ភាគទី8: ក្តីសុខចុងក្រោយ!!

878 64 1
                                    

ស៊ូហ្គានឹងជុងគុគ បន្ទាប់ពីញាំអាហារពេលល្ងាចរួចរាល់ហើយ គេទាំងពីរនាំគ្នាដើរលេងទីនេះទីនោះបន្ថែមទៀត ដែលធ្វើឲ្យជុងគុគគេពិតជាមានសេច ក្តីសុខខ្លាំងមែនទែន ដែលមានពេលវេលាល្អៗនៅ ជាមួយមនុស្សដែលគេស្រឡាញ់។

ខុសអីតែស៊ូហ្គា គេបែរជាមានអារម្មណ៍ថានេះជាក្តីសុខលើកចុងក្រោយទៅវិញ ព្រោះតែគេខ្លួនឯង ហើយស្អែកនេះ គេត្រូវប្រគល់មនុស្សដែលខ្លួនស្រឡាញ់ឲ្យទៅមិត្តរបស់ខ្លួន ដោយសារតែចាញ់ការភ្នាល់នេះហើយ។

«ថ្ងៃនេះអូនសប្បាយចិត្តនឹងមានក្តីសុខជាទី បំផុតបងដឹងទេ?»ពេលនេះគេទាំងពីរអង្គុយលេងនៅក្បែរដងទន្លេហាននៅលើទីវាលនៅដងទន្លេនេះ។

«ហេតុអីទៅ? សឺតត!»
អ្នកកម្លោះសួរតែមាត់ តែក៏មិនភ្លេចថើបថ្ងាស់រាងតូចមួយខ្សឺតផងដែរ។

«ជាពេលវេលាដែលអូននឹងបងបាននៅជាមួយគ្នាពេញមួយថ្ងៃ ព្រោះបងតែងតែរវល់ ហើយអូនក៏រវល់ដូចបងទៀត តែយ៉ាងណាបងនៅតែឆ្លៀតកំដរអូនបានដដែល បងនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់ ជុប៎!»គេងើបពីផ្អែកស្មារបស់នាយ ដោយថើបថ្ពាល់របស់នាយមួយខ្សឺតទុកជាការអរគុណ។

«អូនសម្លាញ់! បងសួរអូនមួយបានទេ?»

«សួរមក!»

«បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ពួកយើង អូននឹងធ្វើយ៉ាងណានៅពេលនេះ? ហើយបើសិនពួកយើងមានរឿងអ្វីនៅថ្ងៃស្អែក ដោយលែងជាសង្សារនឹងគ្នាទៀត អូនគិតយ៉ាងម៉េចទៅ»ទម្រាំតែហ៊ានដាច់ចិត្តសួរបែបនេះ គេត្រូវប្រើពេលគិតយ៉ាងយូរ។

«បងសួរអូនបែបនេះ បងចង់បែកពីអូនមែនទេ? ឬមួយក៏បងលួចមានអ្នកថ្មីចង់ក្បត់អូន?»រាងតូចចាប់ផ្តើមរលីងរលោង។ សួរសំណួរប្លែកៗបែបនេះ ធ្វើឲ្យអារម្មណ៍របស់គេមិនស្រួលទាល់តែសោះ មានអារម្មណ៍ថានឹងមានរឿងអាក្រក់កើតឡើងរវាងគេទាំងពីរយ៉ាងម៉េចក៏មិនដឹង។

«មិនមែនទេ បងគ្រាន់តែចង់សួរចេញពីចិត្តរបស់អូននៅពេលនេះ អូនឆ្លើយនឹងបងមក»

«បើសិនថ្ងៃស្អែកឬថ្ងៃនេះពួកយើងលែងក្លាយជាសង្សារនឹងគ្នា អូនក៏មិនដឹងថាយ៉ាងម៉េចដែរ តែបើសិនជាបងជួបអ្នកថ្មីដែលល្អជាងអូន ជួបអ្នកដែលបងច្បាស់លាស់ដែលមិនមែនជាអូន អូនក៏ព្រមបែកពីបង ដើម្បីមនុស្សដែលអូនស្រឡាញ់មានក្តីសុខ អូនក៏ព្រមប្រគល់បងឲ្យទៅគេ»និយាយរៀបរាប់បណ្តើរទឹកភ្នែកក៏ស្រក់ចុះមកបណ្តើរ។

💢Ownership💢 ( ចប់ )Where stories live. Discover now