នៅក្នុងភូមិគ្រឹះមួយដែលហ៊ុមព័ទ្ធទៅដោយដើមឈើរនិងដើមផ្កាជាច្រើន។
ស្ថិតក្នុងម្លប់ដើមឈើមួយធំ នាងដេកននៀលលើស្មៅខៀវស្រងាត់រង់ចាំអ្នកកម្លោះដែលទៅយករបស់ញាំមកឲ្យនាង។ តែងតែរអ៊ូថាឃ្លានជានិច្ចតាំងពីព្រឹកទាល់យប់មាត់ឥតទំនេរទំពារហូត។« Jungsoo ឲ្យលឿនមកដើរមើកៗដូចមនុស្សអត់បាយបែបនេះរកសុីទាន់គេទេ? មើលធ្វើឫកចុះចង់តែចាប់ចងដាក់ច្រវ៉ាក់ខ្នោះលើគ្រែតា៎» មកដល់ហើយក៏រអ៊ូស្តីថាទៀត នាងចំជាពូកែមែនអាខាងរអ៊ូឲ្យនិង ទ្រាំមិនបានម្តងៗចង់តែយកនំមកញត់មាត់ហ្នឹងកុំឲ្យរអ៊ូទៀត។
«អង្គុយចាំតែបញ្ជាសោះក៏រអ៊ូដែរ» គេយករបស់ញាំមកដាក់ពីមុខនាងរួចក៏លើកនាងឲ្យអង្គុយបានត្រឹមត្រូវមិនមែនដេកសុីដូចជ្រូកកម្ជិលយ៉ាងចឹងទេវាទម្លាប់អាក្រក់។
«បងក៏ចឹងដែរដឹងហើយថាអូនឃ្លានព្រោះតែកូន»
«បាទដឹងហើយ» គេខ្ជិលប្រកែកច្រើនណាស់បើនិយាយយ៉ាងម៉េចគឺយ៉ាងនិងហើយ។
« អូនបងគិតថាគួរតែត្រៀមថ្ងៃការហើយ»
«ចូលដណ្តឹងអូនមក» នាងញញឹមវាយចិញ្ចើមឌឺ មិនចង់ការគែការទេនៅចង់ឲ្យចូលដណ្តឹងទៀតទាំងកូនក្នុងពោះ២ខែជាងហើយក៏ធ្វើឫកដូចក្រមុំ ។
«បណ្តាការប៉ុន្មាន? »
« ស្មើរនិងអាយុរបស់បង»
« ៣៧ ចឹង៣៧លុយ? ៣៧លានវ៉ុន?»
«៣៧លានដុល្លាសហរដ្ឋអាមេរិក»
Jungsoo ចំហរមាត់ស្តាប់នាងទាថ្លៃបណ្ណាការ ច្រើនយ៉ាងនេះផង ដណ្តឹងកូនកាត់ក៏មិនដល់ថ្នាក់នេះដែរ។
«បង់រំលស់សិនបើទាដល់ម្លឹង»
Yoonji ពេបមាត់ ទំពានំបែរមុខចេញ មកធ្វើជាដូចក្រណាស់ចឹងរាល់ថ្ងៃហ្នឹងឪពុកជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនសាងសង់អគារលំដាប់ថ្នាក់ ហើយខ្លួនឯងក៏ជាម្ចាស់រីស៊្សតសណ្ឋាគារដូចគ្នាប៉ុណ្ណឹងហើយមកធ្វើខ្លួនក្រទៀត។
« បើបង់រំលស់មិនបាច់យកប្រពន្ធទេនៅអោបលុយនិងដល់ងាប់ទៅតាកញ្ចាស់»
នាងងើបដើររុយតម្រង់រកមាត់ទ្វារធំតែក៏ឈប់ងក់សម្លឹងមុខប៉ាម៉ាក់របស់នាង។
Yoonji បែរសម្លឹងមក Jungsoo គេរត់មករកនាងយ៉ាងលឿនពេលឃើញអនាគតប៉ាម៉ាក់ក្មេក ។
«ប៉ាម៉ាក់..»
