ភាគទី42: គ្មានថ្ងៃត្រឡប់

1.1K 69 0
                                    

'' ជុងគុក! ជីមីន! '' សំឡេងនេះ គឺជាសំឡេងរបស់ស៊ូហ្គា គេដើរចូលមកឃើញជុងគុកនឹងជីមីនយំព្រមគ្នា ទើបគេស្រែក ហៅអ្នកទាំងពីរ គេដឹងថាជីមីនបានមកនៅផ្ទះរបស់ថេយ៉ុងហើយ ទើបគេមិន បាច់ពិបាកដើររក។

'' ហេតុអីអ្នកទាំងពីរយំ មានរឿងអីមែន ទេ? ប្រាប់បងមកជុង '' ស៊ូហ្គា ដើរចូលមកឱបគេទាំងពីរជាប់ទ្រូង មនុស្សដែលខ្លួនស្រឡាញ់ទាំងពីរនាក់យំនៅនឹងភ្នែក ចិត្តក៏បារម្ភ។

'' ស៊ូ...ហ្អឹកៗ ថេយ៉ុងគេ គេ...ហ្អឹកៗ '' ជុងគុក និយាយមិនចេះ អួលដើមកនិយាយមិនបាន មិនហ៊ាននិយាយថាមនុស្សដែលខ្លួនស្រឡាញ់ស្លាប់ ព្រោះគេនៅមិនទាន់ទទួលយកបានទេថាថេយ៉ុងស្លាប់ទៅមែននោះ។

'' ជីមីន! មានរឿងអី ប្រាប់បងមក '' ឃើញជុងគុកគិតតែពិយំពេក គេមានតែសួរជីមីនវិញម្តង។

'' ហ្អឹកៗ បងប្រុសគាត់ស្លាប់ហើយ '' ទឹកភ្នែកហូរឥតស្រាក់ស្រាន ការឈឺចាប់មានពេញទ្រូង រូបភាពដែលបងគេដេកស្លាប់កើតឡើងពេញខួរក្បាល ធ្វើឲ្យគេចាប់ផ្តើមគិតពីថ្ងៃនោះម្តងទៀតមិន ឈប់។

'' អ្នកទាំងពីរឆាប់ចេញពីផ្ទះបងប្រុសរបស់ខ្ញុំទៅ ពេលនេះគាត់លែងនៅហើយ ដោយសារតែពួកអ្នក ទើបគាត់ស្លាប់ ជា ពិសេសគឺឯង ឯងមានចំណែកដែលធ្វើឲ្យគាត់ស្លាប់ ហ្អឹកៗ បងប្រុសខ្ញុំខំស្រឡាញ់ឯង តែឯងលួចក្បត់គាត់ពីក្រោយខ្នង លោកក៏ដូចគ្នា ដឹងថាគេម្នាក់នេះនៅជាមួយបងប្រុសខ្ញុំហើយ នៅឆ្លៀតលួចទាក់ ទងគ្នាស្ងាត់ៗទៀត អ្នកទាំងពីរជាមនុស្សអាត្មានិយមបំផុត គិតតែពីប្រយោជន៍ខ្លួន ឯង ខ្វល់តែចិត្តខ្លួនឯង មិនខ្វល់ថាបងខ្ញុំត្រូវឈឺប៉ុណ្ណា ពួកលោកជាមនុស្សអាក្រក់ ឆាប់ចេញពីទីនេះទៅ ''

ជីមីនស្រែកឡើងទៅកាន់ជុងគុកនឹងស៊ូហ្គាទាំងទឹកភ្នែក គេទាំងពីរនាក់នេះមានចំណែកដែលធ្វើឲ្យបងគេស្លាប់ ដូច្នេះគេគ្មានថ្ងៃអត់ទោសឲ្យពួកគេឡើយ។

'' ខ្ញុំដឹងថាខ្ញុំខុស តែខ្ញុំមិនពាក់ព័ន្ធជាមួយការស្លាប់របស់គេទេ ឯងកំពុងយល់ច្រឡំលើខ្ញុំហើយ '' ជុងគុក ងើបឡើងរហ័សនិយាយទៅកាន់ជីមីនដើម្បីបកស្រាយ។

💢Ownership💢 ( ចប់ )Where stories live. Discover now