ភាគទី32: ឌឺដង

1.1K 71 0
                                    

មួយអាទិត្យកន្លងផុតទៅ...

'' កូននៅក្នុងពោះអ្នកម៉ាក់មានសុខភាពល្អទេ ពីរខែជាងទៀត អ្នកម៉ាក់ចាំមកពិនិត្យសុខភាពម្តងទៀត ដើម្បីដឹងថាជាកូនប្រុសឬក៏ស្រី ''

'' អរគុណណាស់លោកគ្រូពេទ្យ '' ជីមីននឹងថេយ៉ុងនិយាយព្រមគ្នា ទើបគេចេញទៅបើកថ្នាំតាមគ្រូពេទ្យប្រាប់រួចឆ្ពោះដំណើរទៅហាងអាហារវិញម្តង។

មួយអាទិត្យហើយ ដែលជីមីនមករស់នៅជា មួយថេយ៉ុង ហើយក៏មួយអាទិត្យដែរ ដែលថេយ៉ុងបែកគ្នាជាមួយជុងគុក។ បើកុំបានជីមីនជួយនិយាយលួងលោមនឹងលើកទឹកចិត្ត កុំអីពេល នេះគេមិនដឹងគិតពីជុងគុកយ៉ាងណាទេ។

'' បងប្រុស! បងកាត់ចិត្តពីគេបានហើយហេស៎? '' ជីមីន សួរបែបនេះទៅកាន់នាយរហូត រហូតរយះពេលមួយអាទិត្យនេះ គេសួររហូតតែ ម្តង។

'' បានលើសពីបានទៅទៀត ព្រោះបងមានប្អូនប្រុសនឹងក្មួយគឺគ្រប់គ្រាន់ហើយ មិនចាំបាច់មានអ្នកផ្សេងទេ ''

'' ឲ្យតែដូចមាត់ '' សួរនាយលើកណា នាយឆ្លើយបែបនេះរាល់តែលើក ហើយគេក៏ដឹងដូចគ្នា ថាកន្លងមកនាយមិនដែលភ្លេចជុងគុក។ រាល់ថ្ងៃនេះនាយគ្រាន់តែញញឹមបន្លំដើម្បីឲ្យគេសប្បាយ ចិត្ត តែខ្លួននាយវិញ ក្នុងទ្រូងមិនដឹងជាឈឺខ្ទិចខ្ទាំយ៉ាងណាទេ តែនាយនៅតែព្យាយាមលាក់បាំងវាពីគេរហូតមក។

ផ្សារទំនើប

មកដល់ផ្សារទំនើប ថេយ៉ុងបាននាំជីមីនទិញរបស់ជាច្រើន ដូចជា ខោអាវ របស់ប្រើប្រាស់ផ្ទាល់ខ្លួន បើសិនជាដឹងថាកូនជីមីនជាស្រីឬក៏ប្រុស គេនឹងទិញរបស់ក្មេងទុកឲ្យហើយ តែគួរឲ្យស្តាយ ដែលមិនទាន់ដល់ពេលដឹងថាជាកូនប្រុសឬក៏ស្រី។

'' អេ...ចៃដន្យដល់ហើយ '' ឃើញថេយ៉ុងនឹងជីមីនដើរបណ្តើរគ្នា ទើបស៊ូហ្គាស្ទាក់មុខទៅជួប។

'' អាស៊ូ '' ថេយ៉ុង បន្លឺប្រយោគតិចៗ ក៏បានឃើញជុងគុកមកជាមួយស៊ូហ្គាដូចគ្នា ដែលស៊ូហ្គាឱបចង្កេះរបស់ជុងជាប់។

'' ភ្ញាក់ផ្អើលមែនទេ? ឬខ្លាចយើងដឹងថា ឯងប្រគល់ជុងឲ្យមកយើងកាលពីមួយអាទិត្យមុន ហើយឯងមកផ្តើមស្នេហ៍ថ្មីជាមួយអតីតប្រុសបម្រើរបស់យើងឬ អាថេយ៍ ''

💢Ownership💢 ( ចប់ )Where stories live. Discover now