អ៊ួក! អ៊ួក! អ៊ួក!
សំឡេងក្អួតចង្អោររបស់ជុងគុក ធ្វើឲ្យជីមីននិងស៊ូហ្គារត់មកមើលយ៉ាងលឿន។
'' ជុងគុក! កើតអីឬអត់ហ្នឹង? '' ជីមីន ចូលមកខាងក្នុង ទុកឲ្យស៊ូហ្គាឈរចាំនៅខាងក្រៅ គេយកដៃរឹតខ្នងឲ្យជុងគុកស្រាលៗ នឹងយកទឹក មួយកែវឲ្យជុងខ្ពុលមាត់។
'' អាហារស្អីទេក្លិនឆ្អាបណាស់ '' ជុងគុក ដើរ ចេញពីបន្ទប់ទឹកទាំងទឹកមុខស្លេកស្លាំង គេស្តីថាឲ្យស៊ូទាំងខឹង ធ្វើជាញ៉ាំស្នាដៃលើកទីមួយ ថ្វីដៃអន់ខ្លាំងណាស់ សំណាងគ្រាន់តែហិតក្លិន បើញ៉ាំទៀតប្រហែលសន្លប់បីយប់បីថ្ងៃមិនខាន។
'' អាហារឆ្ងាញ់ធម្មតាតើ ហេតុអីឯងថាឆ្អាបចឹង? '' ជីមីន យកអាហារដែលស៊ូធ្វើមកញ៉ាំ រស់ជាតិឆ្ងាញ់ ចេះមកថាក្លិនឆ្អាបអីទៅកើត។
'' មិនដឹងទេ ធ្វើអ្វីផ្សេងឲ្យញ៉ាំមក អត់ញ៉ាំអាពួកនេះទេ ក្លិនគួរឲ្យស្អប់ណាស់ '' ជុងគុក ធ្វើ មុខជូរ បញ្ជាក់ថាមិនញ៉ាំម្ហូបទាំងអស់នេះជា ដាច់ខាត។
'' ឬមួយ...!! '' ជីមីននិងស៊ូហ្គាលាន់មាត់ឡើងព្រមគ្នា អាការៈជុងគុកបែបនេះ ច្បាស់ណាស់ប្រាកដជាដូចគេកំពុងតែគិតមិនខាន។
'' តោះទៅពេទ្យ ទុកទៀតមិនបានទេ ''
'' ណែធ្វើអីហ្នឹង យើងមិនទៅទេ យើងអត់បានឈឺណា លេងយើងជីមីន '' ជុងគុក រើបម្រាស់ ស៊ូហ្គានិងជីមីននាំគ្នាអូសដៃគេដើរចេញយ៉ាងលឿន មិនខ្វល់ពីការស្រែករបស់គេសោះ គិតតែចាប់អូសគេរហូតចូលឡានហើយបើកឡានចេញទៅណាក៏មិនដឹង។
មន្ទីរពេទ្យ
មកដល់មន្ទីរពេទ្យ ពេលនេះស៊ូហ្គានិងជីមីននៅចាំខាងក្រៅ ចំណែកជុងគុកត្រូវពិនិត្យមើលនៅខាងក្នុង ចូលទៅយូរហើយ គ្រូពេទ្យមិនទាន់ចេញមកប្រាប់ដំណឹងទៀត គេទាំងពីរកាន់តែអន្ទះសារចង់ដឹងថាដូចអ្វីដែលគេគិតឬអត់។
ក្រាក!
'' លោកគ្រូពេទ្យឲ្យហៅអ្នកទាំងពីរចូលទៅខាងក្នុង '' គិលានុបដ្ឋាយិកា ចេញមកប្រាប់ពួក គេ ទើបជីមីននឹងស៊ូហ្គាដើរចូលទៅខាងក្នុងជា មួយនាង។
VOCÊ ESTÁ LENDO
💢Ownership💢 ( ចប់ )
AçãoTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21