«ចៅហ្វាយ...ចៅហ្វាយនិយាយថាម៉េច?» ក្រោយស្តាប់នាយនិយាយហើយ ធ្វើឲ្យគេស្រឡាំងកាំងនិយាយមិនចង់ចេញ។
«យើងនឹងទទួលខុសត្រូវលើឯង ទោះឯងជាមនុស្សប្រុសក៏ដោយ យ៉ាងណាយើងក៏បានបំពានលើឯងដែរ ដូច្នេះយើងនឹងទទួលខុសត្រូវលើឯង ជីមីន!!» ស៊ូហ្គាចាប់ដៃជីមីនចូលគ្នា និយាយទាំងទឹកមុខស្មើរដែលជាមនុស្សមានទំនួលខុសត្រូវ។
«តែខ្ញុំ...ខ្ញុំ...»
គេនិយាយមិនចេញនោះទេ បានត្រឹម តែនិយាយរកាំរគោះ។ មិនដឹងថាត្រូវរំភើប ឬ ក៏អ្វីឲ្យប្រាកដ។«ឯងមិនទាន់សម្រេចចិត្តក៏បានដែរ តែស្អែកនេះយើងនឹងយកចម្លើយពីឯង បើឯងយល់ព្រម យើងនឹងក្លាយជាសង្សារនឹងគ្នា»និយាយរួច នាយក៏ងើបឈរចេញ ពីទីនេះបាត់ ទុកឲ្យជីមីនអង្គុយភ្លឹកនឹងស្រឡាំងកាំងតែម្នាក់ឯង។
«ធ្វើយ៉ាងម៉េចទៅអាមីន? ឯងគួរតែព្រមជាមួយគាត់ ឬក៏មិនព្រម»គេអង្គុយគិតតែម្នាក់ ឯងនៅក្នុងបន្ទប់ដ៏ធំមួយនេះ។
បើគេព្រម តែចៅហ្វាយរបស់គេមិនបានមាន ចិត្តមកលើគេទេ នាយគ្រាន់តែចង់ទទួលខុសត្រូវនូវអ្វីដែលនាយបានធ្វើខុស។ មិនមែនដោយ សារតែស្រឡាញ់គេ ដូចដែលគេមានចិត្តទៅលើនាយឡើយ។
ភូមិគ្រឹះគីម
ក្រោយចេញពីក្លឹបសង្សាររបស់ខ្លួន មកដល់ផ្ទះរបស់ថេយ៉ុងវិញ ជុងគុករត់ចូលបន្ទប់ដែលគេធ្លាប់រស់នៅកាលពីរថ្ងៃនោះ ចូលមកសង្ងំទ្រហ៊ោយំខ្លាំងៗ។
«បង...ហ្អឹកៗ...ហេតុអីបងធ្វើបែបនេះដាក់អូន? ស៊ូ...ហេតុអីក៏បងធ្វើបែបហ្នឹង បងក្បត់អូនធ្វើអី? ហេតុអីទៅស៊ូ...»គេអង្គុយឱបជង្គង់យំនៅគៀកគ្រែដេក ដោយគេបិទភ្លើងមិនឲ្យមានពន្លឺបំភ្លឺនៅក្នុងបន្ទប់ឡើយ។
ក្រាក៚
ថេយ៉ុងបើកទ្វារចូលមកខាងក្នុង ដៃចុចបើកកង់តាក់នៅជិតទ្វារដើម្បីបំភ្លឺបន្ទប់ទាំងមូល ដែលមានកូនទន្សាយរបស់គេកំពុងតែអង្គុយទ្រហ៊ោយំនៅគៀកគ្រែឃើញហើយគួរឲ្យអាណិតជាខ្លាំង។
«ឈប់យំទៅ ទោះឯងយំរហូតដល់តែស្លាប់ទៀត ឯងនឹងវាក៏មិនអាចដូចដើមដែរ »គេដើរមកអង្គុយលើសាឡុងពីមុខគ្រែគេង។ គេមិនបានមកនិយាយលួងលោមឡើយ មានតែជាន់ថែម ព្រោះគេមិនដែលចេះនិយាយលួង លោមអ្នកណាពីមុនមកទេ។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21