ម្តាយចេញទៅបាត់គឺនៅសល់តែនាងហ្នឹងមនុស្សប្រុសដែលខ្លួនស្រលាញ់ប៉ុណ្ណោះ ។ នាងមើលមុខគេញឹមៗលូកដៃទៅក្រសោបដៃបាតដៃធំក្រាស់របស់អ្នកកម្លោះ ចង់បានបែបហ្នឹងយូរហើយចង់ឲ្យអ្នកជាម្តាយឪពុកដឹងលឺរឿងរបស់ពួកគេ ។ ម្តាយយល់ព្រមហើយនៅឡើយតែឪពុកមិនជឿថាគាត់ជំទាស់នោះទេព្រោះមានម្តាយជាខ្នងបង្អែកដ៏ធំក្រាស់មួយទៅហើយ ។
« សប្បាយចិត្តយ៉ាងនេះឬ? »
Jungsoo លើកដៃម្ខាងទៀតមកដាក់ពីលើក្បាលរបស់នាង ។ មិននឹកស្មានថាអនាគតម្តាយក្មេកចិត្តទូលាយដល់ថ្នាក់នេះទេ។
«ត្រូវហើយ..!! អូនសប្បាយចិត្តដែលម៉ាក់មិនជំនាស់..»
«ចុះបើប៉ាអូនជំនាស់វិញនោះ?»
«បងដឹងទេ?ម៉ាក់ធ្លាប់និយាយប្រាប់អូនថាកាលពួកគាត់នៅក្មេងក៏ដូចពួកយើងដែរ ប៉ាមានអាយុសឹងតែដំណាលលោកតា..!! គាត់ត្រូវជាប្អូនជីដូនលោកតាណា៎»Jungsoo ភ្ញាក់ផ្អើលយ៉ាងខ្លាំងចឹងសោះបានជាម្តាយរបស់នាងនៅក្មេងយ៉ាងនេះ ការពិតក៏ស្រលាញ់ក្មួយខ្លួនឯងដែរសោះ តែចង់មកជំទាស់គេគោះកកាយមកទាល់ខ្ទេចតែម្តង។
«អ៎..!! ចឹងសោះបានជាម៉ាក់ក្មេកនៅក្មេងយ៉ាងនេះ »
គេហៅម៉ាក់ក្មេកពេញៗមាត់ធ្វើឲ្យYoonji អៀនប្រៀនជាខ្លាំងនូវពាក្យសម្តីទាំងអស់នេះ ។
«អូនអៀន? មុនហ្នឹងក្រោយបងប្រាកដជាហៅបែបនេះឥលូវរៀនហៅឲ្យហើយឲ្យវាទម្លាប់មាត់ »
គេទាញថ្ពាល់ស្រីតូចសឹងតែយាធ្លាក់ចុះមកក្រោមរួចសើចសប្បាយធ្វើដូចមិនបានមានរឿងអ្វី ។
តែYoonji ទេដែលធ្វើមុខស្អុយបន្ទាប់ពីការអៀនប្រៀននោះ នេះសាច់មនុស្សណា៎ចេះតែមកចាប់ទាញបែបនេះកើត ។
«នែ៎..!! យាថ្ពាល់អូនអស់ហើយប្រុសឆ្កួត..»
Jungsoo បែរជាអស់សំណើចនូវពាក្យសម្តីដែលនាងជេមិនបានខឹងក្រោធអ្វីបន្តិចឡើយ ស្តាប់យូរទៅពិរោះដូចចម្រៀងកំដរអារម្មណ៍។
« យាទៅចាំមើលបងឈប់ស្រលាញ់..!! »
«គិតថាអូនអត់អ្នកយក?»
«គ្មានពីណាយកទេបើមាត់អាក្រក់ពិន
ជេបែបហ្នឹង»
« ជេទៅបានន័យថាគេស្រលាញ់បានជេយល់ហ្អេ៎? ប្រុសសម្អុយ..»
BINABASA MO ANG
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...