ភាគ៣៧

627 39 0
                                    


'' ក្រាក..!! '' Yoonji ចេញពីក្នុងបន្ទប់Jungsoo វិញ នាងអើតលើម
មើលមុខមើលក្រោយខ្លាចគេឃើញជាពិេសសគឺMarch តែម្តងប្រាកដជាចប់មិនខានអ្វី
ដែលនាងចង់ដឹងវាហ្នឹងត្រូវរលាយសូន្យ ។

« Yoonji » ដើរកំពុងតែឈានចុះរកកាំជណ្តើរទៅហើយតែក៏បង្អាក់ដំណើរវិញភ្លាមព្រោះតែសម្លេងហៅនាងលាន់ឡើងពីខាងក្រោយខ្នង ។

«ចាស៎..?? » នាងភ័យលាយលំហ្នឹងអារម្មណ៍លាក់លាមពីមនុស្សដែលនាងមិនចង់ឲ្យដឹង ។

« ចេញពីបន្ទប់ពូ Soo មែនទេអម្បិញមិញហ្នឹង??» March ដើរចូលទៅជិតនាងម្តងមួយជំហ៊ាន វាធ្វើឲ្យនាងកាន់តែស្លុតចិត្តជាមួយទឹកមុខដែលគេព្យាយាមសម្លឹងមកនាងដូចជាកំពុងតែបង្ខិតបង្ខំនាងយ៉ាងចឹង ។
«គ_គ្មានទេ..បងយល់ច្រលំហើយ»
នាងប្រកែកទាំងដែលវាពិតដូចជាគេ
និយាយមែន ញើសហូរសស្រាក់បុិនៗគ្រាប់ពោត ។
« ហេតុអីក៏តានតឹងម្ល៉េះ?? បងនិយាយលេងតា៎» Yoonji ដកដង្ហើមធូរទ្រូងភ្លាមៗពេលលឺថាបែបនេះ ល្អហើយដែលគេមិនយកជាការពិតមែនបើមិនដូច្នេះទេនាងចប់មិនខានឡើយ ។
«តោះជូនខ្ញុំត្រឡប់ទៅផ្ទះវិញ..!! ខ្ញុំងងុយគេងហើយ» នាងនិយាយបន្លប់បង្វែរដានដើម្បីកុំឲ្យគេសង្ស័យលើសពីនេះ ទើបទៅអោបដៃអូសគេទៅក្រោម ដោយអ្នកដែលលួចមើលតាមប្រឡោះផ្ទះបន្ទប់មកគ្រឺតហ្នឹងនាងយ៉ាងខ្លាំងដែលទៅអោបដៃអោបជើងក្មួយរបស់គេ ។

_______________

វេលា..!!! ម៉ោង 12ខិតទៅរក30នាទី
អ្នកជាឪពុកកាន់កែវទឹកនិងថ្នាំនៅក្នុងដៃយកមកឲ្យកូនស្រីដែលអង្គុយមើលទូរទស្សន៍។
« Yoonji ដល់ពេលញាំថ្នាំហើយ» នាងសម្លឹងមើលថ្នាំគ្រាប់នៅក្នុងដៃឪពុក ព្រមទាំងការចងចាំដែលបានសន្យាជាមួយបុរសម្នាក់នោះ ។
«កូនសុំមិនញាំបានទេ?»
«ហេតុអីមិនញាំ? បើមិនញាំកូនធ្វើម៉េចហ្នឹងជាដូចពីមុន??»
«ថ្នាំវាល្វីងណាស់ប៉ាកូនមិនចង់លេបទៀតទេ..!! លេបហើយមានតែធ្វើទុក្ខ..» Jimin ទាញដៃកូនស្រីដាក់ថ្នាំនៅក្នុងដៃរបស់នាង គេហុចទឹកថែមមួយទៀត ។ វាហាក់ដូចជាចម្លែកខ្លាំងណាស់ដែលមកបង្ខំបែបនេះ ។

«លេបថ្នាំភ្លាមកុំឲ្យប៉ាខឹងកូនទាន់..» Yoonji ឈប់តវ៉ានាងដាក់ក្អឹកចូលទៅក្នុងមាត់រួចក៏លើកអកទឹកតាមក្រោយ ។

Uncle or Brother ✨( season 3) the series Donde viven las historias. Descúbrelo ahora