ភាគទី50: អារម្មណ៍ឈឺចាប់

1.1K 94 1
                                    

   ព្រឹកថ្ងៃថ្មី ជុងគុកក្រោកឡើង គេមិនបានឃើញថេយ៉ុងដូចម្សិលមិញ នាយក្រោកចោលគេ ទុកឲ្យគេគេងម្នាក់ឯង។ គេក៏មិនចង់គិតច្រើន ព្យាយាមមិនគិត ក្រោកឡើងទៅសម្អាតខ្លួន មកដល់ទីនេះពីរថ្ងៃហើយ មិនទាន់បានចុះមកខាងក្រោមនឹងទៅដើរលេងមើលនេះមើលនោះនូវឡើយទេ។

   ជុងគុកចុះមកខាងក្រោម ពេលងូតទឹកនឹងស្លៀកពាក់រួច គេដើរមើលជុះវិញផ្ទះ តែមិនបានឃើញអ្នកណាម្នាក់សោះ សូម្បីតែអ្នកបម្រើមួយមិនចង់គ្មាន។

   '' អេ...នាង '' ឃើញស្រីបម្រើម្នាក់កំពុងតែជូតសម្អាតតុ ទើបគេហៅនាងឲ្យមករកគេ។

   '' មានការអីឲ្យខ្ញុំបម្រើដែរទេអ្នកប្រុសតូច? ''
   '' លោកប៉ានឹងថេយ៉ុងគាត់ទៅណាហើយ នាងដឹងដែរទេ? ''

   '' គាត់ទាំងពីរទៅក្រុមហ៊ុន ''
   '' ចុះក្រុមហ៊ុនគាត់នៅម្តុំណា ប្រាប់ខ្ញុំមក ខ្ញុំចង់ទៅរកគាត់ ''

   '' នៅម្តុំ... '' នាងក៏និយាយប្រាប់ពីទីតាំងទៅកាន់គេ។

   '' អរគុណនាងណាស់ មកវិញចាំខ្ញុំទិញរបស់ផ្ញើណា '' ជុងគុក ញញឹមងក់ក្បាល ហើយចាកចេញទៅដើរទិញឥវ៉ាន់សិន ចាំទៅក្រុមហ៊ុនតាមក្រោយ ដែលមានកូនចៅពីរនាក់ចាំតាមការពារគេ។

   ប្រើពេលយូរគួរសម ទម្រាំមកដល់ហាង គេដើរមើលនេះមើលនោះ នឹងទិញឈុតរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនជារបស់ណាដែលចាំ បាច់ ដែលមានកូនចៅពីរនាក់គេនោះហើយជាអ្នកកាន់អីវ៉ាន់។

   '' ឃ្លានដល់ហើយ គួរតែញ៉ាំអ្វីសិន ចាំទៅក្រុមហ៊ុន '' គេចាំឲ្យកូនចៅទាំងពីរចាំនៅមុខហាងអាហារ ចំណែកគេដើរចូលទៅញ៉ាំតែម្នាក់ ឯង ទីនេះប្រហែលជាហាងល្បីឈ្មោះខ្លាំង បានជាមានមនុស្សច្រើនដល់ថ្នាក់នេះ។

   '' យកអ្វីដែរចា '' នាងជាបុគ្គលិកសួរទៅជុងគុកពេលអង្គុយនៅលើកៅអី។

   '' យក...ប៉ុណ្ណឹងចុះ ''
   '' ចាំសូមចាំបន្តិច '' បុគ្គលិកចាកចេញទៅ ជុងគុកក៏បន្តមើលនេះមើលនោះបន្តិចទៀត ទម្រាំតែរងចាំអាហារមកដល់ មើលចុះមើលឡើង ក៏ប្រទាក់ភ្នែកជាមួយថេយ៉ុងអង្គុយតុនៅពីមុខគេរំលងតុតែបីតុប៉ុណ្ណោះ នាយមកជាមួយមនុស្សស្រី អង្គុយគៀកកើយគ្នា ថែមទាំងនិយាយគ្នាផ្អែមល្អែមទៀតផង។

💢Ownership💢 ( ចប់ )Where stories live. Discover now