«សួស្តី» Jungsoo អោនក្បាលគោរពទាំងដឹងហើយថាមិនអាចទទួលស្គាល់ពីអនាគតប៉ាក្មេកឡើយ តែគេជំនះមិនថាស្អប់ឬក៏ចង់សម្លាប់យ៉ាងណានោះទេ។
«ចូលក្នុងផ្ទះនិយាយគ្នា»
«ម៉ាក់ប៉ាគាត់ខឹងទេ? » នាងសួរទៅម្តាយដោយកង្វល់ក្នុងចិត្ត បំផុតបើខឹងមែននាងរកជំនួយបានឬក៏អត់ខ្លាចតែជីតាមិនជួុយគឺដេកមឈូសហើយ។
«ភ័យធ្វើអីនៅផ្ទះតាកូនហើយហ្នឹង» អ្នកជាម្តាយញាក់ភ្នែកដាក់កូននិងកូនប្រសារ រួចក៏នាំគ្នាចូលទៅខាងក្នុងតាមប្តីរបស់ខ្លួន។
« hyung » Jimin ហៅអ្នកដែលត្រូវ
ប៉ាក្មេកដោយសម្លេងមិនពេញចិត្ត តែក៏ទទួលបានមកវិញដោយការសម្លក់ ។
«វាថីទៀតហើយ? ចង់យកចៅអញទៅវិញ?»
Suga ជ្រួញចិញ្ចើមសម្លក់សម្លឹងមិនតិចឡើយ មកនិងប្រាកដជារឿងកូនស្រីមិនខាន។
« អនុញាតឲ្យទេ?»
«អញមិនឲ្យទៅ» ឪពុកក្មេកកូនប្រសារនិយាយគ្នាដូចជាចូលលក្ខណៈវាយស្មើរហើយមិនខ្លាចអ្នកនៅម្តុំនេះស្តាប់លឺហើយសើចសោះ។
«កូនខ្ញុំ»
«តែចៅអញ»
«ខ្ញុំអ្នកផ្តល់កំណើត»
«កូនស្រីអញអ្នកបង្កើត..គិតថាហែងពពោះបាន?» Suga ដាក់មាំងៗត្រឡប់ទៅវិញ គិតហើយថាជួបគ្នាច្បាស់ជាប្រកែកគ្នាបែបនេះទាំងដែលខ្លួនក៏ចំណាស់អស់ហើយមិនចោលចរិកសោះ។
«បើគ្មានខ្ញុំក៏មិនអាចពពោះបានដែរ»
«មកពីហែងចាប់រំលោភកូនអញច្រើនជាង»
«ប៉ា..» ពេលនេះគ្រាន់តែស្តាប់ក៏ស្រគារត្រចៀកដែរចេះនាំគ្នានិយាយចឹងមិនខ្មាសក្មេងសោះ នាងយកមុខទុកលើហឹងល្អទេបើចាស់ៗនិយាយមិនល្អស្តាប់សោះ។
«ឆ្ងល់ដល់ហើយពីរនាក់នេះឈ្លោះប្រកែកគ្នាមិនខ្មាសចៅខ្លះទេ? មានដល់ទៅចៅទួតហើយនៅចឹងទៀត?»
Zoohee ចេញមុខស្តីឲ្យម្តងអត់មិនបានទេបើយ៉ាងនេះ ប្រកែកមិនលស់ពេលឲ្យតែជួបគ្នា។
« មកពីSuga hyung »
Jimin លើកដៃចង្អុលទៅឪក្មេកទាំងមុខក្រញ៉ូវ ខឹងប្រកែកមិនឈ្នះត្រូវម៉ែក្មេកថាឲ្យទៀត។
«មកពីអញនិយាយត្រូវពិតទេ?»
«ប៉ាបានហើយ» Heeyoon ចូលទៅអង្គុយក្បែរឪពុកអោបដៃឲ្យឈប់និយាយ ព្រោះតែកូននាងឡេឡឺចង់រត់ចេញមិននៅស្តាប់ឥលូវហើយ។
«ប្រដៅប្តីខ្លះផងកូនស្រី»
« Zoohee ទំនេរមើលវ៉ៃប្តីចេញម្តងទៅ»
ចប់ហើយម្នាក់ទៅម្នាក់មកឲ្យធ្វើយ៉ាងម៉េចទៅបើចង់ឈ្នះគ្នាបែបហ្នឹង។
«ឈប់តែទាំងពីរនិងទៅ ប្រកែកគ្នាអីណាស់ណា៎ក្បាលកញ្ចាស់អស់ហើយ»
Zoohee ស្រែកមួយប្រាវស្ងាត់មាត់ឈឹងតែម្តង បើមិនស្រែកនៅប្រកែកយកងាប់រៀងខ្លួនមិនខានទេ ។
«លោកយាយចិត្តត្រជាក់»
Yoonji លើកទឹកលើតុមកជូនជីដូនជួយសម្រួលឲ្យត្រជាក់ចិត្ត ស្ថានការគួរឲ្យចង់រត់ចេញណាស់សង្រ្គាមទឹកមាត់ថ្វីមាត់មិនដឹងអ្នកឈ្នះ។
« សម្រេចថាយ៉ាងម៉េចបាទអ្នកណាឈ្នះ?»
