Song-pyo ត្រូវបានប្តូរឈ្មោះទៅជា jungsoo គេក៏បានប្តូរមកនៅជាមួយឪពុកម្តាយបង្កើតហើយរឿងដែលឪពុកនៅ
ជប៉ុនកុហកនោះគេក៏មិនបានទៅខឹងអ្វីដែរព្រោះគាត់ក៏បានចិញ្ចើមគេធំដឹងក្តីមិនដែលធ្វើបាបគេឡើយ ។« នាងក្មេងឈ្លើយ» jungsoo សម្លឹងមើលពីខាងលើតាមមាត់បង្អួចគេក្តាប់មាត់ក្តាប់ដៃខឹងរឿងថ្ងៃមុនមិនទាន់បាត់នៅឡើយទេ បានមកល្អហើយសងសឹកឲ្យដឹងដៃម្តងឲ្យស្គាល់ចាស់ម្តងថាគេចាស់ខ្ញីមិនមែនចាស់ដូងទេនាងច្រម៉ក់។
______
@នៅខាងក្រោម
Yoonji ជាមួយគ្រួសារនាំគ្នាមកញាំបាយនៅផ្ទះរបស់Jungkook ដើម្បីអបះររឿងដែលបានជួបជុំគ្រួសារខ្លួនវិញ ។yoonji អង្គុយទល់ពីមុខjungsooនាងញញឹមញញែមដាក់គេ តែគេវិញខ្ពើមសម្បីតែហើបមាត់ញោចញញឹម
«បងប្រុសពូរបស់បងកើតរោគអីខ្ញុំខំ
ញញឹមដាក់មួយថ្ងៃហើយគាត់មិនខ្ចីញញឹមតបខ្ញុំវិញចឹង» នាងខ្សឹបដាក់ត្រចៀក March
តិចៗទាំងភ្នែកមិនទាន់ឈប់សម្លឹងគេនៅឡើយ។
«បិតមាត់របស់ឯង..!! គាត់មិនចូលចិត្តអ្នក
រញ៉េរញ៉ៃច្រើននោះទេ..!! បើបងនិងJumii មិនមែនក្មួយរបស់គាត់ទេប្រហែលគាត់មិនមើលមុខផង» March តបវិញយ៉ាងក្បោះក្បាយដាក់ត្រចៀកនាងតិចៗតាមអ្វីដែលកើតមានរាល់ថ្ងៃរយះពេលដែលពូរបស់គេមករស់នៅជាមួយ។
«អ្អា៎..!!! គាត់គម្រោះគម្រើយដល់ម្លឹង?? »
«ហ្នឹងហើយ»
«អូ៎..!!! »
«ក្មេងៗញាំបាយកុំគិតតែជជែកគ្នា » Jimin ធុញថប់ហ្នឹងសម្លេងឆ្លើយឆ្លងជាពន់ពេករបស់កូនសម្លាញ់ទើបដាក់មួយប្រាវនាំគ្នាស្ងាត់ឈឹង។__________
បន្ទាប់ពីការទទួលអាហាររួចរាល់ក្មេងក៏បំបែកគ្នាមកលេងខាងក្រៅអស់។ yoonji សម្លឹងមើលទៅភ្លើងក្នុងបន្ទប់លោកពូគម្រោះគម្រើយពីខាងក្រោមយ៉ាងមុតមាំ ចូលចិត្តធ្វើសោះកក្រោះដាក់នាងណាស់មែនទេ?? គិតថាខ្លួនឯងសង្ហារហើយឡូយឬក៏យ៉ាងម៉េច??
«ចាំតែមើលដឹងគ្នាមិនខានទេ» ម្នាក់ៗសុទ្ធតែមានគំនិតគុំក្នុងចិត្តរៀងៗខ្លួនម្នាក់ស្អប់
ចរិកដែលឈ្លើយម្នាក់ស្អប់ចរិកដែលសោះកក្រោះ ។
Jungsooបើកវាំងនួនសម្លឹងមកខាងមុខមុខសួនគេឃើញនាងតូចyoonji កំពុងតែឈរ
សម្លក់ថ្មេរដាក់គេ ។ មើលចុះក្មេងអីក៏
ចរិកបែបនេះចូលចិត្តសម្លក់មនុស្សចាស់បែបនេះ។
YOU ARE READING
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...