នាពេលរាត្រី ដែលត្រូវនឹងម៉ោង6ជាង ថេយ៉ុងដើរចូលមកក្នុងផ្ទះ កែវភ្នែកងាកឆ្វេងងាកស្តាំរកមើលកូនទន្សាយតូចរបស់គេ ពេលនេះគេមកពីធ្វើការទាំងមូល បែរជាមិនឃើញរត់មកទទួលគេដូចក្នុងប្រលោមលោកសោះ។
«ម៉ែដោះ! ជុងគុកគេនៅឯណា? កុំប្រាប់ថាថ្ងៃមិញមិនបានញាំបាយពេលថ្ងៃត្រង់ណា»ថេយ៉ុងសួរទៅកាន់ម៉ែដោះដែលធ្លាប់មើលថែគេតាំងពីក្មេងៗ ហើយគេក៏ស្រឡាញ់គាត់ប្រៀបដូចជាម្តាយទីពីររបស់គេ។
«ចាស! អ៊ុំឲ្យគេលើកទៅបន្ទប់អ្នកប្រុសហើយ តែអ្នកប្រុសតូចនៅតែមិនញាំដដែល»
«មិនអីទេម៉ែដោះ យប់ហើយ ម៉ែដោះទៅសម្រាកចុះ»គាត់ងក់ក្បាល រួចក៏ចាកចេញទៅបន្ទប់របស់ខ្លួន។ ចំណែកឯថេយ៉ុង គេដើរកាន់អាវធំសំដៅទៅបន្ទប់របស់ខ្លួនដូចគ្នា។
ក្រាកក...
ដៃកាន់ទ្វារទាញចូល រីឯដៃម្ខាងទៀតចុចបើក ភ្លើងដើម្បីបំភ្លឺបន្ទប់ដែលងងឹតសូន្យឈឹងប្រៀបដូចគ្មានមនុស្សរស់នៅ។ គេងាកមើលលើគ្រែគេង ក៏បានឃើញជុងគុកកំពុងតែគេងលង់លក់យ៉ាងស្គប់ស្គល់ តែថ្ពាល់ដាបជាប់ទឹកភ្នែកដែលមិនទាន់រីងស្ងួតនូវឡើយ។
«សឺតត! ជុងគុក! ភ្ញាក់ឡើង»
នាយបន្ទន់ជង្គង់ចុះនៅលើពូកថើបថ្ពាល់កូន ក្មេងដែលគេងនោះមួយខ្សឺតជាការដាស់ឲ្យភ្ញាក់។«លោក...!! ចេញទៅ កុំប៉ះខ្ញុំ!»
បើកភ្នែកឡើងមិនទាន់ ជុងគុកក៏រុញខ្លួនរបស់គេឲ្យឃ្លាតពីខ្លួនបន្តិច ដោយយកភួយក្រាស់គ្របពីលើខ្លួន។«អូនកើតអី? នៅខឹងនឹងបងទៀតមែនទេ? ហឹម»រាងក្រាស់ព្យាយាមចូលជិត តែជុងគុករំកិលខ្លួនថយក្រោយគេចពីគេរហូត។
«កុំចូលមកជិតខ្ញុំ ព្រោះតែលោក ទើបខ្ញុំនឹងស៊ូបែកគ្នា បើគ្រប់យ៉ាងមិនមែនជាគម្រោងការរបស់លោកទេ ពេលនេះខ្ញុំនឹងស៊ូពួកយើងអាចរស់នៅជាមួយគ្នា រៀបការជាមួយគ្នាផងក៏មិនដឹង ហ៊ឹក គ្រប់យ៉ាងព្រោះតែលោកម្នាក់គត់»ជុងគុកស្រែក យំចង្អុលមុខរបស់នាយទាំងខឹងលាយឡំនឹងសម្លេងយំ។
រឿងកាលពីថ្ងៃមិញ ធ្វើឲ្យគេចាប់ផ្តើមឈឺចាប់ម្តងទៀត សម្លេងដែលនិយាយជាមួយគេកាលពីថ្ងៃមិញ ធ្វើឲ្យគេនឹកឃើញរឿងគ្រប់យ៉ាងដែលទើបតែកើតឡើងនាពេលថ្មីៗនេះ។ បើមិនដោយ សារតែនាយទេ ពេលនេះស៊ូហ្គាក៏មិនក្បត់គេដេកជាមួយប្រុសផ្សេង នឹងសុំគេបែកនោះទេ គ្រប់យ៉ាងកើតឡើងដោយសារតែនាយម្នាក់គត់។
CZYTASZ
💢Ownership💢 ( ចប់ )
AkcjaTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21