«ស៊ូ..ស៊ូហ្គា»
ពេលឃើញវត្តមានរបស់សង្សារខ្លួនហើយ ធ្វើឲ្យគេចាប់ផ្តើមភ័យ។«អូនទើបមកពីណា? នេះម៉ោងជិត8យប់ទៅហើយ ទើបមកដល់ខនដូរមែនទេ? ដឹងថាបងអង្គុយចាំអូននៅទីនេះយូរដែទេរ?»ស៊ូហ្គាសួរទាំងមុខមាំ ដែលធ្វើឲ្យរាងតូចពិតជាខ្លាចរអានឹងក្រសែ ភ្នែកស្មើរធេងរបស់នាយពេលនេះណាស់។
«ក្រែងបងឲ្យមិត្តរបស់បងនាំអូនទៅញាំបាយនោះអី ហើយអូនព្យាយាមខលទៅបងច្រើនដងហើយ តែបងមិនលើកលេខរបស់អូនសោះ»ជុងគុគដាក់ខ្លួនអង្គុយក្បែរនាយ ដោយធ្វើរឹកងក់ងរអន់ ចិត្តនឹងនាយ។
«មិត្តរបស់បង? មិត្តបងឯណា បងមិនបានឲ្យអ្នកណាទៅយកអូនទេ ថ្ងៃនេះបងមានការងារសំខាន់ត្រូវធ្វើ ណាមួយទូរស័ព្ទបងអស់ថ្ម កុំអីបងដឹងថាអូនខលមកបងបាត់ហើយ»
«ចុះ...»
នាយតូចគិតឡើងវិញមួយសន្ទុះ ត្រង់ដែលថេយ៉ុងប្រាប់គេថាស៊ូហ្គាឲ្យមកទទួលគេទៅញាំបាយជំនួស ចឹងត្រង់នោះបានន័យថាថេយ៉ុងកុហកគេ យលលេសធ្វើជាស៊ូហ្គាជាអ្នកខលប្រាប់ ទាំងដែលការពិតសង្សាររបស់គេមិនដឹងអីទាល់តែសោះ។«អូនកើតអី? ចុះអូនថាមិត្តបង មិត្តបងម្នាក់ណាដែលហ៊ានយកលេសកុហកអូនបែបនេះ ប្រាប់បងមក បងទៅចាត់ការវា»ឮរាងតូចនិយាយបែបនេះហើយ ក្នុងចិត្តចាប់ផ្តើមខឹងសម្បារ តើមិត្តម្នាក់ណា ដែលហ៊ានយកឈ្មោះរបស់គេមកបោកប្រើដើម្បីចង់នៅក្បែរសង្សាររបស់គេបែបនេះ។
«គ្មានអីទេ តែថាបងមករកអូនមានការអីហេស៎? បានមកអង្គុយចាំអូនយូរបែបនេះ»ជុងគុគយកលេសប្តូររឿងនិយាយវិញ បើឲ្យដឹងថាថេយ៉ុងជាអ្នកបោកគេនោះ រឿងនេះស៊ូហ្គាច្បាស់ជាខឹងបែកផ្សែងមិនខានទេ។
«បងនឹកអូន ថ្ងៃនេះមិនបានជួបមុខអូនពេញមួយថ្ងៃ ទើបបងមកសុំកម្លាំងចិត្តពីអូន»រាងក្រាស់ចាប់ផ្តើមធ្វើរឹករំអួយ ដោយគេគេងនៅលើភ្លៅរបស់រាងតូច។
«ជុប៎! ប៉ុណ្ណឹងមានកម្លាំងបានឬនៅ?»
ជុងគុគអង្អែលផ្ទៃមុខរបស់គេ ដោយថើបមាត់របស់គេជាការផ្តល់កម្លាំងចិត្ត។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21