«បិតមាត់» Jungsoo លើកដៃខ្ទប់មាត់យ៉ាងរហ័សពេលទទួលបានការបកមកវិញព្រមគ្នាទាំងអនាគតឪក្មេកនិងតាក្មេកស្រែកមក។
« Jungsoo លូកមាត់ធ្វើអី?»
Yoonji ចូលមកអង្គុយជិតគេវិញ នាងមួលដើមដៃគេព្រោះតែគ្រឺតដែលមកលូកមាត់ពេលកំពុងប្រកែកគ្នា។
«បងចង់ដឹង»
«ចង់ងាប់ច្រើនជាង» ពួកគេទាំងពីរខ្សឹបដាក់គ្នារហូតធ្វើឲ្យចាស់ទុំតាមសម្លឹងហើយ ។
« មិនអាចឲ្យ Yoonji នៅជាមួយអាល្អិតនេះដាច់ខាត»
«ហេតុអីទៅបាទ?»
Jungsoo តវ៉ាភ្លាមកាលបើបានលឺដូច្នេះចេញមក មនុស្សមានកូនជាមួយគ្នាហើយមិនឲ្យនៅជាមួយគ្នាចឹងកើតដែរ។
« តែពួកខ្ញុំមានកូនហើយប៉ា»
«នៅទីនេះហើយចៅស្រីតាអនុញាតឲ្យនៅជាមួយប្តី» Yoonji ញញឹមបានចិត្ត នាងរត់ទៅថើបថ្ពាល់ជីតាមួយខ្សឺត។ តែឪពុកបែរជាសម្លក់មិនដាក់ភ្នែកឡើយ ។
« hyung តែនេះជាកូនខ្ញុំ»
«ធ្វើដូចខ្លួនឯងមិនដែលបែបហ្នឹង?»
Jimin មិនដែលភ្លេចឡើយថាគេធ្លាប់បែបណាខ្លះជាមួយ Heeyoon គ្រាន់តែបែកគ្នាមួយរយះគេជិតឆ្កួតមនុស្សទៅហើយ ដែលត្រូវរស់នៅឆ្ងាយពីគ្នាមានអ្នកតាមជ្រាជ្រែក។
« ខ្ញុំមិនមែនមិនឲ្យស្រលាញ់គ្នានោះទេតែអាល្អិតនេះត្រូវតែចូលស្តីដណ្តឹងកូនខ្ញុំឲ្យបានត្រឹមត្រូវ...!! គិតថាមានកូនហើយចង់គេចវេសមិនចូលស្តីដណ្តឹងមែនទេ?»
អ្នកគ្រប់គ្នាមិនស្តាប់ច្រឡំទេដែលគេនិយាយបែបនេះ វាពិតជាអភូតហេតុពេកហើយបើបែបនេះ យល់ព្រមឲ្យស្រលាញ់គ្នាហើយចឹងក៏មានន័យថានិងមានពិធីរៀបការដែរហើយបើឲ្យចូលស្តីដណ្តឹងតាមប្រពៃណី ។
VOCÊ ESTÁ LENDO
Uncle or Brother ✨( season 3) the series
Romance''Uncle or Brother..?'' ជាខ្សែរសាច់រឿងទីបីដែលតពីរឿង «លោកពូ» season 1,2 Uncle or Brother ជារឿងរ៉ាវរវាង park Yoonji & Jeon Jungsoo ដែលpark Yoonji ត្រូវជាកូនស្រី parkjimin & Min Heeyoon ចំណែកឯJeon Jungsoo ត្រូវជាកូនបង្កើតរបស់ Jeon Jungkook & jung So...