ភាគទី37: ជ្រើសរើស

1.1K 67 0
                                    

   ស៊ូហ្គាអង្គុយញាំអាហារយ៉ាងឆ្ងាញ់មាត់ ខុសអីតែជីមីន គេមិនបានញាំជាមួយនាយទេ គេអង្គុយខ្ទប់មុខយកដៃបិទច្រមុះ អាហារដែលនាយកំពុង តែញាំនេះ ធ្វើឲ្យគេធុំក្លិនស្អុយចង់ក្អួត។

   '' ឯងកើតអី ហេតុអីមិនញាំ? ''

   '' ខ្ញុំមិនឃ្លាន ព្រោះទើបតែញាំហើយមិញហ្នឹងទេ '' គេឆ្លើយ តែបែរមុខងាកចេញ គេពិតជាចង់ក្អួតខ្លាំងណាស់ ខំទ្រាំ។

   '' ញាំអានេះទៅ វាឆ្ងាញ់ណាស់ '' ស៊ូហ្គា ចាប់សាច់ត្រំមួយធំតូចដាក់លើចានជីមីន កាន់តែធ្វើឲ្យជីមីនចង់ក្អួតកាន់តែខ្លាំង គេមិនអាចទ្រាំបានទៀតទេ រត់ទៅបន្ទប់ទឹកដើម្បីក្អួតសិនហើយ ដែលមានស៊ូហ្គារត់មកតាមគេពីក្រោយ។

   '' ជីមីនឯងកើតអី? ''

   អ៊ួក! អ៊ួក! អ៊ួក!

   ជីមីនមិនបានឆ្លើយតបនឹងសំនួររបស់នាយ គេនៅតែបន្តឈ្ងោកមុខក្អួតចង្អោរមិនឈប់។ អ្នក កំលោះឃើញបែបនេះ គេជួយរឹតខ្នងឲ្យជីមីនថ្នមៗដោយការបារម្ភ។

   '' ខ្ញុំលែងអីហើយ ខ្ញុំចង់ទៅផ្ទះ '' ជីមីន យកទឹកមកលុបលាងមុខ ឈរបានធូរស្រួលប្រួលបន្តិច គេក៏សម្រេចចិត្តទៅផ្ទះ ខ្លាចថានាយដឹងថាគេក្អួតចង្អោរនេះដោយសារតែគេមានទម្ងន់។

   '' ឲ្យយើងជូនឯងទៅពេទ្យទេ ទឹកមុខឯងពេលនេះស្លេកស្លាំងខ្លាំងណាស់ ''

   '' មិនបាច់ទេ ខ្ញុំទៅផ្ទះទៅលេងអីហើយ ''

   '' កុំរឹងចចេសអី មក! '' អ្នកកំលោះចាប់បីជីមីនចេញមកខាងក្រៅ មិនចាំបាច់មានការយល់ស្របពីជីមីនឡើយ បើពេលនេះជីមីនគេគ្មានសូម្បីតែកម្លាំងប្រឆាំងឬនិយាយហាមឃាត់នាយ។

   មន្ទីរពេទ្យ៚

   មកដល់មន្ទីរពេទ្យ គ្រូពេទ្យក៏ពិនិត្យឲ្យជីមីនយ៉ាងយកចិត្តទុកដាក់។

   '' អ្នកម៉ាក់លែងអីហើយ គួរតែកុំញាំរបស់ណាដែលធ្វើឲ្យក្អួតចង្អោរអី នៅជិតក៏មិនបានដែរ '' គ្រូពេទ្យ ប្រាប់។ ពេលនេះស៊ូហ្គាមិនបាននៅជាមួយទេ គឺគេនៅខាងក្រៅរងចាំនៅស្តាប់លទ្ធ ផលនៅទីនោះ។

💢Ownership💢 ( ចប់ )Where stories live. Discover now