានបញ្ហារទេព្រោះថ្ងៃដែលពួកយើងបានរង់ចាំយូរហើយ''
Jungsoo អោនមកថើបថ្ពាល់នាងមួយខ្សឺត គេញញឹមស្រស់បំផុតដែលគ្រប់យ៉ាងមិនមានអ្វីរារាំងទៀតឡើយ។
'' បងស្រលាញ់អូន..''
'' អូនស្រលាញ់បងដូចគ្នា..!! ''
'' ប៉ា.!! '' Jungsoo បែរក្រោយយ៉ាងលឿនពេលលឺនាងហៅថាប៉ា ។
'' ឯងមករកស្អីទីនេះ??'' Jimin ជ្រួញចិញ្ចើមសម្លក់អនាគតកូនប្រសារឃ្នើសចិត្តណាស់ដែលហ៊ានមកជួបគ្នាទៀតទាំងដែលជិតដល់ម៉ោងចូលពិធីឥលូវហើយហ្នឹង។
'' ខ្ញុំមកមើលប្រពន្ធខ្ញុំ''
'' មើលស្អីទៀតឆាប់ទៅវិញភ្លាម..''
'' អ៊ូយ.!!! ប៉ាក្មេកបានហើយខ្ញុំឈឺ'' Jungsoo លើកដៃអង្អែលត្រចៀកដែលឪពុកក្មេកចាប់មួលឡើងក្រហមងាំង គ្រាន់តែមកមើលប្រពន្ធសោះក៏មិនបានដែរ។
'' ប៉ាធ្វើបាបប្តីកូនដល់ហើយ..!!'' Yoonji ពេបមាត់ដាក់ឪពុក ហួងហែងគ្រាន់តែឪពុកប្រដៅប្តីបន្តិចក៏មិនបាន។
'' កាន់ជើងការពារគ្នាណាស់ន៎.''
'' ប្តីប្រពន្ធគេបើមិនឲ្យកាន់ជើងជួយគ្នាឲ្យទៅជួយអ្នកក្រៅ??''
អ្នកជាប៉ាកូនកម្លោះដើរជ្រែងហោប៉ៅមកថាប៉ាច់ៗជាមួយដន្លង ចង់ធ្វើបាបកូនប្រុសគេផងឬមិនស្គាល់ស្លាប់ហើយមើល៎ទៅ។
'' គួរតែប្រដៅកូនហែងផងឲ្យចេះប្រយ័ត្នមិនមែនដើរចូលថើបចេញថើបចឹងទេ''
'' ចុះគេជាប្តីប្រពន្ធហើយតា៎ hyung នៅប្រកាន់អីទៀត?? លឺមកថាកាលនៅកម្លោះបេះប៊ួយប្រពន្ធលើសនិងផង..''
Yoonji សម្លឹងមកឪពុកភ្លឹះៗនាងអស់សំណើចជាខ្លាំងការពិតក៏អញ្ចឹងដែរសោះប៉ារបស់នាង។
'' វាមិនដូចជារឿងដែលគួរតែយកមកនិយាយទេ.'' Jimin ក្តាប់មាត់មួម៉ៅចង់តែដាល់ដន្លងឲ្យបែកមាត់ផ្លែផ្កាសម្បើមម្ល៉េះអាម្នាក់ហ្នឹង។
'' ខ្លាចក្មេងៗសើចចម្អកមែនទេបងសម្លាញ់??'' Jungkook ដូចជាលេងដៃដល់ខ្លាំងណាស់គេបេះប៊ួយលើកដៃស្ទាបផងសឹងតែព្រឺរោមអស់។
'' នាំកូនហែងទៅវិញ យប់និងវាគង់បានជួបគ្នាទេកុំញ័រខ្លាំងពេក''
Jungsoo អត់ដាច់ចិត្តទៅវិញឡើយគេក្រាញ់នៅមួយកន្លែងឈរសម្លឹងមុខប្រពន្ធ ។
'' មោះទៅវិញកូនប្រុសចាំយប់នេះលេងឲ្យខ្លាំងដៃតែម្តង'' Jungkook នៅតែឆ្លៀតឌឺដងទៀត បើតាមចិត្តទ្រាំនៀក៎គេដាល់ឲ្យបែកមុខបាក់ធ្មេញទាំងស្និទ្ធ។

You've reached the end of published parts.

⏰ Last updated: Jun 11, 2021 ⏰

Add this story to your Library to get notified about new parts!

Uncle or Brother ✨( season 3) the series Where stories live. Discover now