ភាគ៧

1K 56 0
                                    

       បន្ទាប់ពីស្រស់ស្រូបអាហារនិងគិតលុយរួចរាល់ពួកគេនៅអង្គុយសម្លឹងមើលទៅទឹកតាមកញ្ចក់នោះ ។ Yoonji ច្រត់ចង្ការសម្លឹងមើលទឹកផងសម្លឹងមើលមុខប្រុសម្នាក់ដែលនៅអង្គុយទល់មុខនាងញញឹមស្រស់ដាក់គេតែគេមិនបានចាប់អារម្មណ៍ឡើយគឺជាប់ភ្នែកសម្លឹងមើលទៅផ្ទៃទឹកហើយ។

«បងប្រុស..» Yoonji ហៅអ្នកកម្លោះ
ដោយសម្លេងស្រាលព្រមទាំងទឹកមុខ
ដែលនាងសម្លឹងទៅគេវាប្រៀបដូចជា
មនុស្សម្នាក់ដែលកំពុងតែធ្លាក់អន្លង់ស្នេហ៍ទៅលើអ្នកម្ខាងទៀតអីបែបនេះ ។
«ហ្អឹម..» jungsoo ងៀកមកមើលមុខក្មេងបុិនឆ្កួតដូចជានាង។ គេមិនដឹងជាត្រូវធ្វើយ៉ាងណាចំពោះនាងទៀតឡើយសុខៗក៏មកហៅបងប្រុស។

« បងប្រុសស្រលាញ់មនុស្សស្រីបែបណា? » នាងធ្វើភ្នែកម៉ក់ៗដាក់គេ ខិតមុខកាន់តែទៅជិតជាងមុន រង់ចាំទទួលចម្លើយដែលខ្លួនបានសួរ។

«សួរច្រើនឥតប្រយោជន៍» គេតបមុខងាប់ធុញទ្រាន់និងឆ្លើយសំណួររបស់ស្រីក្មេងឆ្កួត
ល្ងីល្ងើរដូចជានាងណាស់ ។
«អុ៎យ..!! គ្រាន់តែឆ្លើយបន្តិចមកវាមិនបានទេឬ? ខ្ញុំគ្រាន់តែចង់ដឹង»
«នាងសួរព្រោះតែស្រលាញ់ខ្ញុំ? » jungsoo លើកចិញ្ចើមសួរ គេញញឹមចុងមាត់លើកដៃទៅអង្អែលសក់របស់នាង ។ ទឹកមុខដូចពេលនៅក្នុងបន្ទប់យប់នោះណាស់ ។
ចង់រំលោភនាងនៅទីនេះមែនទេទើបធ្វើទឹកមុខបែបនេះ។ 
«និយាយស្អី?? ខ្ញុំសួរព្រោះតែចង់ដឹងតា៎មិនបានស្រលាញ់បងប្រុសឡើយ..» នាងពេបមាត់ងើបខ្លួនថយទៅក្រោយវិញឈប់ធ្វើឫកពាដូចពីមុនទៀត ។

«បើស្រលាញ់ក៏ប្រាប់មកព្រោះខ្ញុំនៅទំនេរ» jungsoo វាយចិញ្ចើមឌឺ ។
«ហឹស..!! ដេកចាំទៅចឹង» នាងអះអាងដាច់ខាតគឺមិនស្រលាញ់មិនបាច់ឲ្យឫកឲ្យភ្នែកនោះទេខ្ពើម ។     

«យើងចាំតែមើលទេចឹង..»

'' បងប្រុស..!! អ៎..!! មិនមែនទេលោកពូ..yahhhច្រឡំមាត់ទៀតហើយបងប្រុស..!!! គឺ''

'' កុំហៅខ្ញុំថាបងប្រុស..'' គេធ្វើមុខស្មើរសម្លឹងមកក្មេងស្រីតូចល្អិតដែលមិនទាន់បាត់ក្លិនទឹកដោះ..!!! 

'' បើចឹងឲ្យខ្ញុំហៅថាយ៉ាម៉េច?'' នាងតូចលេឡឺអេះក្បាលធ្វើភ្លីភ្លើរដាក់អ្នកដែលមាន
អាយុបងសឹងតែលើស20ឆ្នាំ..!!!!

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora