ភាគទី29: ផ្លែផ្កា

1K 62 2
                                    

   «ពួកគេមកជាមួយគ្នាមែនទេ?»
   ជុងគុក ក្រឡេកមើលថេយ៉ុងនឹងជីមីនដើរ ចេញទៅ គេគិតវានៅក្នុងចិត្ត ចិត្តក៏ចាប់ផ្តើមជ្រួលច្របល់ ពេលឃើញថេយ៉ុងបណ្តើតអ្នកផ្សេងកាត់មុខដែលមិនមែនជាគេ។

   «តោះទៅជុងគុក អាថេយ៍ឃើញពួកយើងហើយ វាមិនថាអីផង ពួកយើងអាចដើរលេងពេញមួយថ្ងៃបានហើយថ្ងៃនេះ»

   «មែនហើយ តោះទៅ»
   ជុងគុក ឱបដៃរបស់នាយដើរចេញទៅ តែក្នុងចិត្តម្នាក់ៗកំពុងតែគិតអ្វីក៏មិនដឹង។ ស៊ូហ្គាគិតរឿងជីមីនថាហេតុអ្វីជីមីនមកជាមួយថេយ៉ុង អាចជារឿងយប់មិញ សុំគេបែក ហើយទៅផ្តើមស្នេហ៍ជាមួយថេយ៉ុងវិញ។ រីឯជុងគុក ចិត្តប្រច័ណ្ឌថេយ៉ុងក៏មានឡើង ពេលឃើញនាយបណ្តើរអ្នកផ្សេង ទាំងដែលខ្លួនឯងក៏បណ្តើរអ្នកចាស់ដូចគ្នា។

   ***

   «បងកំពុងគិតអ្វីហ្នឹង?»
   ឃើញថេយ៉ុងអង្គុយឆ្គិះអាហារនៅលើចាន បាយមិននិយាយអ្វីសោះ ទើបគេនិយាយទៅកាន់នាយដើម្បីដាស់ស្មារតី។

   «ជុងគុកនឹងស៊ូហ្គាចេញមកជាមួយគ្នា ទាំងដែលព្រឹកមិញជុងគុកប្រាប់បងថា ចេញមកដើរ លេង»

   «បងប្រហែលមិនដឹងទេ គេទាំងពីរលួចចេញមកជួបគ្នាញឹកញាប់ណាស់ ហើយរឿងនេះហើយ ដែលស៊ូគេផ្លាស់ប្តូរ តាមពិតពួកគេត្រូវគ្នាវិញហើយ ពួកគេមិនបានបែកគ្នាដូចបងធ្លាប់ដឹងកាលពីមុននោះទេ»

   «បានន័យថា កន្លងមកពេលដែលអូនចេញមកដើរលេងខាងក្រៅ តាមពិតអូនចេញមកជួបវាមែនទេ?»ថេយ៉ុង គិតវានៅក្នុងចិត្ត ទ្រូងខាង ឆ្វេងចាប់ផ្តើមឈឺខ្លាំង។

   នឹកឃើញកាលដែលគេត្រូវគ្រាប់កាលនោះ តាមពិតពេលនោះហើយដែលជុងគុកចេញមកជួបស៊ូហ្គាលួចលាក់មិនឲ្យគេដឹង គេល្ងង់ខ្លួនឯង មិនគួរណាបណ្តោយឲ្យជុងបង្វែលក្បាលលេងយូរបែបនេះសោះ។

   «ជីមីន! បងមានរឿងសួរឯងមួយ»

   «បាទបង»

   «បើឯងស្រឡាញ់ស៊ូហ្គាពិតប្រាកដ ឯងសុខ ចិត្តឃុំឃាំងគេឲ្យនៅជាមួយឯងដែរទេ? ទោះដឹងថាអាស៊ូមិនដែលស្រឡាញ់ឯងក៏ដោយ»

   «សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់ស៊ូយូរដែរហើយ ពេលបាននៅជាមួយគាត់មួយរយះមកនេះ ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ទោះជាការពិតគាត់មិន ដែលមានកូនចិត្តមួយថានឹងស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ព្រមដើរចេញដូចពេលនេះ ព្រោះគាត់មិនបានស្រឡាញ់ខ្ញុំ ដូច្នេះខ្ញុំមិនគួរនៅរំខានគាត់តទៅ ទៀតទេ ទោះខ្ញុំត្រូវឈឺ តែបើឃើញអ្នកដែលខ្ញុំស្រឡាញ់មានក្តីសុខ ខ្ញុំក៏ព្រមចាកចេញឲ្យគេមានក្តីសុខជាមួយមនុស្សដែលគេស្រឡាញ់ ដែលមិនមែនជាខ្ញុំ»

💢Ownership💢 ( ចប់ )Where stories live. Discover now