ភាគទី16: អ្នកចាស់នៅតែសំខាន់

1K 68 0
                                    

   ជុងគុកចុះមកខាងក្រោមក្នុងនៃដើរចេញពីទីនេះដើម្បីទៅធ្វើការរបស់ខ្លួន តែកូនចៅរបស់ថេយ៉ុងមកឈរឃាត់គេមិនឲ្យគេចេញទៅណារួច។

   «គីម ថេយ៉ុង!! មនុស្សចង្រៃ ពេលណាដែលខ្ញុំចេញពីទីនេះបាន លោកឯងច្បាស់ជាស្លាប់មិន ខានទេ»ធ្វើអ្វីមិនបាន គេមានតែដើរ មកសួន ច្បារខាងក្រោយផ្ទះ ដើម្បីបញ្ចេញអារម្មណ៍មួម៉ៅទាំងអស់ចោល។

   «ស៊ូ!! អូននឹកបង ពេលនេះបងមាននឹកដល់អូនដែរទេ?»គេដាក់ខ្លួនអង្គុយចុះនៅលើកៅអី កែវភ្នែកសម្លឹងមើលខ្សែដៃដែលគេនឹងសង្សាររបស់គេពាក់វារួមគ្នា វាជាខ្សែដៃប្រភេទគូរស្នេហ៍។

   «អូនចង់ឱបបង ហ្អឹកៗ...ពេលនេះអូនពិតជានឹកបងខ្លាំងណាស់ អូនចង់ជួបបង ចង់ឲ្យបងលួងលោមអូន តែគ្រប់យ៉ាងវាមិនអាចឡើយ បងមានគេហើយ ហ្អឹកៗ...បងលែងស្រឡាញ់អូនដូចពេលមុនៗ ព្រោះពេលនេះបងកំពុងតែក្បែរគេដែលមិនមែនជាអូន»ជុងគុករៀបរាប់រឿងនៅក្នុងចិត្តប្រឡែងមកក្រៅទាំងទ្រហ៊ោយំជាខ្លាំង។

   ពេលនេះ ម៉ោងនេះ គេពិតជានឹកដល់នាយខ្លាំងណាស់ តែគ្រប់យ៉ាងវាមិនអាចឡើយ គេនឹងនាយពេលដែលនាយនឹងគេលែងត្រូវការគេ នាយមានមនុស្សដែលនៅក្បែរខ្លួន ដែលមិន មែនជាគេទៀតនោះទេ។

   «ខ្ញុំត្រូវតែរត់ចេញពីទីនេះ មិនអាចឲ្យគេឃុំទុកដូចសត្វធាតុបែបនេះបានឡើយ»គេជូតទឹកភ្នែក សម្លឹងមើលបរិវរណផ្ទះ ដើម្បីរកច្រកប្រុងរត់ ចេញពីទីនេះ គេអាចរត់ចេញបានទេ បើអ្នកយាមពេញទាំងភូមិគ្រឹះ មិនដឹងថាថេយ៉ុងនេះជាអ្នកណា មានកូនចៅយាមពេញទាំងផ្ទះ ឬមួ យនាយជាម៉ាហ្វៀជួញដូរខុសច្បាប់ ទើបត្រូវមាន កូនចៅយាមកាមពេញផ្ទះបែបនេះ?

   ជុងគុកដើរចូលទៅក្នុងផ្ទះវិញ ជួនក៏បានឃើញអ៊ុំស្រីចំណាស់ម្នាក់ ប្រហែលជាម៉ែដោះយ៉ូដែលថេយ៉ុងធ្លាប់ប្រាប់គេកាលពីលើកមុន។

   «អ៊ុំស្រី! អ៊ុំគឺម៉ែដោះយ៉ូមែនទេ?»

   «ចាស៎! មានការអីឲ្យអ៊ុំបម្រើមែនទេអ្នកប្រុសតូច?»ថេយ៉ុងបានផ្តាំអ្នកនៅក្នុងផ្ទះនេះឲ្យគោរពជុងគុកដូចទៅនឹងគោរពគេ បើអ្នកណាហ៊ានតែប៉ះពាល់ឬក៏ធ្វើបាបសំណព្វចិត្តគេនោះ មឈូសត្រៀមរួចជាស្រេច។

💢Ownership💢 ( ចប់ )Where stories live. Discover now