ភាគ២៨

781 39 1
                                    

              [Time 6:40pm]

Yoonji ដើរចេញពីក្នុងសាលាមកឈរនៅមុខឃ្វោងទ្វារម្នាក់ឯង នាងរង់ចាំJungsoo ដែលសន្យាថាមកទទួលមកនាងចេញតែឈរចាំ
ជិតមួយម៉ោងហើយនៅមិនទាន់ឃើញស្រមោលទៀត បោកឬក៏យ៉ាងម៉េចឲ្យប្រាកដ។

   ឈរតែម្នាក់ឯងមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងយ៉ាងម៉េចក៏មិនដឹង នាងមានអារម្មណ៍ថាដូចជាមានគេកំពុងតែលួបមើលអញ្ចឹងពេល
ងៀកទៅគេក៏លាក់ខ្លួនបាត់ ។ 

« យើងគិតច្រើនពេកទេដឹង?» 

នាងគ្រវីក្បាលបណ្តេញគំនិតទាំងអស់នេះចេញពីក្នុងខួរក្បាលព្រោះយល់ថាខ្លួនឯងឥលូវរវើរវាយសម្បើមណាស់ ។

« ប្រក់..!! »
សម្លេងជាន់ស្លឹកឈើបន្លឺឡើងពីក្រោយខ្នងរបស់នាង។ ម្តងមួយជំហ៊ានៗកាន់តែលឺទៅហើយ អ្នកនៅក្នុងសាលាក៏មិនមានអ្នកណាចេញមកទៀត ឈរម្នាក់ឯងបែបនេះវាធ្វើឲ្យនាងភ័យស្លេកមុខអស់ហើយ ។

«អ្អាយ៎..»
ដៃធំក្រាស់ទាញស្មារបស់នាងឲ្យបង្វែរទៅរកគេ។ Yoonji ស្រែកបិតភ្នែកព្រោះតែភ័យ ។

«នាងត្រូវតែងាប់..» 
Yoonji បើកភ្នែកឡើងវិញសម្លឹងម្ចាស់សម្លេងក្នុងចិត្តភ័យស្លន់ស្លោពេលឃើញបុរសម្នាក់នោះមុខគួរឲ្យខ្លាច វាមានស្នាមពីឆ្នូតនៅលើមុខរបស់បុរសម្នាក់នោះ ។ ដៃរបស់គេកាន់កូនកាំបិតចុងសរស្ញាចលើកវាឡើងតម្រង់រក
កញ្ចឹងកររបស់Yoonji  ។

«អ្អាយ៎..!!  ជួយខ្ញុំផង..»

នាងរត់គេចផុតបង្វែរខ្លួនបម្រុងចូលក្នុង
សាលាវិញ តែបុរសមុខស្នាមម្នាក់នោះចាប់ទាញសក់របស់នាងពីក្រោយ
ធ្វើឲ្យនាងរត់ទៅណាមិនរួចប្រឹងប្រលេះដៃគេចេញពីសក់ ។
«លែង..!! លែងខ្ញុំ..ជួយផង..»
«នាងស្រែកក៏គ្មានអ្នកជួយដែរ..»
«ជ្រឺក....!! »
«អ្អឹក..ហឺក..»

ចុងកាំលេចចូលទៅក្នុងសាច់ត្រង់ស្មារបស់នាង។ ឈាមចាប់ផ្តើមជ្រាបចេញ
សើមអាវតិចៗ ។ Yoonji ទន់ជើងដួលទៅលើដីលើកដៃទប់កន្លែងដែលបុរសម្នាក់នោះចាក់ នាងបែរមុខយឺតមកមើលគេវិញ
ប្រឹងរំកិលគូទថយតិចទៅក្រោយ ទឹកភ្នែកក៏ហូរច្រោកៗព្រោះតែក្រហាយផ្សានិងមុខរបួស ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora