ភាគទី54: រត់គេច

1.4K 97 2
                                    

ព្រឹកឡើងថ្ងៃថ្មី ថេយ៉ុងក្រោកឡើងរាវរកជុងគុកដែលគេគេងឱបកាលពីយប់មិញ តែរកបែរជាមិនឃើញ ឃើញតែខ្នើយឱបជំនួសទៅវិញ។

'' ទៅណាចេះ '' គេទាញយកកន្សែង ពោះគោមករុំល្វែងក្រោម ជើងឈានទៅបន្ទប់ទឹក រក មើលរាងតូចពេញបន្ទប់ នៅតែរកមិនឃើញទៀត។ ក្រោយសម្អាតខ្លួនរួចហើយ គេយកខោ អាវនៅក្នុងទូរមកពាក់ តែក៏ត្រូវភ្ញាក់បាត់ខោអាវរបស់ជុងគុកទៅណាអស់ក៏មិនដឹង។

'' ជីមីនៗ! អាស៊ូ! '' គេរត់ចុះមកខាងក្រោម សំឡេងស្រែកហៅឈ្មោះប្អូនលាន់ឮពេញភូមិ គ្រឹះទាំងមូល។

'' មានការអីមែនទេបងថេយ៍? '' ជីមីន សួរទៅកាន់នាយដែលកំពុងតែដកដង្ហើមញាប់ៗព្រោះរត់ចុះមកខាងក្រោម។

'' ជុងគុកគេនៅឯណា? ខោអាវក្នុងទូរក៏មិន ឃើញ ឯងដឹងថាគេទៅណាដែរទេ? ''

'' គេទៅកូរ៉េវិញហើយ '' ស៊ូហ្គា ជាអ្នកឆ្លើយជំនួស គេដើរមកអង្គុយជិតជីមីនយកនំមកញ៉ាំធ្វើមិនដឹង។

'' ហេតុអីទៅលឿនម៉្លេះ? ទៅមិនសូម្បីតែប្រាប់យើងមួយម៉ាត់ ពួកឯងម៉េចមិនឃាត់គេទុក? '' ថេយ៉ុង ចាប់ផ្តើមខឹងច្រឡោត មនុស្សដេកឱបកាលពីយប់យ៉ាងសោកសុខ ក្រោកព្រឹកឡើងមកថារត់ចោលទៅកូរ៉េវិញ ចំជាឆ្កួតមែន។

'' ហាមធ្វើអី គេទៅក៏ល្អហើយ នៅឲ្យគ្រាំចិត្តស្លាប់នៅទីនេះហេ៎ស ទៅវិញជាជម្រើសល្អបំផុតហើយសម្រាប់ជុងនោះ '' ស៊ូហ្គា និយាយឌឺ ឲ្យសមមុខចុះ ពេលបាត់ខ្លួន ធ្វើឯងស្លន់ស្លោររកពេញផ្ទះ ដល់ពេលនៅ យកស្រីមកបញ្ឃឺចិត្តទៀត។

'' ល្អយ៉ាងម៉េច? ឯងចង់បានន័យថាម៉េចអាស៊ូ '' ថេយ៉ុង ចូលមកក្បួចកអាវរបស់ស៊ូហ្គា។

'' ឯងគួរតែដឹងខ្លួនឯងហើយ ជុងគុកនៅទីនេះឯងធ្វើបាបគេយ៉ាងម៉េចខ្លះ បណ្តើរស្រីរាល់ថ្ងៃ ថែមទាំងដេកជាមួយស្រីផ្សេងមិនខ្វល់ថាជុងរងចាំមើលផ្លូវមកផ្ទះឡើយ ឯងមិនដែលខ្វល់ពីជុង ជុងគេខំស្រឡាញ់ឯង គេសប្បាយចិត្តប៉ុណ្ណាដែលដឹងថាឯងនៅរស់ គេស្ទើរតែសម្លាប់ខ្លួនទៅតាមឯងពេលដឹងថាឯងស្លាប់ តែមកប៉ារីសឯងក៏នៅរស់ រស់នៅហើយបែរជាធ្វើមិនស្គាល់គេ ធ្វើបាបទាំងកាយទាំងចិត្តឲ្យឈឺទឹកភ្នែកដេកយំរាល់ថ្ងៃ ឯងមានគិតដល់ចិត្តរបស់ជុងថាឈឺប៉ុណ្ណាដែរទេ? ''

💢Ownership💢 ( ចប់ )Where stories live. Discover now