ភាគ២២

905 42 0
                                    

         ពេលដែរគេចូលទៅងូតទឹកបាត់ នាងក៏ដើរមកអើតមើលក្នុងធុងសម្រាម។ Yoonji លើកខ្ទប់មាត់យំម្តងទៀតហេតុអ្វីក៏នាងត្រូវមកឃើញរូបភាពទាំងអស់នេះ។
គ្រប់យ៉ាងព្រោះតែនាងមិនចង់ត្រូវបាត់បង់គេទៀតទើបមិនសួរនាំរឿងអម្បិញមិញនេះ។ សុខចិត្តលើកយករឿងក្នុងចិត្តមកនិយាយជំនួសដែលចិត្តឈឺពើតៗ...។

     _______

«ហ្អឹម..»
Jungsoo ដកដង្ហើមធំសម្លឹងមើលអ្នកដែលដេកលើសាឡុង
គេដឹងគេយល់ថាហេតុអ្វីទើបនាងមិនដេកលើពូក ។

« ចាំស្អែកខ្ញុំឲ្យគេប្តូរទាំងគ្រែតែម្តងល្អទេ?» 

Jungsoo ដេកអោបនាងពីក្រោយគេធ្មេចភ្នែកនិយាយបង្ហើរល្វើយៗ។ 
«....»  នាងមិនតបនៅស្ងៀមមិនមានប្រតិកម្មអ្វីទាំងអស់ តែគេអាចសន្និដ្ឋានខ្លួនឯងក៏ដឹងថានាងកំពុងតែតូចចិត្តរឿងទាំងនេះហើយ ។

«មិនអោបខ្ញុំតបវិញទៀត? នាងខ្ពើមខ្លួនខ្ញុំ? »

គេចេះតែសួរពីមួយសំណួរទៅមួយសំណួរតែអ្នកដែលដេកសម្ងំស្ងៀមៗមិនហើបមាត់ឆ្លើយជាមួយឡើយ។

«ខ្ញុំងូតទឹកដុសសាប៊ូស្អាតហើយ បើមិនជឿសាកហិតមើលទៅ» 

កាន់តែនិយាយកាន់តែផ្តេសផ្តាសអ្នកណាដែលទៅហិតដូចឆ្កែរនោះ ។

« Yoonji »
« ខ្ញុំដឹងលឺហើយ..!! ឈប់សួរបានទេ? » 

នាងងៀកមកតបស្តីជាមួយទាំងមុខស្រពោនបើភ្នែកវិញហើមស្បុល។

« Yoonji »
Jungsoo លើកដៃក្រសោបមុខរបស់នាង រួចអង្អែលរង្វង់ភ្នែកថើរៗ នាងយំដល់ថ្នាក់នេះគេក៏មិនស្រួលក្នុងចិត្តឡើយ។
ព្រោះតែអារម្មណ៍ចំណង់របស់គេធ្វើឲ្យនាងត្រូវមកទួញសោកបែបហ្នឹង??

« ស្រលាញ់ខ្ញុំពិតឬក៏បានតែមាត់.!!! ពាក្យសម្តីដែលបង្ហើរចោលទេ?? »

នាងសួរទាំងចម្ងល់ដែលវាមានផុសក្នុងចិត្ត
មិនប្រាកដថាគេស្រលាញ់មែនឬលេង។ មនុស្សប្រុសចូលចិត្តបង្ខំគ្រប់ពេលនាងតែងតែស្របតាម ព្រោះតែចិត្តដែលមានឲ្យគេមិនចង់ឲ្យគេត្រូវមកឈឺក្បាលដោយសារខ្លួន។

« សួរបែបនេះបានន័យថានាងមិនជឿជាក់លើខ្ញុំ? »

« ក៏ឆ្លើយតាមដែលសួរមក..!! មិនមែនបកមកវិញទេ» 
«ចុះដែលគិតទេថាខ្ញុំនិងបោកនាង?» 
Yoonji ក្រោកអង្គុយសម្លឹងមុខរបស់គេ។ បើនិយាយបែបនេះនាងក៏ជឿច្រើនជាងពាក្យថាស្រលាញ់ ។

Uncle or Brother ✨( season 3) the series Where stories live. Discover now