ភាគទី1: ចាប់អារម្មណ៍!!

1.7K 75 0
                                    

នៅក្នុងផ្លូវក្លឹបមួយកន្លែង កំពុងតែមានប្រុសស្រីរាំក្រលែងចង្កេះតាមចង្វាក់ភ្លេង ដោយក្នុងនោះក៏មានគូរស្នេហ៍មួយគូរ ដែលស្រឡាញ់ភេទដូចគ្នា។

   « ស៊ូ! បងសម្លឹងមើលអីក៏មើលម៉្លេះ? ជាប់ចិត្តជាមួយពួកនាងមែនទេ? »រាងតូចដែលមានឈ្មោះថាជាសង្សាររបស់រាងសង្ហា គេស្តីឲ្យនាយទាំងលួចខឹងតិចៗ នាយគិតតែក្រឡេកមើលស្រីៗនៅក្នុងក្លឹបមិនគិតខ្វល់ជាមួយគេដែលមានឈ្មោះជាសង្សារឡើយ។ ស្រីៗនោះក៏ម្យ៉ាងដែរ ចូល ចិត្តរាំទាក់ទាញឲ្យដៃសង្សាររបស់គេសម្បើមណាស់ បានតែទៅទះមុខកណ្តាលឆាកទេពួកនាងអស់នេះ។

  « អូ...! អូនសម្លាញ់! បងជាម្ចាស់ក្លឹប បើមិនឲ្យត្រួតពិនិត្យមើលភ្ញៀវនឹងក្មេងៗខ្លះ បងម៉េចនឹងសមធ្វើជាម្ចាស់ក្លឹបនៅទីនេះបានទៅ »
 
   មីន ស៊ូហ្គា ជាម្ចាស់ក្លឹបរាត្រីមួយកន្លែង នៅទីក្រុងសេអ៊ូល។ គេមានអាយុ27ឆ្នាំ ដោយមានសំណព្វចិត្តម្នាក់ឈ្មោះថា ផាក ជុងគុក។ ពួកគេជាសង្សារនឹងគ្នាយូរមកហើយ វាមានរយះពេល4ឆ្នាំហើយ តាំងពីជុងគុកអាយុ20ឆ្នាំ ពេលនេះរាងតូចមានអាយុ24ឆ្នាំហើយ។

  « អូនដឹង! តែក្រសែភ្នែកបងសម្លឹងមើលនាង មិនមែនរបៀបត្រួតពិនិត្យទេ ចង់ឡើងគ្រែជាមួយពួកនាងទៅវិញទេ ហឹស! »ជុងគុកឱបដៃបែរមុខទៅម្ខាងចេញពីនាយ។ សម្តីប្រុសព្រានដូចជានាយ គេគ្មានថ្ងៃជឿនោះទេ។

  « សឺតត! កុំងរអីណា បងសុំទោស លើក ក្រោយបងមិនមើលពួកនាងទៀតទេ អូខេ! »នាយកម្លោះចាប់លើករាងកាយស្រាលដូចសំឡីឲ្យមកអង្គុយនៅលើភ្លៅរបស់គេ តែក៏មិនភ្លេចបោះស្នាមថើបនៅលើថ្ពាល់រាងតូចដែរ។

  « ឈប់ងរក៏បាន តែពេលចេញពីទីនេះ បងត្រូវជូនអូនទៅញាំអាហារពេលល្ងាចជាមួយអូន »រាងតូចញញឹមខ្ជឹបសមចិត្តដែលនាយយល់ចិត្តរបស់គេ។

   ទោះជាគេចូលចិត្តខឹង រករឿងនាយយ៉ាង ណាក៏ដោយ នាយនៅតែព្រមលួងលោមពេលគេខឹងរហូត ដូច្នេះហើយទើបពួកគេទាំងពីរស្រឡាញ់គ្នាបានយូរយ៉ាងនេះ។

  « អូខេ! តែពេលបងនិយាយការងារជា មួយមិត្តបងទើបតែត្រឡប់មកពីបរទេសសិន ចាំបងជូនអូនទៅញាំអី »ថ្ងៃនេះគេមានណាត់ជាមួយមិត្តកាលនៅរៀនសកល វិទ្យាល័យជាមួយគ្នានៅក្លឹបរបស់គេនេះនៅម៉ោង7យប់ ពេលនេះទើបតែបង6ជាងទេ។

💢Ownership💢 ( ចប់ )Where stories live. Discover now